តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះជំនឿការដាក់បណ្តា.សា ឬដាក់ទំនា.យ ដោយដុតអំបិលម្ទេស? តើការយកអំបិលម្ទេសមកដាក់បណ្តា.សា ស័ក្តិសិទ្ធិដែរឬទេ? សារព័ត៌មាន KBN សូមលើកឡើងពីជំនឿចាស់បុរាណខ្លះៗពាក់ព័ន្ធនឹងការដុតអំបិលម្ទេស ដើម្បីឱ្យលោកអ្នកបានជ្រាបជាចំណេះដឹងតែប៉ុណ្ណោះ ហើយយើងគ្មានបំណងជំរុញឱ្យលោកអ្នកស្អ.ប់ ខ្ពើ.ម អ្នកណាម្នាក់ ឬដាក់បណ្តា.សា អ្នកនោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1aZJPtmRqaDP1hRvEyQ1dhcl6eT9rFlV9dWfvNVvTowTMPoFu-dIDvbOAkK0RGXx-Z08yOrT2k_yLVyU54YbmKvxyWAxiqlygoCcSWwzPCE7a-ftirq7aKb8ToviRYaNV6dnZwRblAPOzXgCb59_xUVX6t7M75VLfdNIdRYGaUYdcFX0mI4JOJcKi-c/s1280/photo_2024-07-01_11-37-24%20(2).jpg

ចាស់ៗបុរាណជឿថា ផ្លែម្ទេស និងអំបិលមានអំណាចក្នុងផ្លូវអវិជ្ជមាន ហើយជំនឿនេះត្រូវបានគេនិយាយតៗគ្នារហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែយើងពុំអាចដាក់បណ្តាសា ឬដាក់ទំនាយមនុស្សគ្រប់គ្នា ឬបុគ្គលណាម្នាក់ដែលយើងពុំចូលចិត្តនោះទេ ពីព្រោះការយកអំបិលម្ទេសមកដាក់បណ្តាសានេះ គឺសំដៅទៅលើមនុស្សអាក្រក់តែប៉ុណ្ណោះ ដូចជា ៖ មនុស្សខ្ចីប្រាក់គេពុំសង ឬមនុស្សឆបោកទ្រព្យសម្បត្តិអ្នកដទៃ ជាដើម ។

បើតាមការនិយាយតៗគ្នាឱ្យដឹងថា ការដុតអំបិល និងផ្លែម្ទេស គឺជាការដាក់បណ្តាសាបុគ្គលណាម្នាក់ ដោយសារផ្លែម្ទេសមានរសជាតិហឹរ និងក្រហល់ក្រហាយខ្លាំង រីឯអំបិលវិញមានរសជាតិប្រៃ ។ ចាស់ៗជឿថា បើអ្នកណាម្នាក់យកអំបិល និងផ្លែម្ទេសមកដុតជាមួយគ្នា ព្រមទាំងនិយាយដាក់បណ្តាសាក្នុងអំឡុងពេលដុតនោះ គឺពាក្យទាំងនេះនឹងក្លាយជាពាក្យស័ក្តិសិទ្ធិ ដោយធ្វើឱ្យសត្រូវ ឬបុគ្គលណាម្នាក់ដែលប្រព្រឹត្តទង្វើអាក្រក់ នឹងទទួលយកភាពក្តៅក្រហាយ និងរងទុក្ខវេទនាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXsL1h3Mj1Y-ripaXL7LilwFJ3GkMmitKSAT5eH2wRi3iOjuO1BDvXzDYKXWpeYENdObkHMSS5LH21OOaa3wNVL8O9Tv8VoWLiYGAibrTQSKDnuteCVRemP9AHPbFb7w6B56JMv3J3ljX0mzzNoBZPC_GDw2kCqT60MnZTbu07AoZ63YcROnxRR203vY/s1280/photo_2024-07-01_11-37-24%20(3).jpg

ការដាក់បណ្តាសាតាមរយៈការដុតអំបិលម្ទេសនេះ គឺមានប្រភពមកពីអ្នកកាន់សាសនាហិណ្ឌូ ព្រមទាំងមានសរសេរក្នុងឯកសារហិណ្ឌូបុរាណផងដែរ ។ ឯកសារនេះបញ្ជាក់ថា បើយើងខឹងសម្បារបុគ្គលណាម្នាក់ ចូរយកអំបិល១ក្តាប់តូចនៅពេលព្រឹក រួចហើយងាកមុខទៅរកទិសខាងកើត ។ បន្ទាប់មក យើងអាចនិយាយដាក់បណ្តាសាបុគ្គលដែលប្រព្រឹត្តទង្វើអាក្រក់ជាមួយយើង និងស្រោចទឹកលើអំបិល មានន័យថា វានឹងធ្វើឱ្យសត្រូវនោះរលាយសាបសូន្យដូចអំបិលត្រូវទឹក ។

ដោយឡែក បើការដាក់បណ្តាសានៅពេលល្ងាចវិញ គឺត្រូវបែរមុខទៅរកទិសខាងលិច និងនិយាយដាក់ទំនាយបុគ្គលដែលយើងខឹងនោះឱ្យខ្លាំងៗ ។ បន្ទាប់មក ត្រូវយកអំបិលមករោយពីលើគំនរភ្លើងកំពុងឆេះ ដើម្បីឱ្យសត្រូវ ឬបុគ្គលអាក្រក់នោះរលត់រលាយដូចអំបិលផ្ទុះក្នុងភ្លើងក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RPSP1gIc-QFlxCFI3tiup3nAKpEHlP6WHw3KKZPZtZnmZaw96h7iq2V7jJxazdMmF35Nex3eZR4p1G8dDLBv-UCFTYKwg6jsO1QZHjSLNQcQOOUqMVBTUSbB9lJ3w-jrpetWcKgg7i9DrxfYBnAe50mS1MbCMeLlhao9zDvlmrjheVRDPMfAmUZPsQI/s1280/photo_2024-07-01_11-37-24%20(4).jpg

អ្នកកាន់សាសនាហិណ្ឌូជឿថា ការដាក់បណ្តាសាដោយប្រើប្រាស់អំបិលម្ទេស វានឹងធ្វើឱ្យសត្រូវ ឬបុគ្គលអាក្រក់ទទួលទោសក្តៅក្រហាយដូចអំបិលម្ទេស ហើយចាស់ៗតែងតែធ្វើបែបនេះរហូតមក ។ ប៉ុន្តែលទ្ធផលបែបណានោះ គ្មានអ្នកណាម្នាក់ដឹងទេ ពីព្រោះវាគ្រាន់តែជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ។

ទោះយ៉ាងណា យើងពុំគួរដាក់បណ្តាសាបុគ្គលណាម្នាក់ឡើយ បើទោះជាបុគ្គលនោះប្រព្រឹត្តអាក្រក់ជាមួយយើងខ្លាំងប៉ុនណាក្តី ព្រោះបើតាមព្រះពុទ្ធសាសនាចាត់ទុកថា វាជាអំពើបាបមួយ ហើយវានឹងធ្វើឱ្យពាក្យបណ្តាសាទាំងនេះធ្លាក់មកលើខ្លួនយើងវិញ ។ ហេតុនេះ យើងគួរតែទុកឱ្យបុគ្គលនោះទទួលយកកម្មពៀរតាមអំពើបាបរបស់ពួកគេដោយខ្លួនឯង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCo84CbP-KYp1SAGhCKCELf46JKuqFNt_9-avTDCUdFr_bj9NFv87Seau9kttlYr3h6GCrsh8lu_hqgGY4QEIWj_EC85aTuM_0wlmpF1CA5mwB0QUQri7duoCI2BJB0xNdSizby9UUB_a08jyyBwygA2OHCqVQ1o12M6vqe5978Czxvd7kKJxe8kHOUJk/s1280/photo_2024-07-01_11-37-24.jpg