Home ព័ត៌មានអន្តរជាតិ តើជនជាតិណាឲ្យពិតប្រាកដ ដែលបានបង្កភាពច.លា.ចលក្នុងហាងកាបូបប្រេននៅតៃវ៉ាន់នោះ?

តើជនជាតិណាឲ្យពិតប្រាកដ ដែលបានបង្កភាពច.លា.ចលក្នុងហាងកាបូបប្រេននៅតៃវ៉ាន់នោះ?

75
0

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤នេះ យោងតាមការប្រភពសារព័ត៌មានតៃវ៉ាន់បានចុះផ្សាយថា ឧ.បទ្ទវហេតុអំពើហិ.ង្សា.មួយគឺបានកើតឡើងនៅហាងកាបូបប្រេន Charles & Keith ដែលមានទីតាំងស្ថិតនៅអាគារ Taipei ១០១ ប្រទេសតៃវ៉ាន់ ខណៈដែលសារព័ត៌មានជាច្រើនបានលើកឡើងថាស្រី្តនៅក្នុងហេតុ.ការណ៍នោះគឺជាជនជាតិថៃ។ យ៉ាងណាមិញ ថ្មីៗនេះ ប្រភពសារព័ត៌មានថៃមួយបានចេញមុខមកអះអាងដោយគ្មានភស្តុ.តាងជាក់លាក់ បែរជាចោទថា ស្រ្តីនោះគឺជាជនជាតិខ្មែរទៅវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOoF8TfGbOD_TzUzihP2059nYWUdPIaDGOkjiTh2SFg_FXhmu4XWJQ6EJFrqdngN0c8F_aL__Z8K2XipPOJoWXW0f1MoGv6h9L0z5Let-WSpqprQ9uO_4a87Z09F5YClIw5gbkHzEzZA8Y2qpr_7TYms28NL3G1gKVYRHB24Y0jdCim0D56g3yuBh1u6c/s838/Screenshot%202024-07-02%20080955.png

នៅក្នុងវីដេអូខ្លីមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ស្រ្តីម្នាក់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈុត និងបាតជើងទទេរ បានបង្កនូវភាពចលាចលនៅក្នុងហាងប្រេនដ៏ល្បីល្បាញនោះ ទំនងជាមានបញ្ហាការនិយាយភាសាមិនច្បាស់ បានជាសម្តែងនូវអាកប្បកិរិយាបែបខឹងសម្បារយ៉ាងខ្លាំង និងធ្វើការគ្រវែងកាបូបនិងរបស់របរមួយចំនួនទៀត ខ្ទាត់ខ្ចាត់ខ្ចាយពេញហាងតែម្តង ថែមទាំងបានប៉ះទង្គិចជាមួយបុគ្គលិកនៅទីនោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhenQAZpPq5-kWnQjUTQvzdApQY8ecFW1vdYa6W0SeQdnT0-vdXa7FPfNUUMxljua_1aOgulajdBwBEVTRBFBFVljPin-xee6f4dyFmBZkwehN8jM8VuQVCmwj5mot5x68eZ9FXk76Sch07njk8NmaGjeioRWT2WkMyVj8S4UwbX5iow0dmxnjsGarlSHQ/s786/Screenshot%202024-07-02%20080852.png

យោងតាមគេហទំព័រ ETtoday បានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នេះបានកន្លងផុតទៅមួយរំពេច ប៉ូលីសបានកំណត់អត្តសញ្ញាណស្ត្រីនេះថាជាជនជាតិថៃ។ ទោះជាយ៉ាងណាដោយសារកង្វះឯកសារបញ្ជាក់អត្តសញ្ញាណពិតប្រាកដរបស់នាង នូវមិនទាន់បញ្ជាក់បានឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMSDcWLXgli_Tq_LViFgLxeX79awpyE2E0-go5mSrrR52eQO6ojvte9q28IGMMhd5VfaManXwpy2CFEPD9O-2ICqGfunzTqAVEYKjn1McTBWBCFQXMi-ivoMjxS9KnyAdaKdMjNhRoXSb3m9djHh8HCZIxb11RFJTE7sCOi-JrwyxDBQm90UQSg2QzCo/s782/Screenshot%202024-07-02%20080829.png

យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី ១ ខែកក្កដានេះ ប្រភពសារព័ត៌ថៃមួយដែលមានឈ្មោះថា Spring News ក៏បានធ្វើការបកស្រាយថា តាមរយៈឧបវទ្ទហេតុនេះ ស្រី្តដែលបង្កនូវភាពចលាចលខាងលើ តាមពិតគឺជាស្រ្តីខ្មែរទៅវិញនោះទេ។ សារព័ត៌មាននេះបានលើកឡើងថា ស្រ្តីនៅក្នុងហេតុការណ៍នេះ បាននិយាយភាសាថៃមែន ប៉ុន្តែសូរសំនៀង មិនមែនជាជនជាតិថៃពិតប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlddeUZXC8JIfRnjYqI3XFMSO_3mPacipie4hxB86tUViGxBy_TcpCqOCjYbYp2eATEh9HwuKGSZ8L1bkjy34wYoGYvc8MJL5YtkFJS4-bC83eZsrk_EQpTq1MJcWPMe1BpRlH3kxPIM1smgEYJuAP2gutc-ouVZ9m5BCWPJnM2EX4KbaziIzWQf6Xujc/s757/Screenshot%202024-07-02%20080812.png

ការបកស្រាយរបស់សារព័ត៌មានថៃ ដែលគ្មានប្រភពនិងភស្តុតាងច្បាស់លាស់បែបនេះ គឺបានធ្វើឲ្យប្រជាជនខ្មែរជាច្រើន ហាក់ខឹងសម្បារយ៉ាងខ្លាំងពីការចោតប្រកាន់ ទម្លាក់កំហុសមកលើជាតិសាសន៍ខ្មែរបែបនេះ។ ខណៈការបញ្ចេញមតិមួយគឺបានលើកឡើងថា«សារព័ត៌មានថៃ គ្មានក្រមសីលធម៌វិជ្ជាជីវៈ លាបពណ៌ប្រជាជនកម្ពុជា។ ករណីជនជាតិថៃ បង្កចលាចលនៅកណ្តាលអាគារ តៃប៉ិ១០១ សារព័ត៌មានតៃវ៉ាន់ចុះផ្សាយព្រោងព្រាត ជាក្តីអាម៉ាសមុខនៃជនជាតិថៃ តែ សារព័ត៌មានថៃ គ្មាន ក្រមសីលធម៌វិជ្ជាជីវៈមួលបង្កាច់ និងបន្លំ ថាជាប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83FOgG8XOWmBs-X1JALvUr8PqX2zvIOFOsz7Vwb8apKO2UTroHWHiRMKUPx-ttnIPyGAHvlY7cpjXWLDGnIbAxEvwLqZO9U1qpXQ4KXNyRASRtpiFYNQYUoSOkC-Wug2qJzA56bMvUeTOClM0221S_iDsaLoAP_VWMDin9yMvOMEoOD3x83TAK4IpcI/s819/Screenshot%202024-07-02%20080738.png

ទោះជាយ៉ាងណា រឿងនេះក៏នូវតែមិនទាន់បញ្ចប់ត្រឹមតែប៉ុណ្ណេះនោះទេ គឺនឹងមានការស្រាយបំភ្លឺជាបន្តបន្ទាប់ទៀត ដោយអាជ្ញាធរនឹងធ្វើការស៊ើបអង្កេតបន្ថែមថាជាស្រ្តីជនជាតិថៃឬក៏ជាជនជាតិខ្មែរ ដូចទៅនឹងការលើកឡើងរបស់សារព័ត៌មានថៃ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWZjIr6lqtefZn0pFpi2iaZqw0FDhmV_tmwC6PD8CrIyi3IpV9Hrgeiz-p2j5pWzh1NA4Jxq_sbKfMXK-3vbQkVi06FhnpWiRrAgicnFeYMvcM7SQFiSNd6q5UWuPzZH3S03f-ZRugugIOhQ4oSDIDZshJEBp5ibpWVgff9-KjDpN7_fBB4F4PJj2-m0/s1280/photo_2024-07-01_16-24-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQoRSO232b6WXJR3JxXYziTbvxasHk0Wehyphenhyphen7H6J6cPYsyrKXMLvLYWbmIMKrf82h3zVgGX4ovHp-a91tqd2Z59y_WJJfJm7gsiPHbHaRTJHc4h2jFlTvxBexquI9Ixhx338fM0hYTMWxc0MEKx5y6OjCmMqZOboOLgSEFpNucflAjf6ZJkbbTpZjrz68/s1280/photo_2024-07-01_15-17-27.jpg