ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់ Ahyeon ចំពោះបច្ចេកទេសច្រៀងរបស់នាង ឬ «រាំលើស» ។ បន្ទាប់ពីមានការរិះគន់ អ្នកនិយមលេងអ៊ីនធឺណេតគិតថា Ahyeon បានផ្លាស់ប្តូរស្ទីលរបស់នាងនៅលើឆាកនៅពេលសម្តែង ហើយឥឡូវនេះអ្នកគាំទ្រជាច្រើនព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់នាងបន្ទាប់ពីនាងឈរភ្លឹកៗមិនសូវរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAmgEJcoRvZWk8wax1WBCMVQ-aHUKYM7Y1FT7xokZ0V5TGPoTP2pZTmmidITz4fDA0EXm2ZGXT1nq6UnyuuekN_V0h4aY-y0wRJr7E1pi42DngWN07wlTspyvYmPw33FpPzJCdU8CJzU3EAR3Hut7MNvxcIBURiEgEffrOwgOYBu3xXf4A14vk97xVfjg/s1080/image_2024-07-12_12-11-19%20(4).png

នៅថ្ងៃទី ១០ ខែកក្កដា BABYMONSTER បានបង្ហាញខ្លួននៅលើវិទ្យុ MBC សម្រាប់ការផ្សព្វផ្សាយនិងសម្តែងបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា «FOREVER» ។បន្ទាប់ពីការបង្ហាញខ្លួន វីដេអូបានចាប់ផ្តើមរីករាលដាល ដែលហាក់ដូចជាបង្ហាញថា Ahyeon មិនមានការសាទរដូចធម្មតា ហើយពេលខ្លះនាងហាក់ដូចជាសោកសៅ ឬផ្តាច់ទំនាក់ទំនងជាមួយសមាជិកក្រុមទៀត។ នៅក្នុងវីដេអូនោះ អ្នកនិយមលេងអ៊ីនធឺណិតជឿថា វាគឺដោយសារតែ Ahyeon បានឃើញ «មតិរិះគន់និងការស្អប់» អំពីជំនាញសម្តែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghC4cigEXViQ4ZYfNDUi_LAQSTmt9fxrV19hxGtmDlgjWHW6IAMyEDgmCiKEuoC-zgw36SLfskuIbeyJCruBly7cZo9OdXkr8cQoC61Gim6V-3fjKcoy26mWvmZE6SJDLG2Ibz3Z_I5NTyYyM1HsyxGn5GPvZ2IE_u1enPT6te8BGv1y7g-bTfuW25c-w/s1024/image_2024-07-12_12-11-20.png

វីដេអូនោះពោរពេញដោយអ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍សោកស្តាយចំពោះ Ahyeon និងរិះគន់មតិយោបល់ដែលនាងបានទទួល ថែមទាំងប្រៀបធៀបនាងទៅនឹងតារាស្រីពីមុនដែលមានគេ “ស្អប់” ដូចគ្នា។ប៉ុន្តែ អ្នកខ្លះទៀតបានវាយបកវិញចំពោះវីដេអូដែលបង្កឱ្យផ្ទុះប្រតិកម្មនេះជាសម្រាប់ការព្យាយាមបង្កើតរឿងភាគ ឬលាបពណ៌ Ahyeon ថាជាការសម្ដែងធ្វើជាសោកសៅ។ ជាពិសេស ខណៈពេលដែលវីដេអូខ្លីៗដែលបង្ហោះគឺគ្រាន់តែជាផ្នែកតូចៗនៃកម្មវិធីវិទ្យុថ្មីៗប៉ុណ្ណោះ ពួកគេបានពន្យល់ថា Ahyeon ហាក់ដូចជាមានភាពវិជ្ជមាន និងសកម្មភាពខ្លាំងក្នុងអំឡុងពេលការបង្ហាញខ្លួន ក៏ដូចជាកាលវិភាគផ្សេងទៀតដើម្បីផ្សព្វផ្សាយ «FOREVER»។ អ្នកគាំទ្របានចែករំលែកពីភាពសាទរ និងសប្បាយរីករាយរបស់ Ahyeon ហាក់នៅឆ្ងាយពីវីដេអូសោកសៅ ។ អ្នកនិយមលេងអ៊ីនធឺណេតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃការស្អប់ទៅលើ Ahyeon ប៉ុន្តែអ្នកគាំទ្រគិតថាវីដេអូមួយចំនួនត្រូវបានបង្កើតឡើងដើម្បីបង្កើតរឿងក្រៅពីការពិតជាក់ស្តែងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKy2ZEpsxOpPdUNDGaDRMHJYFLIAArC1khq5SGOkM7bVszywJcDFU9jFKEPF_Q96lKXm_WgUML4wmcNlzlZEy_A0Ig6dR0MfgEMMeA4iP0kxyBTgnY-5hOgYcGWAqAxBsDj10T1YgW3H9gTP_mbOAGTYgg9sXjVlvHBTZ1pJ0MCnJgkAaRyKWxzhRWcM/s1280/image_2024-07-12_12-11-21.png

Ahyeon ជាសមាជិកដែលបង្ហាញខ្លួនផ្លូវការក្រោយគេដោយសារតែមានបញ្ហាសុខភាព។ ទោះជាយ៉ាងណា នាងគឺជាសមាជិកលេចធ្លោខ្លាំងនៅក្នុងក្រុមក្រោយពីបានបង្ហាញសកម្មភាពជាមួយសមាជិក BABYMONSTER កាន់តែជំរុញឱ្យក្រុមនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5yr1AUoRQrKQ7lLUkS76tQI7CCUWzZNHVznYka3Bdh8N_3r7TmOi03m4Oss6hU_ibLSaGlBT7j5TepO26kq1uhkCzndDKK4uGT48oyRgiCYHMslS2pkn-Dy8jLrmpsPlQKpNv0Cx_PGnSkk_piscHpbpCSX-_dUaXuKphMSpJxsUmWChziXPnjB9_-o/s1280/image_2024-07-12_12-11-21%20(2).png