មហាជនមួយចំនួននៅតែយល់ច្រឡំថា ក្រោយជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ គឺជាការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តែការយល់ឃើញនោះមិនត្រូវត្រឹមនោះទេ ដោយកម្ពុជាមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។
នាគ្រោះនោះ ក្នុងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
ក៏ប៉ុន្តែកាលនោះ បើទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)ដដែល។
សង្គ្រាមនេះ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាពពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ដោយសម្តេចតេជោហ៊ុន សែន បានប្រើគោលនយោបាយឈ្នះ ឈ្នះ៕










