Home ព័ត៌មានអន្តរជាតិ មកស្គាល់ការធ្វើដំណើរតាមយន្តហោះចំណាយពេលខ្លីបំផុតលើពិភពលោក

មកស្គាល់ការធ្វើដំណើរតាមយន្តហោះចំណាយពេលខ្លីបំផុតលើពិភពលោក

68
0

ប្រទេសស្កុតឡេន ៖ ពេលអ្នកណាម្នាក់ប្រាប់ថា ពួកគេនឹងធ្វើដំណើរតាមយន្តហោះទៅទីក្រុង ឬទៅប្រទេសណាមួយ គឺមនុស្សភាគច្រើនតែងតែគិតថា អ្នកនោះនឹងជិះយន្តហោះផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់ជាង១ម៉ោង ទើបទៅដល់គោលដៅ ។ ប៉ុន្តែជើងហោះហើរនេះបែរជាចំណាយពេលហោះហើរត្រឹមតែ១២០វិនាទីប៉ុណ្ណោះ ឬអ្នកដំណើរពុំទាន់បានអង្គុយស្រួលបួលផង ស្រាប់តែយន្តហោះទៅដល់គោលដៅបាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9dfp0OfdYLoQHf0p_9-m3dSQQBDUncfTmjF447Xw3f4orHdq8AQdx-ynmR8ewOwTGptTp8RoXKIwlkxe5OA42QSJTRTIQxJnE6hQnwwPY6mTDqN8FRNNekbrAKu0EgmewWNkIa7qo2RNMyFxw46wGWoavST_E6kSQPN1_xjcPmlCXzBw05HaohtBxyI/s1600/211229230331-shortest-flight-8.jpg

ការធ្វើដំណើររយៈពេលខ្លីតាមយន្តហោះនេះ គឺជាការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ដែលស្ថិតនៅភាគខាងជើងប្រទេសស្កុតឡេន
ហើយកោះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាត្រឹមតែ២.៧គីឡូម៉ែត្រប៉ុណ្ណោះ ។

ពលរដ្ឋរស់នៅលើកោះអាចជ្រើសរើសការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ចំនួន២វិធី គឺវិធីទី១ ពួកគេអាចជិះនាវាឆ្លងពីកោះមួយទៅកាន់កោះមួយទៀត ប៉ុន្តែការធ្វើដំណើរតាមនាវាភាគច្រើនជួបនឹងបញ្ហាទឹករលកខ្លាំង និងមានគ្រោះថ្នាក់ ។ រីឯវិធីទី២ ពួកគេអាចជិះយន្តហោះទំហំតូចពីកោះមួយទៅកោះមួយ ដោយចំណាយពេលតែពី៩០វិនាទី ទៅ១២០វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYFF4LVtPUbgWRBPuYVQJNBF2vqbVuf1ywqcjDfvc7qaCFEz3MY4QAVX5PZDajn2_2XQ95uIvRtUH0QinxaoKvIHXYHdnviVMBsZno7F1WA0XmQqjPnub3tiMznF50enXejBphuXpspkv-ObF6b55miszbsi7lFxnFfvYhdMUVIiuZhG2Ovm_O1HPsBU/s790/shortest-flight-1%5B5%5D.jpg

ហេតុនេះ វិធីធ្វើដំណើរទី២ ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារវាមានសុវត្ថិភាពជាងការជិះនាវាឆ្លងកាត់ទឹករលកធំៗ ថែមទាំងចំណាយពេលខ្លីបំផុត ។ លើសពីនេះ បើថ្ងៃណាមានអាកាសធាតុល្អ ការជិះយន្តហោះពីកោះមួយទៅកោះមួយទៀត ចំណាយពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ។

ក្រុមហ៊ុនអាកាសចរណ៍ Loganair បានផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះពីកោះ Westray ទៅកាន់កោះ Papa Westray តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ ។ តាំងពីពេលនោះមក ជើងហោះហើររបស់ក្រុមហ៊ុននេះបានក្លាយជាជើងហោះហើរពាណិជ្ជកម្មចម្ងាយខ្លីបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03jNG2ETBsMGPf-ICD2PlJ-DcXEE_b5VCk5fKoV-sp_VOPr1AES6IIfIHAiKgAOwdrBobddPBcJVOWTTtfOYvIBj8C0LDHqvTwQGBYgDQd45dWq1r6jTb1TJdYClGSEBbrpiCNwcUN4ehW2_q_B_9Hni9VqOIwp4TohssTRv2kReZ5zOTcp_jqptyaz8/s673/shortest-flight.jpg

ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់យន្តហោះតូចៗ ដែលមានកៅអីអង្គុយត្រឹមតែ៨ និងគ្មានសេវាអ្វីលើយន្តហោះទេ ។ ដូច្នេះ ទើបមានមនុស្សខ្លះរិះគន់ថា វាជាការហោះហើរបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។

ទោះយ៉ាងណា រដ្ឋាភិបាលស្កុតឡេនបានគាំទ្រជើងហោះហើរនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅលើកោះទាំងពីរ ហើយពួកគេនឹងពុំភ័យខ្លាចដូចការជិះនាវា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះ Westray ស្មើប្រមាណតែ៦០០នាក់ ខណៈពលរដ្ឋរស់នៅលើកោះ Papa Westray ស្មើត្រឹមតែ៩០នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrc2S-IB6wOCEnplvlae2xYqGgFqpkqDPD-xFxQywduOee9vl6Px0PtZcl6ptp_EUuxoSauFqlyJUpI5Mkx38CTUYf1RxC-yFQ8z5DN5KUqwQN1zN6MBRq9XypfdNoAvxWIv_1291dv5Y-sYt_xhX7c2xNLApkRSzVw7zsVJlt4G1eYj_beAp8wyf2xbM/s1600/1090926_worlds-shortest-flight_DRoss-26-1.webp

ចំណែកសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរវិញ គឺមានតម្លៃចាប់ពីជាង២២ដុល្លារ ទៅជាង៥២ដុល្លារអាមេរិក ហើយការធ្វើដំណើរទៅមករវាងកោះទាំងពីរនេះនឹងមមាញឹកខ្លាំងនៅរដូវក្តៅ ៕