អ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពី ល្អហួស Miss Preteen Junior Idol World 2024 ត្រូវបានលោក គីម សាន្ត ជាពូបានបង្ហោះវីដេអូនាងតុបតែងខ្លួនលេងស្ទាយតាម K-Pop ដែលទំនងជា Cover បទថ្មី Lisa មានចំណងជើងថា «Rockstar»។ ឃើញរូបភាពអមជាមួយក្បាច់រាំយ៉ាងរស់រវើករបស់ ល្អហួស នេះដែរអ្នកគាំទ្របានជំរុញចិត្តឱ្យល្អហួស ចូលវិស័យ K-Pop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlOd310yaBw1nNfqV3wOgz2XaIqE2NQQmmh9DYVdd4bxf76fvyM-_lMlly2lxDZsQX9qs_cIbTLLO3mSNpmoyEAoG2FhMndhImekJulpX92Wkvy8BuUUqDWndCo72KSylbAiki-CInEL0KiBn95dVeEcteFUR7yc_fU5li1zOuGmCCn4N-0G0Sh0tLRQ/s2048/image_2024-05-17_09-25-16%20(2).png

ជឿជាក់ថាអ្នកមួយចំនួនធំស្គាល់ ល្អហួស មកហើយថាយុវតីដ៏ស្រស់ស្អាតពោរពេញដោយទេពកោសល្យសិល្បៈសឹងតែគ្រប់ទម្រង់ទាំងទម្រង់បុរាណ សម័យ សម្តែងក៏បានច្រៀងក៏បានរាំក៏បានគឺមានមួយកំភ្លេរតែម្តង។ ទន្ទឹមនឹងមានសម្រស់ស្រស់ស្អាតតែក៏មានសមត្ថភាពដណ្តើមជ័យលាភីជូនជាតិក្នុងវិស័យបវរកញ្ញាវ័យក្មេងនៅលើទឹកដីប្រទេសថៃកាលពីកន្លងមកនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5SzgLyOTnDhXmqklJXuVxmWUQGOZGHIiL7a_2EKsZlBPtWA5rKuD6ziX6zrgEfPc7hrjMo01vk7SdmCyNFko8AHwF1i9afW6bPpnTf6uAJZyyeB5mqEUjqMo8JLFZ8qvaywtl0a7P9nIX4pZl_xI-Okg0W93s9oDr2EHoTCFfoMHoy_2i2oF9vj3DptM/s2048/image_2024-05-17_09-25-17.png

ថ្មីៗនេះនៅក្នុងស្រទាប់អ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាបន្តទៀតបន្ទាប់ពីលោក គីម សាន្ត ពូរបស់ ល្អហួស បានបង្ហោះវីដេអូខ្លីមួយពីក្មួយស្រីដែលតុបតែងខ្លួនដូចទៅនឹង Lisa សមាជិក BLACKPINK នៅក្នុង MV ទោលរបស់នាងមានចំណងជើងថា «Rockstar»។ ល្អហួស ស្លៀកពាក់ស្រដៀងនឹង Lisa ចំនួនពីរឈុត ថែមទាំងបញ្ចេញក្បាច់រាំយ៉ាងលះៗដូចអ្នករាំអាជីព។ នេះមិនមែនជាលើកទី១សម្រាប់ ល្អហួស ដែលបញ្ចេញទេពកោសល្យរបស់ខ្លួនទាក់ទងនឹងវិស័យ Kpop កន្លងមកនេះ ល្អហួស បង្ហាញសមត្ថភាពចង្វាក់ប្រភេទជារឿយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_mi1oWzKAKB56nA_E1fNfDP4vXt9wONa5LeSBoHPPg7j0jn2QlHXqUD6DY7tlnIpnqMDoB5O0j9VnY4wndgou5QZtJQIGhnXnd6uehJXcbTUHhGYs3iY5_4fe0e2-XvM3Ol4-_67yvL5xLhXb7hx2muduwd5aywicvp_jHXrJPQkT6qolSJ3SqrKz1qk/s680/image_2024-07-04_14-23-31%20(2).png

ឃើញ ល្អហួស រាំចង្វាក់ Kpop លះៗខ្លាំងបែបនេះ អ្នកគាំទ្របានបង្ហាញការស្រលាញ់ទៅកាន់នាង ថែមទាំងជំរុញឱ្យ ល្អហួស ចូលវិស័យ Kpop ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NuOX_VGnWR2acHHNadbXiPetCZa8SZZ9K5cMPufO5CtIW_Y47NKbtadZOH1RH1zentNLDSfGVhMYQO7bd20FtkpHEYCn3n_n37AF_j8BtBFntNWPrsBTp8Zm8aTaVp_AyjMOKayPS9fnA0LacRVYvD0QkgA-cNFO4LcShu8xX9QcRwNqBgYi35ZzP28/s1024/image_2024-07-04_14-23-31%20(3).png

គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមមកុដ Miss Preteen Junior Idol World 2024 ហើយ ល្អហួស មានបំណងចង់ដណ្តើមមកុដម្តងទៀតលើវិស័យបវរកញ្ញានៅលើឆាកអន្តរជាតិនៅពេលនាងគ្រប់អាយុ១៨ឆ្នាំ។ ថ្មីៗនេះទៀតសោតក៏មានដំណឹងមួយដែរថា ល្អហួស នឹងគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីរួមជាបវរកញ្ញាផ្សេងទៀតផងដែរ៕