តារាចម្រៀង K-pop ដ៏ល្បី Irene មេក្រុម Red Velvet តែងតែអនុវត្តគន្លឹះថែរក្សាស្បែកទាំងនេះជាប្រចាំ ដើម្បីទទួលបានស្បែកស្អាតមានសុខភាពល្អ។ បទ “Cosmic” របស់ Red Velvet ដែលទើបតែចេញផ្សាយថ្មីៗនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រ ជាពិសេសគឺសម្រស់ដ៏ស្រស់ផូរផង់របស់ Irene តែម្តងដែលនាងនៅតែមើលទៅក្មេងជាងវ័យទោះបីមានអាយុ ៣៣ ឆ្នាំក៏ដោយ។ ដូច្នេះបើអ្នកចង់បានសម្រស់ដូចនាង ចូលអនុវត្តគន្លឹងទាំងនេះជារៀងរាល់ថ្ងៃ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmHhAPSEWUhUVrPJzTk1hmrlpT8pvagdX7_3g5Z6yfsqBCyF0w0l6okidXHsvKX7y34XrUZhgS0eWUpP2jshmqnizMZfcBJJ14w90ivBHY_Fh7Sm_VBztnmFYLHXDC8k0b_ULPWvenU6C_HthUb3_hfNfOm93mGS6RQ-qCUYzx-EYAIXfZn9p-kyjsj98/s480/5c65cc68-26a4-47ec-ab7d-8f22bfe1e93f_43.jpeg

១.កំណត់ការតុបតែងមុខ៖ នៅពេលដែលមិនចាំបាច់ Irene គឺតែងរក្សាមុខរបស់នាងឱ្យនៅទទេ ជួយឱ្យស្បែករបស់នាងសម្រាក និងកាត់បន្ថយបន្ទុក។ តារាស្រីរូបនេះក៏តែងតែរំលឹកខ្លួនឯងឱ្យផឹកទឹកឱ្យបានច្រើន បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់ៗឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnWfmmOyUxQArFNZPyrf1NBkIpUu-rUQLzMJorB095mncHm2_AEkB7kfyjVyYRkb_mJxehLXWAlVT7Fvgh7vV3xLoBdd0SCYvBv1d42ptWDH_7hZ4ojt8fDMMYVzGlvYUJ1Q0HHJiSI8JBh2Xpj_oMZiPvAV6-xQaVrR-rZ5wTU7ARdtEguhq-lACab3M/s660/38d6ee6d5b455a6b815e0920c6bfb0b4-06261040.webp

២.លាងសម្អាតមុខជាមួយប្រេងអូលីវ៖ នៅពេលបញ្ចប់ពីការងារ Irene តែងតែងលុបគ្រឿងសម្អាងចេញ និងបន្ថែមប្រេងអូលីវបន្តិចដើម្បីលាងសម្អាតមុខ។ មេក្រុម Red Velvet បាននិយាយថា នាងចូលចិត្តប្រើប្រេងអូលីវ ដើម្បីម៉ាស្សាស្បែក និងផ្តល់សំណើមដល់មុខ។ ប្រេងនេះគឺមានសមត្ថភាពផ្តល់សំណើមខ្ពស់ និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវីតាមីន E ជាច្រើនដើម្បីជួយឱ្យស្បែកទន់រលោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSI5Ni3TnntmzxUUZF-QtOMr0XBDLPdywHFFFb7x2HvMuA1OQ2G70mNUJDkTGpxgSd0-nTfchS4jGDPOCkThTZA3rzc1KK63FnY6NfHRnd99-IZc7b_Ozg_iolhjv4ABD6d1tuinnPN0CMFiPbYmaJGOVlncA5c4UWnvnjGAv-HSyClOYvqbkYFDIDbA/s1200/red-velvets-irene-once-allegedly-accused-of-harassing-a-fashion-stylist-later-she-apologised-001.jpg

៣.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ តារាស្រីរូបនេះធ្លាប់ប្រាប់ថា នាងតែងតែលាបឡេការពារកម្ដៅថ្ងៃជានិច្ច ទោះបីនៅក្នុងផ្ទះក៏ដោយ ហើយនៅពេលចេញក្រៅនាងក៏នៅតែលាបឡេការពារកម្តៅថ្ងៃពីរបីស្រទាប់ដែរ ដើម្បីការពារស្បែកពីកម្តៅថ្ងៃ។ ការខូចគុណភាពស្បែកដោយសារឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ គឺអាចបណ្តាលឱ្យខូចស្បែក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញ ដូច្នេះ Irene តែងតែងលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៕