តារារ៉េបនិងសម្តែង សញ្ជាតិអាមេរិក លោក Wiz Khalifa ម្ចាស់បទ «See You Again» ត្រូវបានគេរាយការណ៍ថា ត្រូវបានប៉ូ.លីសឃាត់ខ្លួនថ្មីៗនេះ នៅឯប្រទេសរ៉ូម៉ានី ដោយចោទប្រកាន់ថា លោកបានជ.ក់ក.ញ្ឆាអំឡុងពេលការសម្តែងក្នុងមហោស្រពតន្ត្រីនៅទីនោះ។ ស្របពេលដែលច្បាប់ក្នុងប្រទេសរ៉ូម៉ានីបានចែងថា ការប្រើប្រាស់ក.ញ្ឆាគឺជាការខុសច្បាប់ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី ១៤ ខែកក្កដា នៅក្នុងសេចក្តីថ្លែងការណ៍ អង្គការរដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រទេសរ៉ូម៉ានី បានឲ្យដឹងថា តារាចម្រៀងរ៉េបរូបនេះ បានជក់កញ្ឆានៅលើឆាកក្នុងអំឡុងពេលសម្តែងរបស់គាត់។
អាជ្ញាធរបានឲ្យដឹងទៀតថា “ក្នុងអំឡុងពេលសម្តែងនៅឯមហោស្រពតន្ត្រីនោះ ជនជាប់ចោទត្រូវបានគេរកឃើញថាមានថ្នាំញៀនជាង ១៨ ក្រាម និងបារីមូរមួយចំនួនទៀតផងដែរ។ ហើយបើយោងតាមច្បាប់របស់ប្រទេសរ៉ូម៉ានី កញ្ឆាត្រូវបានចាត់ទុកថាជា “ថ្នាំបង្កហានីភ័យខ្ពស់” ហើយប្រសិនបើ Khalifa ត្រូវបានកាត់ទោស គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
នៅថ្ងៃបន្ទាប់ Wiz បានបង្ហោះនៅលើបណ្តាញសង្គម X ដើម្បីសុំទោសអ្នកគាំទ្ររបស់គាត់ ដោយបានគូសបញ្ជាក់ថា«កម្មវិធីយប់មិញពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមិនមានន័យថាមិនគោរពប្រទេសរ៉ូម៉ានីនៅលើឆាកនោះទេ។ ពួកគេគោរពខ្លាំងណាស់ ហើយអនុញ្ញាតឱ្យខ្ញុំទៅ។ ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ»។
ទោះបីគាត់ត្រូវបានចោទប្រកាន់ក៏ដោយ ក៏គាត់ត្រូវបានដោះលែងភ្លាមៗដែរ។ យ៉ាងណាមិញ អាជ្ញាធរកំពុងតែបើកការស៊ើបអង្កេតទៅលើរឿងនេះបន្ថែមទៀត ខណៈដែលរូបភាពជាច្រើនរបស់លោកត្រូវបានផ្តោតលើកញ្ឆាផងដែរ៕![]()










