ទីបំផុត MV បទថ្មីរបស់ក្រុមតន្រ្តីកូរ៉េខាងត្បូង HYUKOH ជាមួយ Sunset RollerCoaster បានទម្លាក់ជាផ្លូវការហើយ ខណៈ MV មួយបទនេះថតនៅប្រទេសកម្ពុជាដោយបានបង្ហាញរូបភាពស្រស់ស្អាតជាច្រើននៅតំបន់ប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង Cho Hyun Chul ដែលមានវត្តមាននៅក្នុង MV បានកោតសរសើរប្រទេសកម្ពុជាពេញៗមាត់ថា មានប្រជាជនមានស្នាមញញឹមស្រស់ស្អាត ពេលលោកមកដល់ទីនេះ ប្រៀបដូចជាលោកកើតនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Nw8Yl8RXpTrhcaagmO5fnLKwwc1n5YVZuzDgGHVW6sX82Q1gDd-BuRSc_4peo8Q5k1aBIOLe397aCLnUCchdOIT5RZsFAwjN0mZ9DnTROwJfj55TKkaxNAQ7NoMn4MGGrsjI6NugjRIGkllCa0JoruiLnuddQe2m3JwjTaL1JzGLjXWbiaXn69FaqVQ/s1072/Jo_Hyun_Chul07.webp

នៅល្ងាចថ្ងៃទី១០ ខែកក្កដា HYUKOH ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូងរួមជាមួយ Sunset RollerCoaster បានសហការគ្នាចេញស្នាដៃថ្មីមានចំណងជើងថា «GLUE» ខណៈ MV មួយបទបានបង្ហាញពីទិដ្ឋភាពទាំងស្រុងនៅប្រទេសកម្ពុជាគឺនៅខេត្តសៀមរាប។ មុននឹងឈានចូលដល់បទចម្រៀងគេបានបង្ហាញពីតារាសម្តែង Cho Hyun Chul កំពុងស្ថិតនៅប្រាសាទអង្គរវត្តបាននិយាយត្រួសៗពីប្រទេសកម្ពុជាថាប្រទេសយើងមានស្នាមញញឹមដ៏ស្រស់ស្អាត ដោយតារាប្រុសរូបនេះពាក់អាវយឺតរូបព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzu_28Lv91xCVWIpDYOfyd1TgX74oTcLGdQglWCmkr9eSHKVYdCivlCy5uCXBflSgzJ6UFGrvFpnfWGmMFv9OZF7RHFGi-mq-KOj_SM9cZFe0eEV83D86fDw8_Whtj16h0h5P70t8qVUyG0c1b6Yx5MMqzu8SBIOWA2CYJYqsa9CyEouMiFVD_TxMPJBk/s1021/image_2024-07-12_15-29-31.png

តារាសម្តែងក្នុង MV នេះបានបង្ហាញពីភាពរីករាយរបស់ខ្លួន រត់លេងយ៉ាងសប្បាយនៅបរិវេនប្រាសាទអង្គរវត្ត។ លោកក៏បាននិយាយទៀតថា ប្រជាជនកម្ពុជាមានចិត្តល្អ ជាអ្នកគោរពសាសនាព្រះពុទ្ធ លោកបានតថ្លៃអាវយឺតដែលមានតម្លៃ៥ដុល្លារបញ្ចុះតម្លៃនៅសល់៤ដុល្លារ។ Cho Hyun Chul បាននិយាយទៀតថា លោកមានអារម្មណ៍ប្រទេសកម្ពុជាដូចជាស្រុកកំណើតលោកហាក់ដូចជាលោកបានកើតនៅទីនេះ មានអារម្មណ៍ថាស្ងប់ពេលនៅទីនេះ ឃើញស្នាមញញឹមអ្នកនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheAfI-oYedUgvoXi-bHFqQClB7JNEMqO7UK-oBviviRp6dFWs67_dv6JlOX56NevwWF4_vvTSDnlF4O3pObv1qsyC5Bv5YKlDNZUp5jBg4KrOiHkIqMQlgYycmyaOezsDQYDGsVnWEi-AOl_U6UiGV54tknbIfZrgLRbwI-1fpR17Ju42AA4jSLqFlH2Q/s1280/image_2024-07-10_10-00-11%20(2).png

បន្ទាប់ពីការរៀបរាប់របស់តារាសម្តែងរូបនេះហើយបទចម្រៀងក្រុមតន្រ្តី HYUKOH ជាមួយ Sunset RollerCoaster ក៏បានមកដល់ដោយរូបភាពនៅក្នុង MV បានបង្ហាញពីទិដ្ឋភាពស្រស់ស្អាតនៃប្រាសាទបាយ័ន ដោយបានបង្កើតចលនាយ៉ាងគួរឱ្យទាក់ទាញទៅតាមបារ៉ូលចម្រៀង។ ក្រៅពីប្រាសាទបាយ័ន MV នេះក៏បានបង្ហាញពីទិដ្ឋភាពដ៏ខៀវស្រងាត់ព្រៃព្រឹក្សា សម្រស់ធម្មជាតិរបស់ប្រទេសកម្ពុជា ប្រាសាទតាព្រហ្ម រូបចម្លាក់ផ្សេងៗ ទឹកជ្រោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmw0K1-kLHwUP1pD0FbSqDJ5luIMSPI0La3MK9q4Q9s_DAqQKe7USsLYBzczGH2ZlQLcVo1eG9vY3wsumT42VtYquOltFFN3z2ZetTcHVr6Yf0CFXUxui09zJiJT1tuBqqlEYyoJKuadGNXODthYZnjmSzgF_vpXGglejDZt9ppCDKXO9txE4uH2XWQg/s1284/image_2024-07-10_10-00-11.png

ឃើញមានការពេញចិត្តពីសំណាកតារាកូរ៉េ រួមទាំងបង្ហាញប្រាសាទរបស់ប្រទេសកម្ពុជាគ្មានពីរនៅលើលោកបង្ហាញនៅក្នុង MV នេះអ្នកគាំទ្រកម្ពុជាបានចូលទៅខម្មិនអរគុណបង្ហាញពីការស្រលាញ់ដែលមានឱ្យមកប្រទេសកម្ពុជាផងដែរ៕