Home ព័ត៌មានអន្តរជាតិ យុទ្ធសាស្រ្តរបស់ប្រទេសថៃ ត្រៀមទទួលភ្ញៀវទេសចរ ៣៩ លាននាក់ ក្នុងឆ្នាំ២០២៤នេះ!

យុទ្ធសាស្រ្តរបស់ប្រទេសថៃ ត្រៀមទទួលភ្ញៀវទេសចរ ៣៩ លាននាក់ ក្នុងឆ្នាំ២០២៤នេះ!

40
0

ប្រទេសថៃ ជាដែនដីនៃបេតិកភណ្ឌ និងវប្បធម៌ដ៏សម្បូរបែប ព្រមទាំងសម្រស់ធម្មជាតិជាច្រើន រួមមានឆ្នេរសមុទ្រ ទឹកធ្លាក់ ព្រៃភ្នំជាដើម។ យ៉ាងណាមិញ ប្រទេសនេះតែងតែដាក់ចេញនូវវិធានការនិងយុទ្ធសាស្រ្តជាហូរហែរ ដើម្បីកំណើនវិស័យទេសចរណ៍។ ខណៈនៅក្នុងឆ្នាំ២០២៤នេះ ថៃគ្រោងនឹងទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ៣៩ លាននាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7gq9dis3g5MXJdUFV-b68mfwvIT9H7upG-Y6XY_wjQ3aB6I1aLnpSoCOT3nQqf4ne2bAyv5XxCEOyjog_pnDJOIXa1TMdxMzh1y4u8hrk1yK3Pp_dZJj56WoS8bETI-FWwwU_ctEuSJTSlCjULfjo4tsxCuZiDgRNnEVgjb-qkeI5N11xAamyQjXHnNg/s1280/photo_2024-07-10_13-46-09.jpg

ប្រភពទីផ្សារភ្ញៀវទេសចរកំពូលទាំង ៥ មកកាន់ប្រទេសថៃ គឺចិន ម៉ាឡេស៊ី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។ បើយោងតាមកាសែត Bankok Post កាលឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៨ លាននាក់ ក្នុងនោះម៉ាឡេស៊ី ៤.៥៦លាននាក់ ចិន ៣.៥១លាននាក់, កូរ៉េខាងត្បូង ១.៦៥ លាននាក់, ឥណ្ឌា ១.៦២ លាននាក់ និងរុស្ស៊ី ១.៤៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGs86u_KtJulBpgoKFkU0tFgi1Q3HiZ995rW1LAdujGII0-n5yQUpj0BPHmJyrk7ivT96nY0H9MdttNielQizqHDGD7iymszdTfoUw0xSWqwQwK2X0-P1RTtHFSbt6kJ0hTrgp7DxoKjAXWIa2ePdUz79mSmPRMsdLiyZbz9Dh4cIBrxxmf4si_bK5Tc/s700/4188467_700.jpg

យ៉ាងណាមិញ ត្រឹមតែរយៈពេលប្រាំខែដំបូងនៃដើមឆ្នាំ ២០២៤នេះ ប្រទេសថៃគឺបានទទួលភ្ញៀវទេសចរជិត ១៥ លាននាក់រួចទៅហើយ។ ទោះជាយ៉ាងណា អាជ្ញាធរទេសចរណ៍ថៃ (TAT) និងអង្គការពាក់ព័ន្ធផ្សេងទៀត ថ្មីៗនេះបានដាក់ចេញវិធានការជាហូហែរដើម្បីជំរុញកំណើនទេសចរណ៍ក្នុងរដូវកាល Low Season នេះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJ57AjDOn0Hcb2mtLl7UGfRfvZtB9BfA9NgmgRjdetzmgTBhIZU8701NsgZtgsRDELnmNOC5Ms0a9o8TUQABi83Jr04Sf3oMiwnjZVmjPkASTPEbpNqUhTlP7CO5Kg0JuPEAgZp3q2b6yyz4RKIiEasgOGb8rpDFLKYUfFYsL3XZC9tTqWtRgWz4n4sg/s2200/-1x-1.jpg

គំនិតផ្តួចផ្តើមថ្មី ដែលត្រូវបានគេស្គាល់ថាជាគោលនយោបាយ«បញ្ឆេះកំណើនទេសចរណ៍របស់ថៃ» ដែលបង្កើតក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់ថៃក្នុងអំឡុងរដូវកាល Low Season ដើម្បីផ្សព្វផ្សាយថាប្រទេសថៃ ជាមជ្ឈមណ្ឌលនៃព្រឹត្តិការណ៍ធំៗជាច្រើន។ ព្រឹត្តិការណ៍ដែលបានគ្រោងទុកក្នុងប្រទេសថៃចម្បងៗមានដូចជា តន្ត្រី កីឡា និងពិធីបុណ្យសិល្បៈឆ្នេរខ្សាច់ ដើម្បីផ្តល់ឲ្យភ្ញៀវទេសចរបានទទួលយកបទពិសោធន៍ថ្មីៗ និងបញ្ជាក់ថា “ថៃជាប្រទេសល្អបំផុតមួយ និងអាចឲ្យមនុស្សម្នាធ្វើដំណើរមកកម្សាន្តបានពេញមួយឆ្នាំ គ្រប់រដូវកាលតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReKyOuNQcxbgucB3mGbbfxEOJH5yqCCiiyX2c9YGK2UwOMvO20ZWlq2kMt-qFdP7GfxfmU-lFCBajKawgKnQjm7_G7HjxsmjkySyD1iUWwRM0FZP2X-FBLKPeazpPf9VKGSfeTxsWneabsJgEv2_MULfZfmuNNBdc-7aVJ-H0syQndxCUDgu0hXeviL4/s1000/thai-visa-insurance-visiting-thailand.jpg

បន្ថែមពីនេះ នៅដើមខែកក្កដា អាជ្ញាធរទេសចរថៃ ក៏បានដាក់ចេញនូវគម្រោងផ្សព្វផ្សាយសកម្មភាពមួយចំនួនដើម្បីប្រម៉ូតពីគោលដៅទេសចរណ៍ ដែលសកម្មភាពទាំងនោះគឺរួមមាន Muay Thai អាហារ វប្បធម៌ សំលៀកបំពាក់ និងការសម្ដែងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaxg7kLumWkAqHJCoUiTA787yRYn_2yYhfLzqqADWUxC1CP-evEm8HouDADfXehCuyRiSRfqb9YZVVuEXRD6GZoi-Rch7GZ1aVa1D6qy_QgNUFgXYXkSVOVyBpBICJahsYQVUC9E0wcSEdaLUCfU7u77A04Ph_fumBvu_I7P4D9sf6JKx3cLUgRw_yy0/s1280/photo_2024-07-10_13-46-16.jpg