Home ព័ត៌មានអន្តរជាតិ នៅឆ្នាំនេះការលក់រថយន្តតូយ៉ូតានៅទូទាំងសកលបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់

នៅឆ្នាំនេះការលក់រថយន្តតូយ៉ូតានៅទូទាំងសកលបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់

50
0

បរទេស៖ ការលក់ជាសកលរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានធ្លាក់ចុះ ៤.១% មកនៅត្រឹម ៨១២,១៩១ គ្រឿងក្នុងខែឧសភា ដែលជាការធ្លាក់ចុះ ៤ ខែជាប់ៗគ្នា។
ក្រុមហ៊ុន Toyota Motor បាននិយាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថាទិន្នផលនៅក្រៅប្រទេសជប៉ុនបានថយចុះ ៧% មកនៅត្រឹម ៥៥៦,៨៧៧ គ្រឿង ក្នុងនោះទិន្នផលនៅក្នុងប្រទេសចិនក៏បានថយចុះ ២១.៧% ផងដែរ ដោយសារតែសង្គ្រាមតម្លៃដែលកំពុងបន្តជាមួយម៉ាកក្នុងស្រុកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-1lNYTmu0TSZtsvssbgtFwhLiZj3LnCpSJy0xxj676M66L4HwEYGk1eKon4r4aKrIokzolxR1KWXLKCRNc8m-vq2INfSKef0EJOovxCOV1tNde8ZHOeJWzgPI3Y21tQwkSBjraLNT6-fo-I4W2cfG9EIE0_p-LcITiJvIJEIF_kq3zHbCbfZyLrznzM/s1280/photo_2024-07-02_11-10-03.jpg

បើយោងតាមរបាយការណ៍ ទិន្នផលនៅអឺរ៉ុបក៏បានកត់ត្រាការថយចុះគួរឱ្យកត់សម្គាល់ផងដែរគឺ ៥.៣% ខណៈពេលដែលទិន្នផលនៅអាមេរិកខាងជើងកើនឡើងបន្តិច ០.៨% ។ ហេតុនេះការលក់ជាសកលក៏បានកើនឡើងបន្តិចផងដែរដល់ ៨៤០.៦៨១ គ្រឿង ប្រមាណ ០.៣% ដោយសារការកើនឡើង ២.៤% នៃការលក់នៅខាងក្រៅប្រទេសជប៉ុនដល់ ៧៣៨.៦១០ គ្រឿង។ យោងតាមក្រុមហ៊ុន អាជីវកម្មនៅអាមេរិកខាងជើង និងអឺរ៉ុប ម៉ូដែលដូចជា Land Cruiser និង Yaris Cross គឺមានការកើនឡើង ខណៈដែលម៉ូដែនេះស្រាប់តែមានការធ្លាក់ចុះនៅក្នុងប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbPY94lnHPWrDVuvQRu1aK_yY4QPFw7XO5UHLx_CJkkuBevvK89gTj-hOn0mPFThMjXz4PZgRK0kdPuhHgIaTQpncWgVrAymV45vYbkfiJ5oiU0w-BMcJNqsuUjKbD0KhJS7WfDTzImadohm_ZCtFbQKED2lCfNud8QgTdxSTiGaVaNc0WK9h5eKW3kg/s800/94dab382-43d4-407f-ab81-19a79772123d.jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន ផលិតកម្មគឺបានកើនឡើង ២.៨% ដល់ ២៥៥,៣១៤ គ្រឿង ប៉ុន្តែការលក់បានថយចុះ ១២.៧% មកនៅត្រឹម ១០២,០៧១ គ្រឿង ដោយសាររថយន្ត Prius កូនកាត់បានបញ្ឈប់ការផលិត ហើយត្រូវប្រមូលមកវិញនាពេលថ្មីៗនេះ នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុនមានដំណើរការ ២ ថ្ងៃបន្ថែមទៀតបើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Toyota បាននិយាយថា ការផ្អាកនេះត្រូវបានដាក់ក្នុងខែមេសា ហើយត្រូវបានដកចេញនៅពាក់កណ្តាលខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoWec3QEgdhZjAvFtjtXBCSsT7zNRdNbcHTZHcEyjaTcz21TCQjt45EDYQG-3UcnNaMY_HeGTjfCEFD_uOssaDtwopyj4LTLRXlW5cJTi1CPHmDn0eT2a6IvDZGu6kzNG-Zzhg7mAtb1tiIxWhthebUVEPzQ32lhY36Wh24P9KTvGwgqjORHDhF_PCz_E/s1920/2116813.jpg

បច្ចុប្បន្នក្រុមហ៊ុនជប៉ុនមានរោងចក្រប្រហែល ៥៥ នៅទូទាំងពិភពលោក ដែលក្នុងនោះមានរោងចក្រចំនួន ១៦ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ចំនួននេះរាប់បញ្ចូលទាំងទីតាំងសម្រាប់ផលិតគ្រឿងបន្លាស់ ក៏ដូចជាការផ្គុំរថយន្តដែលបានបញ្ចប់។ នៅឆ្នាំ ២០២៤ នេះក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងគោលបំណងបង្កើតកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាម Nikkei Asia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90o-RZeUJORzqHdWTHfu9MkEsSGyEf0msbHlrPdyWM0oTxOba43l3CaA429HI96A9MlvELsTJPsj6an1Pqjc1jTZkW8uFVWEu7bUfzZnc9v3upjgnJvUBZFj674Q9KQ58AbZSi2YIH9aOHLzEFjceZCnbs6NAQclJMtHFWSV8CYltEm-PYs66vrFeT9w/s1920/Stouffville-Background.jpg

មហិច្ឆតានេះមួយផ្នែកគឺបានមកពីការលក់ជាវិជ្ជមាននៃខ្សែកូនកាត់ ដូច្នេះហើយ Toyota គ្រោងនឹងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលចំនួននេះរួមមានរថយន្តទំនើប Lexus ផងដែរ៕