Home ព័ត៌មានអន្តរជាតិ ដើមឈើដែលថ្លៃបំផុតលើពិភពលោករបស់ជប៉ុនត្រូវបានគេធ្វើបែបនេះសោះ!

ដើមឈើដែលថ្លៃបំផុតលើពិភពលោករបស់ជប៉ុនត្រូវបានគេធ្វើបែបនេះសោះ!

92
0

ប្រទេសជប៉ុន ៖ រូបភាពមួយបង្ហាញពីដើមឈើជាច្រើនដើមត្រូវគេព្យួរថង់ពាសពេញ ឬស្រដៀងគ្នានឹងការព្យួរសេរ៉ូម បានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមនៅប្រទេសជប៉ុន និងចិន នាពេលកន្លងមក និងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ឆ្ងល់ថា តើវាជាអ្វីឱ្យប្រាកដ?

ការព្យួរថង់ដាក់សារធាតុរាវនៅតាមដើមឈើទាំងនេះ ពុំមែនជាការថែទាំដើមឈើទេ ប៉ុន្តែវាជាការចាក់បញ្ចូលសារធាតុពុលទៅក្នុងសាច់ឈើ ដើម្បីឱ្យវាហូរប្រេងចេញមក និងក្លាយជាដើមឈើមានតម្លៃថ្លៃបំផុតលើពិភពលោក ។ ដើមឈើទាំងនេះឈ្មោះ Kinam ឬ Kynam ឬភាសាជប៉ុនហៅថា Kyara មានន័យថា គឺជាឈើក្រអូប និងពិបាកស្វែងរកបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsHkh4sxqGWUnI6IqNKTOBrOpDT6GwREi40-hUnqUYp9Wg-yD5XW5fMARC__TQ_-n5SynbHzBc6odo0z76ElOaOghG3vTNMCUKtXbQPIMluokGczGRPyWuFSzGgPPcm2TOncThhfVZwoOvtC8wMpHOtWpZio8ZGRqPgpq1LowCqEM_NFSXQvEHGym5aPw/s800/KyaraExp.webp

ដើមឈើប្រភេទនេះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មផលិតទឹកអប់ ឬធូបក្រអូប ដោយសារវាមានក្លិនក្រអូបយ៉ាងពិសេស ទើបក្លាយជាឈើមានតម្លៃខ្ពស់បំផុត បើធៀបនឹងឈើមានតម្លៃផ្សេងទៀត ។ ដើមឈើទាំងនេះមានចំណុចពិសេសមួយ គឺវាអាចផលិតប្រេងចេញពីដើមរបស់វា ប៉ុន្តែការផលិតប្រេងតិចឬច្រើន ក៏អាស្រ័យលើបរិយាកាសនៅជុំវិញផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4EUbTtmTomNbSCJQehc305ciz1kPdaHedJhDXGZdt-7B7Wau5brGramYPO9xzcFjAuAGXxH5LLMIjtzcmMuPSO7i1GuLB8MhhEe9NNCFDDQqUbjHp7AhpBBQKChY1Bd9gP0t0UJSMybpVRFr_D2wsOj52Ne4dVXF1CO3HjBn_CrW3D16SpmfEwJZqbzI/s701/photo_2024-07-09_16-37-33.jpg

ជាក់ស្តែង បើដើមឈើរងនូវការគំរាមកំហែង ឬស្ថិតក្នុងគ្រោះថ្នាក់ ឬវាមានភាពតានតឹង ដូចជា ៖ មានមនុស្សកាប់វា, មានសត្វល្អិតឆាឆៅ, ខូចខាតដោយសារសត្វធំៗបំផ្លាញ ឬឆ្លងមេរោគផ្សិតមួយចំនួន ដើមឈើទាំងនេះនឹងហូរប្រេងចេញមកក្រៅ ។ ហេតុនេះ គេក៏ចាក់បញ្ចូលសារធាតុពុលក្នុងសាច់ឈើ ដើម្បីឱ្យវាហូរប្រេង និងក្លាយជាឈើមានតម្លៃថ្លៃបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGY5bWGqAMoW0Qfuiir7_OypT6OX1-P881L6-Go61ZkIG07dYE_XFhoKXKm0DxTDSbk2OcZB-JyQBlRw-BiPDcYdJ1atG7MZhnGu_XyOK08ZiJa9jAfeuVA9gGUR9n0f2hxz035diQtpanDYRc34nRTelnK1pMYOP55VBz9K5RU_hbyzSWZTFVjTIPr4/s700/photo_2024-07-09_16-37-34.jpg

ទោះយ៉ាងណា ដើមឈើ Kyara ដែលទើបតែដាំថ្មីៗ គឺពុំមានតម្លៃថ្លៃដូចដើមឈើដុះនៅក្នុងព្រៃនោះទេ ដោយសារដើមឈើដុះក្នុងព្រៃមានអាយុរាប់រយឆ្នាំ ។ លោក Alan Mahaffey ជាអ្នកជួញដូរដើមឈើ Kyara និយាយថា ៖ «ដើមឈើប្រភេទនេះពិបាកស្វែងរកណាស់លើពិភពលោក ហើយវាអាចមានតម្លៃរហូតដល់១ម៉ឺនដុល្លារអាមេរិកឯណោះ សម្រាប់ឈើមានទម្ងន់ត្រឹមតែ១ក្រាម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnPXLCiLx5zGW1fwb_qj4BgPssc4weNlVkYneMI7_-fZ5C_CzyIEcMt2g_RRBVS_FqHkeXcXlZZ70xi4uVbV5jopP5Nbz_Nn-s8HAysYzRMQJb2efMXl_LggJ8YgOnZQqq9A-i7q2vzZXG1HzfJlZOkZsPZQQM_fvR72rh8OuEiqVleDhjZIsfhOUlP8/s1200/Phu-Kien-Tram-Huong-Thien-Moc-Huong7-1-1200x800-1.jpg

លោកបន្តថា លោកបានចំណាយពេល៥ឆ្នាំ ក្នុងការស្វែងរកដើមឈើប្រភេទនេះ និងលក់វាក្នុងតម្លៃ២០លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ។ ក្រោយមក តម្រូវការ និងតម្លៃរបស់វាបានកើនឡើងយ៉ាងឆាប់រហ័ស ។ រីឯការចាក់បញ្ចូលសារធាតុពុលទៅក្នុងសាច់ឈើវិញ គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថា វានឹងផ្តល់លទ្ធផលដូចការរំពឹងទុកដែរឬទេ ៕