Home ព័ត៌មានអន្តរជាតិ បើមានមនុស្សក្រៅភពពិតមែន ហេតុអ្វីពួកគេធ្វើដំណើរមកផែនដី?

បើមានមនុស្សក្រៅភពពិតមែន ហេតុអ្វីពួកគេធ្វើដំណើរមកផែនដី?

87
0

មនុស្សភាគច្រើនមានចម្ងល់ថា បើមានមនុស្សក្រៅភពពិតមែន ហេតុអ្វីពួកគេធ្វើដំណើរមកផែនដីរបស់យើង? រីឯចម្លើយបានលើកឡើងខុសៗគ្នាថា ពួកគេអាចមកតាមដានការរីកចម្រើនរបស់ផែនដី, អាចមកធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសអភិវឌ្ឍ ឬមានគម្រោងគ្រប់គ្រងផែនដីនាថ្ងៃអនាគត ដោយសារមនុស្សក្រៅភពចង់រកភពថ្មីទៀតដើម្បីរស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxJ9i6ejtnZzjjoLaNDOxjJfwOI-fc9AhB_Me07rvyGyyBWvVmTsRCtyxQqlJ5BGxT8OlnRjrnzcSYtiOvtKCEztIFTSRa1Gm2-lyV-Z9r4N6wxaNiGq4w95jml6E3w_vNQFDIwOr6GB8NURGK82gqFxfNfCvYfpI_kFobJ8am4AaexqeWKyB1G-9gKIc/s3975/nintchdbpict000000668051.webp

ខាងក្រោមនេះ គឺជាមូលហេតុធ្វើឱ្យមនុស្សក្រៅភពធ្វើដំណើរមកផែនដី រួមមាន ៖

១-មនុស្សក្រៅភពបានតាមដានការរីកចម្រើនរបស់ផែនដី ៖
មនុស្សក្រៅភពអាចធ្វើដំណើរមកផែនដីបាន ដោយសារពួកគេមានបច្ចេកវិទ្យារីកចម្រើនជាងមនុស្សយ៉ាងខ្លាំង ហើយមនុស្សយើងអាចត្រឹមតែជាមនុស្សព្រៃក្នុងក្រសែភ្នែកពួកគេ ។ ហេតុនេះ ពួកគេគ្រាន់តែចង់តាមដានយើងពីចម្ងាយដើម្បីដឹងថា តើផែនដីនឹងរីកចម្រើនដល់កម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Rd8zwvMKLgfKiJDOeMPXnb18H6ZiJYHHCFBap-5g_4gpjnkmP1WUxCOCYuINeDKGm-lcycFtaxqJlTVJb5wyZDRgTDvsofQPO7uNfZ1fQ-0fF93-sUthIwxrZHNY6dsYx0au2FiDA8C1Zdoa-NP4SpRuIftOx180fAZ-TL_IKyvJ9c-C_qutVaycZSs/s1280/photo_2024-07-12_16-50-05%20(2).jpg

២-មនុស្សក្រៅភពមកស្រាវជ្រាវពីផែនដី ៖
ពួកគេអាចមិនត្រឹមតែសង្កេតមើលមនុស្សយើងតែម្យ៉ាងទេ ប៉ុន្តែពួកគេចង់ស្រាវជ្រាវពីយើងផងដែរ ។ កន្លងមក មានការចុះផ្សាយជាញឹកញាប់អំពីមនុស្សក្រៅភពចាប់មនុស្សពីផែនដី ឬស្មើរាប់ពាន់ករណី ហើយករណីនេះនៅតែគ្មានការបកស្រាយរហូតដល់បច្ចុប្បន្ន ។

ករណីមួយគួរឱ្យចាប់អារម្មណ៍បំផុត គឺបានកើតឡើងចំពោះប្រធានាធិបតីអាមេរិក លោក Dwight D. Eisenhower ពេលលោកកំពុងសម្រាកលំហែកាយនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ១៩៥៤ ។ រឿងរ៉ាវនេះត្រូវបានគេនិយាយអស់រយៈពេលជាច្រើនឆ្នាំថា តើមនុស្សក្រៅភពនាំខ្លួនលោកទៅធ្វើអ្វី? ឬពួកគេត្រូវការធ្វើព្រមព្រៀងអ្វីម្យ៉ាងជាមួយអាមេរិកដើម្បីរក្សាពូជមនុស្ស ប៉ុន្តែត្រូវមានលក្ខខណ្ឌឱ្យពួកគេគ្រប់គ្រងដែនអាកាសរបស់អាមេរិក ។ វាជាកន្លែងដែលពួកគេអាចចាប់យកមនុស្សណាម្នាក់ទៅភពរបស់ពួកគេបាន ដើម្បីយកទៅសាកល្បងអ្វីម្យ៉ាង ។ ប៉ុន្តែមនុស្សទាំងនេះនឹងត្រូវលុបការចងចាំទាំងអស់ ក្រោយពេលមនុស្សក្រៅភពចាប់ខ្លួនយកទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFdlw1wPmG73WWT-11aS4GV_iELRS6oDvwr3kXmB7yqEZJZkVAgdyMr41JyXOMQ9QgjegVBlxU5Mrekax1CenzfzZOccombJA1-qVhz8fURgczRRY6U29yGkq53LymjGq-4YjVLZa6xHHeChCWlAzxQkwW-oESFy4xFEp0VfuYQFkpc11q9uWCt2GuCJk/s960/photo_2024-07-12_16-50-05%20(3).jpg

ចំណែកអ្វីដែលរដ្ឋាភិបាលអាមេរិកបានទទួល គឺអាចប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្សក្រៅភព ហើយលក្ខខណ្ឌ១ក្នុងចំណោមកិច្ចព្រមព្រៀងជាមួយមនុស្សក្រៅភព គឺពួកគេចង់ឱ្យយើងបោះបង់អាវុធនុយក្លេអ៊ែរ និងបញ្ឈប់ការសម្លាប់គ្នាឯង ។ ប៉ុន្តែអាមេរិកពុំសូវពេញចិត្តនឹងលក្ខខណ្ឌមួយនេះប៉ុន្មានទេ ប៉ុន្តែគ្មានអ្នកណាដឹងរឿងនេះលម្អិតដូចប្រធានាធិបតីអាមេរិកទេ ។ លើសពីនេះ ការចាប់ខ្លួនប្រធានាធិបតីអាមេរិករបស់មនុស្សក្រៅភព ក៏មានមនុស្សជាច្រើននាក់បានឃើញហេតុការណ៍ដែលកត់ត្រាក្នុងប្រវត្តិសាស្ត្រនេះដែរ ។

៣-មនុស្សក្រៅភពអាចមកស្វែងរកធនធានធម្មជាតិនៅលើផែនដី ៖
វាដូចនឹងខ្សែភាពយន្តដែលបង្ហាញពីមនុស្សក្រៅភពមកស្វែងរកធនធានធម្មជាតិនៅលើផែនដី ដូចជា ៖ ធនធានរ៉ែជាច្រើនរបស់មនុស្ស ឬឧស្ម័នធម្មជាតិ ឬសារធាតុគីមី ឬធនធានមនុស្ស ។ មានភស្តុតាងជាច្រើនបង្ហាញពីការប្រទះឃើញ UFO នៅតាមកន្លែងផ្សេងៗ ដូចជា ៖ នៅកណ្តាលមហាសមុទ្រ និងលើជ្រលងភ្នំឆ្ងាយៗ ។ ហេតុនេះ គេសន្និដ្ឋានថា មនុស្សក្រៅភពកំពុងស្រាវជ្រាវពីធនធានលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyxcSCrNRx2Mhatki82Lo8nodtoG87rD0E2Vb0fFiRcNrsT8yrtU9iZVEroS4csgiDP-7a-ipBFbsM7b5SiAf3iAp2HoSkwMYwo1Ev8IcwtuwHEBW4TfEz4fiDANz-Ck5qB0Z9EnDa2XOLlJMxhw3v9yYlpIzUqlm_JoFRsPYQO0Y-FOloiQxgpbyNNl4/s1280/photo_2024-07-12_16-50-05.jpg

៤-មនុស្សក្រៅភពចង់មកផែនដីដើម្បីផ្លាស់ប្តូរចំណេះដឹង ៖
មតិជាច្រើនលើកឡើងថា មនុស្សក្រៅភពកំពុងទំនាក់ទំនងជាមួយរដ្ឋាភិបាលអាមេរិកយ៉ាងសម្ងាត់ ដែលមនុស្សទូទៅពុំធ្លាប់ដឹងពីមុន ។ វាអាចជាការយល់ព្រមផ្លាស់ប្តូរអ្វីម្យ៉ាង ដូចជា ៖ ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងវប្បធម៌ផ្សេងៗរបស់មនុស្ស ។ ករណីនេះដូចគ្នានឹងការធ្វើដំណើរទៅក្រៅប្រទេស គឺភ្ញៀវទេសចរតែងតែដើរមើលស្រុកទេស, ម្ហូបអាហារ និងរៀនសូត្រវប្បធម៌របស់ពលរដ្ឋប្រទេសនោះ ។ យើងនឹងរំភើបខ្លាំងប៉ុនណា បើមានឱកាសធ្វើដំណើរទៅក្រៅភព គឺយើងចង់និយាយជាមួយពួកគេ ឬចង់ដឹងពីបច្ចេកវិទ្យានៅទីនោះ ។

៥-មនុស្សក្រៅភពមានគម្រោងគ្រប់គ្រងពិភពលោក ៖
យើងបានមើលឃើញពិភពលោកក្នុងផ្លូវវិជ្ជមាន ប៉ុន្តែចុះបើមនុស្សក្រៅភពមកគ្រប់គ្រងពិភពលោកវិញ ហើយពួកគេជាពួកចិត្តអាក្រក់ តើពិភពលោកនឹងក្លាយជាយ៉ាងណា? វាអាចទៅរួច ដែលមនុស្សក្រៅភពកំពុងស្រាវជ្រាវពីយើងដើម្បីគ្រប់គ្រងពិភពលោក នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwafP0XZS_jEmLgmUhlJvZqu-5QRJwXKVxIYXZhIWSLP0juA-JrZRreVv_O9Z15Fw60855lXw6atYIgkS3bahzctBNJpcU8zqN3AdxwGl7VQvAA4a1vQHOkWIZkFhCNU5RvoxMUte5KE6sXLTBr9P_hETsKptY221XH7k80H1FJVAJHGcocnO9Nye4R9I/s711/swab-22.webp

ស៊ីហ្វិន ហ័គីង ជាអ្នកវិទ្យាសាស្ត្រដែលមនុស្សទូទាំងពិភពលោកស្គាល់ ធ្លាប់និយាយថា បើមនុស្សក្រៅភពមានពិតមែន ពួកគេអាចពុំមែនជាអ្នកជិតខាងល្អរបស់យើងទេ ពីព្រោះពួកគេកំពុងស្វែងរកភពថ្មីណាមួយរស់នៅ ។ ពួកគេនឹងគ្រប់គ្រងពិភពលោក, ដណ្តើមយកធនធានធម្មជាតិ និងបង្កើតយានអវកាសឱ្យបានច្រើន ហើយគ្មានអ្នកណាដឹងពីគំនិតពួកគេទេ ។

យើងសាកស្រមៃថា បើមនុស្សក្រៅភពប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនរហូតដល់អស់ និងពុំអាចរស់នៅលើភពពួកគេបន្តទៀត គឺពួកគេមានយានអវកាសធំៗដើម្បីជម្លៀសមនុស្សក្រៅភពយ៉ាងច្រើន និងស្វែងរកភពថ្មីទៀតរស់នៅ ហើយគ្មានកន្លែងណាល្អដូចផែនដីទេ ដែលពួកគេអាចរស់នៅបាន ។ ផែនដីស្រស់ស្អាត និងគួរឱ្យរស់នៅបំផុត ហើយពួកគេអាចមានបច្ចេកវិទ្យា និងអរិយធម៌ជឿនលឿនជាងយើងរាប់លានឆ្នាំ ។ តើពួកគេមានកម្លាំងខ្លាំងកម្រិតណា ហើយយើងគ្មានតម្លៃអ្វីលើសពួកគេទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2uWfBevhu5nXTICDXhXpmSsRjYgvyFcgyJOHyMqt7XySa28W4Wv49Uxn1kpTwxtcFc1x10lZi02wrH9HDU_9A2T6l8RRz04CbRKx5fQacZKjaV6LRio0Iw32XviT216TXL-0bOGtvEKvYMjqoOZqQMI7ILlukruqsQWvuulnIIyjtf4eJudoKbIpm2do/s1500/tZmkWkHdedSchPVFBCy8ec.jpg

ការលើកឡើងរបស់អ្នកវិទ្យាសាស្ត្ររូបនេះ គឺពុំលើសពីការពិតខ្លាំងពេកទេ ព្រោះបើយើងងាកទៅមើលប្រវត្តិសាស្ត្រកន្លងមកឃើញថា ជនជាតិដើមបានបាត់បង់ទឹកដីរបស់ខ្លួនទៅឱ្យអាមេរិក និងអូស្ត្រាលី ។ ដូច្នេះ ការលើកឡើងនេះជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រជាច្រើន ពុំគាំទ្រឱ្យមនុស្សយើងតាមស្វែងរកមនុស្សក្រៅភពក្នុងចក្រវាឡ ជាពិសេស ការបញ្ជូនសេវាវិទ្យុពីផែនដី ដើម្បីកុំឱ្យមនុស្សក្រៅភពដឹងពីសេវាផ្កាយរណបរបស់យើង ហើយវាជាកំហុសឆ្គងមួយដែលយើងធ្លាប់ធ្វើកន្លងមក ៕