នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការបដិសេធ ជុំវិញព័ត៌មានដែលថាមានមន្ត្រីជាច្រើនអ្នកស្នើសុំដករដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន។
ការចេញមុខបដិសេធនេះ ក្រោយពីសារព័ត៌មាន The Cambodia Daily បានចេញផ្សាយអត្ថបទមួយដោយលើកឡើងថា៖”មន្ត្រីជាច្រើននាក់ក្នុងក្រសួងទេចរណ៍ ស្នើឱ្យនាយករដ្ឋមន្ត្រី ដកដំណែងរដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក សុខ សូកេន ព្រោះតែវិស័យទេសចរណ៍កម្ពុជាអាចដួលរលំ ដោយសាររដ្ឋមន្ត្រីម្នាក់នេះ”។
ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានធ្វើការច្រានចោល និងបដិសេធ ជុំវិញការបំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ៕










