Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចប្រែប្រួល! ការប្រកបរបររើសអេតចាយកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង

សេដ្ឋកិច្ចប្រែប្រួល! ការប្រកបរបររើសអេតចាយកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង

49
0

បរទេស៖ ទោះបីជាកូរ៉េខាងត្បូងបច្ចុប្បន្នក្លាយជាប្រទេសអភិវឌ្ឍជឿនលឿនខ្លាំងក៏ដោយ ក៏ប្រជាជនវ័យចំណាស់រាប់រយពាន់នាក់នៅក្នុងប្រទេសនេះកំពុងប្រមូលដប និងក្រដាសដើម្បីរកប្រាក់ចំណូលបន្ថែម ក៏ដូចជាជួយកាត់បន្ថយបន្ទុកលើកូនចៅរបស់ពួកគេ។
ជាការពិតណាស់ ការប្រកបរបររើសអេតចាយគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សចាស់ជនជាតិកូរ៉េ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០២៤ មានមនុស្សចាស់ជិត ១៥,០០០ នាក់បានប្រមូលដបសំរាម និងក្រដាសសំណល់នៅទូទាំងប្រទេសកូរ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrQjLthKWuRnV5soK4cSdP3vpGO4Kulsgmx0ZdUm8JL7Ex9qAFwEs6HKRFgYK9y_u5886JH-unOz93-zby-TzOp8ILH2qnloeqbRc_e8jNfvmCHA56sU3zK7iQcQj17AE3hbRqNjYHE468O4MPAmZtkNRfSxnk8S4dlblyM5FBKU_zeRs6Yis1I7Om67s/s1200/photo_2024-07-16_13-02-19.jpg

ដូច្នេះក្នុងចំណោមមនុស្សចាស់ ៦៥០ នាក់ដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅគឺមានមនុស្សច្រើនជាងម្នាក់រើសអេតចាយ។ បើយោងតាមរបាយការណ៍ ទីក្រុងសេអ៊ូលគឺមានចំនួនមនុស្សចាស់ច្រើនជាងគេដែលកំពុងប្រកបរបររើសអេតចាយ ដែលមានចំនួន ២,៥០០ នាក់បន្ទាប់មកគឺខេត្ត Gyeonggi, South Gyeongsang និង Busan។ ហេតុនេះប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពួកគេ រួមទាំងអត្ថប្រយោជន៍ និងប្រាក់សោធននិវត្តន៍គឺ ៧៦៦,០០០ វ៉ុន (ប្រមាណជាង ៥៥០ ដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSY2PlSGGypFWU4iyiWnEclzyPEoLNfO_XsdxWCbz4Q4G3LwJdlBK0vICIXf0LXMaW1P1780apSEKedFPvxxG53nQRsdA3anXteJk1lz-GHIHHpyLAwTJaTKYIQvkUFYmYSKRIFJ0UgyNE98x9NhCAsXhEmEZ1JVLJ_dNcbw5yOfqe8muXcUU3IFW13M/s960/photo_2024-07-16_13-02-32.jpg

ទោះយ៉ាងណា របាយការណ៍មិនបានបង្ហាញថាចំណូលនេះបានមកពីការរើសសំរាម ឬយ៉ាងណានោះទេ។ នៅឆ្នាំ ២០២៣ វិទ្យាស្ថានអភិវឌ្ឍន៍កម្លាំងពលកម្មកូរ៉េសម្រាប់មនុស្សចាស់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រសួងសុខាភិបាល និងសុខុមាលភាព ក៏បានធ្វើការស្ទង់មតិចំនួន ១០៥ ក្នុងចំណោមហាងប្រមូលសំរាមជិត ៤,៣០០ នៅទូទាំងប្រទេស ដើម្បីប៉ាន់ប្រមាណចំនួនមនុស្សចាស់សរុបដែលចូលរួមក្នុងការប្រមូលសំរាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ueHyLFrVi2z7SK0sqVemRbCpvQDYJtTNSVSS6i_kjvIVfIIhfjjsqXQ6EGxftVXZTLPq_sKTrEsj9iSVuhM7LiUa9tiJDkGOtnwnnITzDWtVdCgc3nhJijrcJVU_M3Qkm2pGuQ6dxszdG22702kdAdldxaUZYcm509PlowWkUr7e3wMgSIIAS7tMGHI/s1200/6-md.webp

ការសិក្សាបានបង្ហាញថាអាយុជាមធ្យមនៃអ្នករើសអេតចាយគឺ ៧៦ ឆ្នាំ។ ក្នុងចំណោមពួកគេ សមាមាត្រនៃមនុស្សដែលរស់នៅតែម្នាក់ឯងមានច្រើនជាង ៣៦% ។ ជាមធ្យម អ្នកប្រមូលទាំងនេះធ្វើការ ៥.៤ ម៉ោងក្នុងមួយថ្ងៃ និង ៦ ថ្ងៃក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែពួកគេរកបាន ១៥៩,០០០ វ៉ុន (ប្រមាណ ១១៤ ដុល្លារអាមេរិក) ដែលប្រាក់ចំណូលនេះគឺត្រឹមតែ ១២% នៃប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOPcegDh4bMkgAq87-P_JCJ7X_8hYx7KG-OEsC6ay_sj0xBtY931BMnrFJ0-CqddwmVROxhFfE_3ImEh9QM79UTIQyjpEgx4iDfdd_DybXrRdL-ZunuPOkslnA-OwNZKdWuZ2TBWLo9qHh9phod9pT3KT1qIu8t50Tf74CRy91u5vnygPIj-3MrM3C9Z0/s600/main-qimg-a45f1512b150d1cc21c975b8a87852be-lq.jpg

សព្វថ្ងៃភាពក្រីក្រគឺកំពុងប៉ះពាល់ដល់ប្រជាជនវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បើទោះបីជាប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទី ១៣ នៅលើពិភពលោក និងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ជិត ៣៣,៨០០ ដុល្លារដែលជាប់ចំណាត់ថ្នាក់ទី ២២ នៅទូទាំងពិភពលោកក៏ដោយ ក៏មនុស្សចាស់ជិត ៥៤% បាននិយាយថាពួកគេប្រមូលសំណល់អេតចាយដើម្បីចិញ្ចឹមជីវិត និងជាង ២៩% បាននិយាយថាពួកគេត្រូវការប្រាក់ក្នុងហោប៉ៅ។https://img.koreatimes.co.kr/upload/newsV2/images/201804/3aab545459ad4c2fa8569a9f82375032.jpg

យោងតាមអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ អត្រានៃភាពក្រីក្ររបស់កូរ៉េខាងត្បូងមានកម្រិត ៤០.៤% ក្នុងឆ្នាំ ២០២០។ តួលេខនេះគឺខ្ពស់បំផុតក្នុងចំណោមសមាជិក OECD ចំនួន ៣៧ និងខ្ពស់ជាង ២.៨ ដងបើធៀបជាមធ្យម ១៤.៤% សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ៕