យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Choeun Tithya ជឿន ទិត្យា បានបង្ហោះសារយ៉ាងអួលដើមករ ត្អូញត្អែរពីតម្លៃស្ពៃក្រញាញ់ មួយគីឡូមិនដល់៥០០រៀល”។
តាមរយៈគណនីខាងលើបានបង្ហោះថា៖”01/07/204 ស្ពៃក្រញាញ់ស្អាតល្អជាង10តោន ក្នុងមួយថ្ងៃ កំពុងតែឈានទៅដល់ការខួចចោល ដោយគ្មានអ្នកទិញ តម្លៃនៅចំការ 300៛ / 400៛ មិនរួចថ្លៃពលកម្មកាត់ទេ បើមានអ្នកយកសឹងតែចែកfree សម្រាប់អ្នកអត់មានលទ្ធភាព ល្ងាចចេញទៅភ្នំពេញ1តោន បងប្អូនចង់បានអាចមកយកបាន
#រួមគ្នាគាំទ្រផលិតផលក្នុងស្រុកដែលមិនប្រើប្រាស់សារជាតិគីមី
#ផ្សារត្រាំកក់តាកែវ
☎️ 070796606 telegram”
ពាក់ព័ន្ធនឹងការធ្វើកសិកម្មមិនមានទីផ្សារលក់មិនចេញនេះ ពលរដ្ឋស្នើឱ្យក្រសួងកសិកម្ម ចូលរួមជួយរកទីផ្សារ ដើម្បីឱ្យកសិកររកចំណូលផ្គត់ផ្គង់ជីវភាព ខណបច្ចុប្បន្នកសិកម្មបន្លែ ផ្លែឈើ មួយចំនួនតែងខាតចុងខាតដើម ក្រោយខំដាំ តែបែរជាគ្មានទីផ្សារ ឬក៏ទីផ្សារចុះថោក មិនរួចថ្លៃពលកម្មជាដើម៕










