សម្រាប់ភ្ញៀវទេសចរដែលមានបំណងទៅកំសាន្តនៅក្រៅប្រទេស ហាមដាច់ខាតកុំទៅទស្សនាប្រទេសទាំង ៥ នេះឱ្យសោះ បើពុំដូច្នេះទេអ្នកអាចនឹងមានគ្រោះថ្នាក់។ ជាការពិតណាស់ប្រទេសទាំងនេះបានជាប់ឈ្មោះ ជាប្រទេសដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយសារបច្ចុប្បន្នកំពុងមានអស្ថិរភាពនយោបាយ និងសង្គមជាច្រើន រួមទាំងមានហានិភ័យនៃអំពើភេរវកម្មទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ បានបង្ហាញថា ប្រទេសទាំង ៥ នេះគឺគ្រោះថ្នាក់បំផុតក្នុងឆ្នាំ ២០២៤ ដែលភ្ញៀវទេសចរគួរចៀសវាង។
១.ប្រទេសស៊ូដង់ខាងត្បូង
២.ប្រទេសអាហ្វហ្គានីស្ថាន
៣.ប្រទេសស៊ីរី
៤.ប្រទេសលីប៊ី
៥.ប្រទេសសូម៉ាលី។
.jpg)
ចំណាត់ថ្នាក់នេះគឺផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ពីរនៃសុខភាព និងសន្តិសុខ ដោយបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះសន្ទស្សន៍មាន ៥ កម្រិ ពីទាបទៅខ្ពស់ ដែលកម្រិតទាបបំផុតនៃសន្ទស្សន៍បង្ហាញពីប្រទេសដែលមានសេវាថែទាំសុខភាពប្រកបដោយគុណភាពទូទាំងទឹកដីរបស់ខ្លួន ជាមួយនឹងហានិភ័យទាបនៃជំងឺឆ្លង។
រីឯនៅកម្រិតខ្ពស់បំផុតវិញ ប្រទេសនេះត្រូវបានគេវាយតម្លៃថា “ការថែទាំសុខភាពគឺស្ទើរតែមិនមាន ឬបង់ពន្ធលើសកម្រិត ឱសថតាមវេជ្ជបញ្ជាគ្មានគុណភាព អាហារកខ្វក់ និងការឆ្លងមេរោគតាមទឹកជាដើម។ លើសពីនេះកម្រិតខ្ពស់បំផុតក៏ជាប្រទេសដែលខ្វះការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាមួយនឹងច្បាប់ និងសណ្តាប់ធ្នាប់តិចតួចបំផុត ឬមិនមាននៅលើតំបន់ធំមួយ ក៏ដូចជាមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្រទេសដែលគ្រោះថ្នាក់បំផុតលើលោក ក៏មានប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន ៥ ផងដែរដូចជា៖
១.ប្រទេសអ៊ីស្លង់
២.ប្រទេសលុចសំបួ
៣.ប្រទេសន័រវេស
៤.ប្រទេសស្វីស
៥.ប្រទេសដាណឺម៉ាក៕










