Home ព័ត៌មានអន្តរជាតិ អ្នកជំនាញថា ឆ្មាមានផែនការឱ្យមនុស្សចិញ្ចឹមវាតាំងពី១ម៉ឺនឆ្នាំមុន

អ្នកជំនាញថា ឆ្មាមានផែនការឱ្យមនុស្សចិញ្ចឹមវាតាំងពី១ម៉ឺនឆ្នាំមុន

54
0

ប្រទេសអៀរឡង់ ៖ សត្វឆ្មាចាប់ផ្តើមមានផែនការឱ្យមនុស្សចិញ្ចឹមថែទាំពួកវា តាំងពីប្រមាណ១ម៉ឺនឆ្នាំមុន មកម៉្លេះ ។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកអាកប្បកិរិយាសត្វ និងរបៀបរស់នៅរបស់សត្វ ស្តីពី «ទំនាក់ទំនងរវាងមនុស្ស និងឆ្មា» មកពីសាកលវិទ្យាល័យ Queen’s University Belfast ប្រទេសអៀរឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCP_qjmbqHYB7Z7Fp6fMWVNpmP1MNOlXrnz59AKyE1HM_YwwnWIq132vV99pkLwlywJ920IdT8FuwN9tJ2gx6MGVEH8HK97kHybcKFE-zc2KPHitOp-L1MGUkkH75dkUgGEwk7SbIw74OdQAXY7j9mRjkPSecnQu1rkEjs4ZOIJwU-5OOSoX6uPGUhoXY/s800/CatPerson.jpg

អ្នកជំនាញនិយាយថា កាលពីមុន ឆ្មា គឺជាសត្វមានចិត្តសណ្តោសប្រណី និងជាសត្វប្រមាញ់ក្នុងព្រៃតែឯង ច្រើនជាងរស់នៅជាហ្វូង ។ លើសពីនេះ ពួកវាស្ទើរតែពុំបានយំ ឬស្រែកដាក់គ្នាទេ ។ រីឯការយំរបស់ឆ្មា គឺជាការអភិវឌ្ឍផ្នែកទំនាក់ទំនងថ្មីរបស់វាសម្រាប់ការឆ្លើយតប ឬបង្ហាញអាកប្បកិរិយាជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxqmngZe6SlLl6oqxhzxAmR7caelAw5H5kTRwJ1A-mg_8I5jYaxLPz4obenM4YVCBm4vm6BLrDN4E6RCbxQyTNe2AlGIQcrzmkSYKOAtryhQZGsImuszmOib0WU0028_E2icsNfq5Im74DXLzNMmlJX2cSxF2Rc_CbpTUJwvC2_HzsBP8UtQVSnbP4f0/s1500/GettyImages-466839729-2000-4cb4c569137440cd8afdc78815e2e45a.jpg

មនុស្ស និងឆ្មា បានជួបគ្នាជាលើកដំបូងកាលពីប្រមាណ១ម៉ឺនឆ្នាំមុន គឺក្នុងអំឡុងពេលមនុស្សចាប់ផ្តើមបង្កើតកន្លែងរស់នៅជាអចិន្ត្រៃយ៍ ។ ក្រោយពីមនុស្សមានផ្ទះស្នាក់នៅហើយ ក៏ចាប់ផ្តើមមានសត្វកកេរផ្សេងៗចូលមករស់នៅជាមួយមនុស្ស ដោយសារមនុស្សសម្បូរចំណីអាហារឱ្យពួកវាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-zGdWn_Bj85zBKxEG133QzZTwc4DDRUuhliWHM4W3sOljm8FR85weF_nSqoYXbUTyu-lc1GI5iNeHdKKJi3Y48g5OxjbRhrbDBL_dLtrF86xsy46u4_tUlzkYjOSu5J9CXXJV-14Wu7tZPbeh0lE9Ws6aIfNhl1AL7fkYrWL9zYrkVafdGvMZOFxvOM/s2500/PRI_209529807.webp

លើសពីនេះ ឆ្មាក៏ចាប់ផ្តើមមករស់នៅជាមួយមនុស្សដែរ ពីព្រោះមនុស្សសម្បូរអាហារឱ្យពួកវាស៊ីដូចគ្នា ។ ពេលឆ្មាមករស់នៅក្បែរមនុស្សកាន់តែច្រើន ពួកវាក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយមនុស្សកាន់តែខ្លាំង ហើយមិនមែនមានតែមនុស្សទេ ដែលព្យាយាមសិ្នទ្ធស្នាលជាមួយឆ្មា ប៉ុន្តែឆ្មាក៏ព្យាយាមស្និទ្ធស្នាលជាមួយមនុស្សដូចគ្នា ។ ឆ្មាបានសម្របខ្លួនខ្លាំងឡើង ពីព្រោះពួកវាអាចមើលថែខ្លួនឯងបាន ហើយពុំចាំបាច់ស្តាប់បង្គាប់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlaGA_Ui5EF2B4ioABsOYugZUQCSgwVCKzzM8vhE_j9eas_TkH3TE9n9hY_Jsxk8KvGECRsyQGxeyYGQOxUGU3mGyZCVnWKIC-cw27NGfCHGuQojq-IYuRDrDM49W85Jx1_uQkEctKquUjj2-j9jUwBtBoej8ankL-0esJmLz_qkkJ8xRGD0kxTo1cdaQ/s1200/photo_2024-07-12_15-33-45.jpg

តាមការស្រាវជ្រាវកាលពីឆ្នាំ២០០៩ ទៅលើអាកប្បកិរិយាសត្វ បង្ហាញថា សំឡេងយំរបស់ឆ្មាពេលពួកវាកំពុងស្រេកឃ្លាន និងពេលពួកវាឆ្អែត គឺមានកម្រិតសំឡេងខុសគ្នា ។ អ្នកចិញ្ចឹមឆ្មានិយាយថា ពេលវាឃ្លានចំណី វានឹងស្រែកយំខ្លាំងៗពេលដំបូង និងរំខានមនុស្ស ហើយអាកប្បកិរិយាប្រើប្រាស់កម្រិតសំឡេងនេះ មិនមែនកើតឡើងតែលើឆ្មាមួយទេ ប៉ុន្តែមនុស្សក៏ធ្វើបែបនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHXvHErdJjXsD8jZTIlY1KN0Ni0j4MH1pzT2tb4Bl_WASbNDQXQVPtieyrqI3LzYemCYTAlTJxL-WP44GHJumUSv-uUutfFLd2QIAi2RZlZHxygVqgaycK13PXk131AH-JDLP4Pb85aNjSoxc2A_dzWTB72TJHvqCZOaZV6disScSlvz2fSfhxy9WLZyI/s1200/photo_2024-07-12_15-33-45%20(2).jpg

អ្នកស្រាវជ្រាវកត់សម្គាល់ថា ការពិត ឆ្មាបានសង្កេត និងធ្វើត្រាប់តាមមនុស្ស តាមរយៈការប្រើប្រាស់សំឡេង ដើម្បីឱ្យមនុស្សយកចិត្តទុកដាក់ជាមួយវា ទើបធ្វើឱ្យឆ្មាមានប្រៀបផ្នែកទំនាក់ទំនង ។ ហេតុនេះ ឆ្មាបានសម្របខ្លួនដើម្បីទទួលបាននូវការថែទាំ និងការចាប់អារម្មណ៍ពីមនុស្ស ហើយធ្វើឱ្យម្ចាស់ឆ្មាជាច្រើនពុំអាចនៅស្ងៀមទេ ពេលឮឆ្មាយំ ៕