ពូឃ្លាំង បានចេញវីដេអូមួយលើកឡើងពីបញ្ហារបស់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសំណេរមួយពីកម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ ហើយត្រូវបានក្លាយជាប្រធានបទក្តៅគគុករហូតអ្នកនាង ខាត់ សុឃីម ឆេះដុំ Live នៅលើបណ្តាញសង្គម ។ ពូឃ្លាំង បាននិយាយទៅកាន់អ្នកនាង ខាត់ សុឃីម កុំឱ្យទៅតបតជាមួយនឹងអ្នកដែលមិនយល់ពីអ្វីយើងនាំឱ្យយើងអត់សប្បាយចិត្ត យកពេលទៅធ្វើអ្វីផ្សេងគិតរឿងក្រុមគ្រួសារ ប្រទេសជាតិវិញទើបចំណេញជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibW9A0GlIdzIafaIjb-J3PusuoRZz9Dm0hyphenhyphen5NWD3aeHjQSlp_neVijnswnKzoYdSeV-skr7QfvmT3Tdx5Ja78ThzQFhUhce3tqY_PSjm8usAmwTKk_S0C1GYttaL6UxBdAIJ4jQHQPJVnKcXN7gTUK1jbb0sm1OnCk51oZTp33SZkL79WbIoniO-Gctho/s2048/image_2024-07-15_14-12-45%20(2).png

គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 ថ្ងៃទី១២ កក្កដា អំឡុងពេល Live ផ្ទាល់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារមួយយ៉ាងក្តៅគគុកថា «កម្មវិធីខ្មែរយើងសោះ ហេតុអីមិនព្រមនិយាយខ្មែរផង កុំខឹង ខ្ញុំឆ្ងល់? អត់អាណិតខ្ញុំអ្នកអត់ចេះ English »។ ការបង្ហោះសំណេរនេះបានធ្វើឱ្យមានក្តៅគគុកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមខណៈតារាពហុជំនាញរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនដែលមានអាយុស្មើកូនខ្មែរប្រើពាក្យមិនសមរម្យ។ ស្អែកឡើងនាថ្ងៃទី១៣ កក្កដា អ្នកនាង ខាត់ សុឃីម អត់ទ្រាំមិនបានឆេះដុំខ្លាំងបាន live នៅលើបណ្តាញសង្គមរបស់ខ្លួនដែលត្រូវបានហ្វេនកម្មវិធីជេរប្រមាថអ្នកនាងគ្រាន់តែចង់ឱ្យមានការនិយាយភាសាខ្មែរខ្លះប៉ុណ្ណោះហើយក៏មិនសម្តៅឱ្យបេក្ខភាពនិយាយភាសាជាតិដែរអ្នកចូលប្រកួតត្រូវនិយាយអង់គ្លេសចឹងហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf_LVu9cu979QLvyj-qypiML1p8g8022SY70OGsHWRdnBnnEw1Ci1JrQ4ijBtk2inc2YPP0apI4iUyygvaRWw22tkBOZiOtLvNSXvKGg8pLiYutXT78Xa4Ms1S4QZyZV9MO-gFaTTXAPrFWDIBOm1Z9sEYzR96PuENJ91parpbk1nEEBfuX0UmBomC0Hc/s1440/image_2024-07-15_14-12-46%20(2).png

ក្រោយពីអ្នកនាង ខាត់ សុឃីម បង្ហាញការតបតរបស់ខ្លួនព្រោះតែត្រូវយុវជន អាយុត្រឹមតែ១០ជាងឆ្នាំជេរនេះដែរតារាចម្រៀង ពូឃ្លាំង បានចេញវីដេអូមួយជូនទៅកាន់អ្នកនាង ខាត់ សុឃីម ដោយដាក់ចំណងជើងថា «To my love ខាត់ សុឃីម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0MldeP8F-tQ3DsNiDOJWbdsV1qc3wXmfJe95bipK0JYeooxhxtE__K_Fj62Rqiq-TJI_HxVNFK0VU0hbJh6HbqsaRlkgZXK3FoYELiKWmXUB0GIt6Hz8GPFTD_mmwuF7EZgVrB6RC87f2HxsdmeEq1LzOUxH5ERy8FzYVaOk_-xV9h1mxYobjLkQeDgo/s754/image_2024-07-15_14-12-46.png

វីដេអូរបស់ ពូឃ្លាំង មានរយៈពេលជាង៨នាទីបង្ហោះចេញកាលពីថ្ងៃទី១៤ កក្កដា ដោយក្នុងន័យយល់អារម្មណ៍របស់អ្នកនាង ខាត់ សុឃីម ដែលបានជួបផ្ទាល់នូវការប៉ះទង្គិចលើកនេះទើបមានចិត្តប្រកាន់ខឹង។ ពូឃ្លាំងថា ការឈ្លោះទាស់ទែងមិនបានហុចផលប្រយោជន៍ឡើយ និងគោលបំណាងមិនចង់ឱ្យអ្នកនាង ខាត់ សុឃីម ទៅឆ្លើយឆ្លងតបជាមួយនឹងអ្នកដែលមិនយល់ពីអ្វីដែលយើងចង់បាន ដោយទុកឱ្យអ្នកមានតួនាទីលើរឿងនេះចាត់ការវិញ ហើយយកពេលទៅធ្វើអ្វីផ្សេងជាមួយគ្រួសារប្រសើរជាងហើយមានរឿងជាច្រើនទៀតដែលយើងត្រូវខ្វល់ខ្វាយជាងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpuYVoy6xe5wMgRnlkNVGk9mO2aCnjOd6h2ejpZ3dmDoQ6nS850oo2MjsCHS5W0wrbOdHtzavZyA2oPOpsHihSwbBw7OReGwVZv30tmUwVnZ3f8Nbx5cj4RPGqnlbK7tNETgUgJ_shWonqOJ-EgTW2sIGJD81UY8kTD27lkWCsta1Y1Pm_QwAgWZ5qWk/s1440/image_2024-07-15_14-12-42.png

គួរបញ្ជាក់ថា លោក Summer គឺជាពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 បន្ទាប់ពីមានមតិវែកញែកមិនប្រើភាសាជាតិលោកក៏បង្ហាញថាឆ្នាំក្រោយនឹងនិយាយភាសាជាតិ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ពេលនេះកម្មវិធីកម្ពុជាបានល្បីសុះសាយដល់អន្តរជាតិហើយ អ្នកឈ្នះមកុដក៏ត្រូវបានគេស្គាល់និងចាប់អារម្មណ៍ច្រើនហើយ
ឆ្នាំក្រោយពិធីករនឹងត្រលប់មកនិយាយភាសាជាតិវិញតាមធម្មតា»៕