Home ព័ត៌មានអន្តរជាតិ Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាជាឧបករណ៍ល្អបំផុត

Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាជាឧបករណ៍ល្អបំផុត

282
0

បរទេស៖ Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាមានផ្នែករឹងដ៏ល្អឥតខ្ចោះ និងមានលក្ខណៈពិសេសជាងឧបករណ៍ Smart Ring ផ្សេងទៀត ដែលនេះគឺផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុនទូរស័ព្ទ ដែលបានចូលក្នុងទីផ្សារ Smart Ring ពិភពលោក។
កាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគឺ Galaxy Z Fold6, Z Flip6 និងឧបករណ៍ពាក់ស៊េរីមួយចំនួនទៀត។ ជាពិសេស Galaxy Ring គឺបានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgszL2bal7IVbBQY1rfURWUk0z67qDr2dwC6vJWmi02sFjgE-djMGNbW6cHAv1ZPWa6W4Ark88cT1NXXs-vzeZRVPLWGU-Whyy_jK3LptUyA7ZGRE7v1xXQ7c0GxvhnF4SysvhWnXUm4NGNiSidouWqork2R3JXQ38SKPUhCl596a2q7iaZRXL-bQtcKJQ/s1080/photo_2024-07-12_11-37-30.jpg
Galaxy Ring គឺជាចិញ្ចៀនឆ្លាតវៃដែលវាពិតជាស្រស់ស្អាតណាស់ បើទោះជាវាមិនខុសពីចិញ្ចៀនឆ្លាតវៃផ្សេងទៀតនៅលើទីផ្សារនាពេលបច្ចុប្បន្នក៏ដោយ។ ក៏ផលិតផលនេះមានស៊ុមទីតានីញ៉ូម ស្តើង និងស្រាល ហើយមានអារម្មណ៍ល្អនៅពេលពាក់វា ជាជាង ចិញ្ចៀន Oura។ សម្ភារៈទីតានីញ៉ូមធន់នឹងការកោសកម្រិត ៥ អាចទប់ទល់នឹងផលប៉ះពាល់កំឡុងពេលធ្វើលំហាត់ប្រាណដូចជាការលើកទម្ងន់ និងការកាន់រ៉ាកែត ក៏ដូចជាការការពារទឹក IP68 ផងដែរ។

លើសពីនេះ Samsung ក៏បានយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗនៅលើ Galaxy Ring ផងដែរ ដោយក្រុមហ៊ុនបានណែនាំឱ្យពាក់ម្រាមដៃចង្អុលសម្រាប់ការគ្រប់គ្រងកាយវិការកាន់តែច្បាស់លាស់។ មុនពេលទិញ អ្នកប្រើប្រាស់ត្រូវបានផ្តល់ឱ្យនូវឧបករណ៍សម្រាប់វាស់ទំហំចិញ្ចៀនដោយមិនគិតថ្លៃ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញក្នុងរយៈពេល ៣០ ថ្ងៃ ប្រសិនបើពួកគេទិញទំហំខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8oQwcZh-vIyBD7bs6pCf3Y_dU7msa75YsUGj6OqMwxedomGpgWMqEyQKYgRbZlWGbdl0fKWt2ye_X1nLlgjzcVRwsQRrFYiAFMH7jFOgN2Bwg44QXXpUVbVkkxFaPYyoRJgf5iCj_4yCmoON8mGur_yM6-aKqd1VGxGGZj6X1cuEeUh99d3JvmLcGhiI/s1280/photo_2024-07-12_11-37-48.jpg

ទោះជាយ៉ាងណា Galaxy Ring គឺមានភាពស្រដៀងគ្នាទៅនឹងផលិតផលផ្សេងទៀតនៅលើទីផ្សារដែរ ដោយសារវាត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាតាមដានសុខភាពដូចជា វាស់ចង្វាក់បេះដូង ការគេង កម្រិតអុកស៊ីសែនក្នុងឈាម (SpO2) និងសកម្មភាពរាងកាយមួយចំនួន។ សកម្មភាពទាំងអស់ត្រូវបានគ្រប់គ្រងតាមរយៈ Galaxy AI ហើយបង្ហាញនៅលើកម្មវិធី Galaxy Health ។ ដូច្នេះលក្ខណៈពិសេសរបស់ Galaxy Ring គឺមាន Galaxy AI ដែលចិញ្ចៀនឆ្លាតវៃផ្សេងទៀតមិនមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEboVqPJvA5BgrWXrKwG7mlDBuhAHOCifpM3oCiu_kWiLoqNkNoCA9BX9wm2yVDw50Tvs7XTjx7gzFQPY8Sy5LVA2cZj4Vb_ydNsV4JbWia9VNF5YG7aZxbB0tOlvDY_Z4EsCIoqA9ZbeHTe18CRjuqSmiSJd9mAaBi7adTXiU0XqeHxwYW8-oWxXPN4A/s1020/photo_2024-07-12_11-38-02.jpg

Galaxy AI គឺមានតួនាទីជួយអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីរបៀបដែលសុខភាពប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយផ្តល់នូវការណែនាំផ្ទាល់ខ្លួន ផ្អែកលើស្ថានភាពរាងកាយបច្ចុប្បន្ន ជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានល្អប្រសើរជារៀងរាល់ថ្ងៃ។ បើយោងតាមក្រុមហ៊ុន Samsung បាននិយាយថា Galaxy Ring គឺអាចប្រើប្រាស់បានល្អបំផុតជាមួយទូរស័ព្ទរបស់ខ្លួនប៉ុណ្ណោះ។ ហេតុនេះសម្រាប់អ្នកប្រើ iPhone គឺមិនអាចប្រើវាបានទេ ខណៈដែលឧបករណ៍ Android របស់ម៉ាកយីហោផ្សេងទៀតត្រូវដំឡើងកម្មវិធី Samsung Health ហើយក៏មានមុខងារមានកម្រិតដែរ។ ដូច្នេះបច្ចុប្បន្នចិញ្ចៀនឆ្លាតវៃ Galaxy AI របស់ Samsung ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩៩ ដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmrxWIObCNDfWoGQHOi2x1njuzuFpOp6DIXiWscIuHCS9FZWHQ1jXooE4rmnSlSpqoGKkUuLk-uB94KatXy1wjfKE6O6D6qYBLPP2ClK6omj15_HscIyyrETn-zK0RJEHBkntfcl2qZhVS53i0-71JaVdLoBIPD3tGvX_rvqRsD1eugBEvwCR9Vq3hA9A/s1280/photo_2024-07-12_11-38-15.jpg