រលកកម្តៅនៃការវែកញែកជុំវិញរឿងអ្នកច្នៃម៉ូត ឯម រៀម ជ្រើសយកក្រណាត់ជូតជើងមកច្នៃពាក់លើដងខ្លួនបានកើតឡើងបន្តទៀតបន្ទាប់ពីផេក ក្រុមព្រះសុរិយា ចេញមកកោតសរសើរនិងគាំទ្រចំពោះគំនិតអ្នកច្នៃម៉ូតរូបនេះ។ ផេក បុរាណាចារ្យ និង អ្នកវិភាគឯករាជ្យ បានប្រឆាំងចំពោះគំនិតរបស់ «ក្រុមព្រះសុរិយា» ដែលបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្តទៀតមិនទាន់ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

គេចាំបានថាកាលពីថ្ងៃទី៩ កក្កដា «ក្រុមព្រះសុរិយា » អ្នកស្រាវជ្រាវ អភិវឌ្ឍ និងផ្សព្វផ្សាយពីសិល្បៈផ្សេងៗបានបង្ហាញការគាំទ្ររបស់ខ្លួនទៅលើគំនិតច្នៃម៉ូតរបស់ ឯម រៀម ដែលបានយកក្រណាត់ជូតជើងមកច្នៃធ្វើឱ្យរបស់នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ។ ក្រុមព្រះសុរិយា បានរៀបរាប់យ៉ាងដូច្នេះថា «សូមអរគុណដល់សិល្បករ ឯម រៀម ដែលបានជួយលើកតម្កើងដល់ការងារហត្ថកម្ម របស់បងប្អូនដែលប្រកបរបបបើក សិប្បកម្មត្បាញក្រណាត់ជូតជើង ដែលច្នៃចេញពីសំណល់ក្រណាត់ដែលរោងចក្រកាត់ដេរសម្លៀកបំពាក់ ជាច្រើន បានបោះចោល និងត្រូវបានបងប្អូនប្រជាសិប្បករ នៅតាមសហគមន៍មួយចំនួនបាន ត្បាញលក់ធ្វើជាក្រណាត់ជូតជើង ដែលវាបានជួយធ្វើឱ្យជីវភាពតបស់ប្រជាជនដែលប្រកបរបបត្បាញ កាន់តែមានទីផ្សារជាងមុន»។ «ជាការពិតណាស់ សព្វថ្ងៃនេះ អ្វីៗជាច្រើនដែលប្រជាជនខ្មែរ នៅតាមសហគមន៍នានា បានធ្វើ នឹងកែច្នៃកាកសំណល់ផ្សេងៗជាច្រើន ប្រែក្លាយជារបស់មានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែរបស់ប្រើប្រាស់ទាំងអស់មិនបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជននោះទេ ។ លុះត្រាតែមានព្រឹត្តិការណ៍សង្គមណាមួយកើតឡើង ជាពិសេសបណ្តាញសង្គមFace Book នេះតែម្តងទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ នឹងលើកតម្កើងបានឆាប់ និងមានការគាំទ្របាន ។ គ្រប់គ្នាគួរតែជួយគ្នាលើកតម្កើងផលិតផលដែលបានផលិតដោយដៃរបស់ប្រជាជនខ្មែរឱ្យបានកាន់តែល្អប្រសើរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFiw89H5AUbtvlALNR8TPXmR1lnZr-uv9xuyFzQU-xWxkgkfB3UV_FiUXdo-IiSifLZEAt1wstLlCYGpKXOJpLBfkajOCjIGF_LB78zr-ueAq1p3vCt5sn55qVQyyXFWXC8OIVCgav6-4ZXGDjNIghOrmb1fA72QQHOySSFQhWppbmDHK_nUAVg2SwNBg/s2048/image_2024-07-11_10-09-09.png

ទោះជាយ៉ាងណាក៏ដោយការលើកឡើងរបស់ ក្រុមព្រះសុរិយា ទទួលបានប្រតិកម្មចម្រុះ ខណៈផេកចំនួនពីរគឺ បុរាណាចារ្យ និង Stephen Row : អ្នកវិភាគឯករាជ្យ ចេញមកប្រឆាំងចំពោះគំនិតនេះ។

នាយប់ថ្ងៃទី១០ កក្កដា បុរាណាចារ្យ បានលើកឡើងយ៉ាងដូច្នេះថា «ការច្នៃប្រឌិត មានបែបផែនផ្សេងៗគ្នា ជាធម្មតា មិនខុសអ្វីទេ។ តែបើដល់ថ្នាក់ថា ការស្លៀកពាក់ចម្លែកៗ ជាគុណសម្បត្តិ គុណស្រ័យ ជា ការលើកតម្កើងអីនោះ ឃើញថា មិនបានជាគុណប្រយោជន៍អ្វីទេ។ ព្រោះក្នុងជីវិតពិត យើងមិនអាចយកក្រណាត់ជូតជើងមកស្លៀកតាម ឬ នឹងរលឹកចង់ទិញក្រណាត់ជូតជើងពេលឃើញគាត់ស្លៀកទេ។ ខុសពី ក្រមា ហូល សូត្រ ដែលគេមានទីផ្សារ និង អាចប្រើប្រាស់ក្នុងជីវិតពិតនៃការស្លៀកពាក់បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireB05Mf05ADvqgeFXu30wV7OrNcH0CM39rW3ZgWmlRMS9i0wRTWmQBL1ZBOM4CyAlxokRpC8GViZpFab2bldV_T7LG4DRjNcqOKQQxgx3JZMOXL3Lfzt_JfRWYkf44ooFdcs7JzVUkYLtUT__v_HHGtl98ujiv3zVxVE3xsWQb9nQaAbfzlRVdI1q05o/s766/image_2024-07-11_09-48-38.png

ផេកដដែលលើកឡើងទៀតថា «វាអត់មាន passion ក្នុងចិត្តដើម្បីជំរុញ ឧទាហរណ៍ថា យើងឃើញឈុតក្រមា គេស្លៀកពាក់ស្អាត យើងក៏ទៅទិញតាមគេ អាហ្នឹងហើយដែលហៅថា ការផ្សព្វផ្សាយដែលមានគុណសម្បត្តិ។ ក្នុងលក្ខខណ្ឌនេះយើងឃើញក្រណាត់ជូតជើង យើងមិនអាចរលឹកថា ចង់ទិញក្រណាត់ជូតជើងទេ។ តែបើសិនមានការច្នៃប្រឌិតក្រណាត់ជូតជើង ជាម៉ូតថ្មី រូបតុក្កតា រូបសត្វអីទៅ អាហ្នឹងទើបអាចជំរុះ ក្នុងការទិញ ជួយយាយៗបាន។ ការលើកតម្កើងយើងយកស្អីមកទូលក៏បាន តែត្រូវមើលថា ការទូលនោះអាចធ្វើឱ្យមាន ប្រសិទ្ធភាពក្នុងចរន្តសេដ្ឋកិច្ចដែរឬទេ»?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw62ZuOuBl7jBfWI0i32gG0IHfyMnIcviw2AYr_MKyIw2rYzQFs-S8P4b_D4fpJ7TdUlbwksQUtxGM671d5UZG0yNvf1iMlIyy0x8PBM7M7fSB7TJ1MxZQhy95q1lbjZRQEy7njtBZe8LCRb_GbZlUHaoGZSb7xhU3VylmTVzXnwONwTl4rR-WqK7IDy8/s750/image_2024-07-11_09-48-38%20(3).png

ងាកទៅកាន់ផេក Stephen Row : អ្នកវិភាគឯករាជ្យ ក៏បានលើកឡើងថា «គេមានវិធីច្រើនណាស់ ដើម្បីលើកតម្លៃហត្ថកម្ម! គេមិនយកក្រណាត់ជូតជើងមកស្លៀកឡើយ! ការខឹងថាខ្លួនខុសវាល្អ កុំឱ្យគេជិតខាងសើច ជាជាងឃើញខុស បែរជាលើកសរសើរ វាជាចេតនាមិនល្អឡើយ»។ ផេកដដែលក៏បានចែករំលែកខ្លឹមសារក្រុមព្រះសុរិយា ដោយបានបន្ថែមចំណងជើងដែរថា «នៅក្នុងមហាកុន WHIPLASH (2013) មានឃ្លាមួយដ៏ល្បីបាននិយាយថា: លើលោកនេះគ្មានមនុស្សណាគ្រោះថ្នាក់ ដល់មនុស្សដែលឃើញថាមនុស្សសាងកំហុសម្នាក់ ហើយនិយាយពាក្យថា GOOD JOB ឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png