Home ព័ត៌មានជាតិ ម៉ៃ សុគន្ធ ព្រ.លះ.ផាំងៗលើរឿងអ្នកប្រដាល់គុណខ្មែរ Thiago ប្រកាសសុំជំនួយ ខណៈមហាជនវែក.ញែកពេញបណ្តាញសង្គម!

ម៉ៃ សុគន្ធ ព្រ.លះ.ផាំងៗលើរឿងអ្នកប្រដាល់គុណខ្មែរ Thiago ប្រកាសសុំជំនួយ ខណៈមហាជនវែក.ញែកពេញបណ្តាញសង្គម!

90
0

បន្ទាប់ពីកីឡាករប្រដាល់គុណខ្មែរ Thiago Teixeira បានបង្ហោះសារប្រកាសសុំជំនួយពីសាធារណៈជននៅលើបណ្តាញសង្គមរួចមក ជាការឆ្លើយតប អតីតតារាចម្រៀងលោកម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិរិះ.គន់វិញភ្លាមៗ ខណៈមហាជនក៏បានធ្វើការវែក.ញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHr6jkMDMD91SZGDFtp_PdzYGTHsdQorLFPuAH7gjTgh1P-S5mZJiay-7DKhwOkMAgCERyDHi_MwZUax9QWRLxmjNXntAAEW3WxvE1jruz0t67Ii_mcXbbYa9HiXaL4ZNZubd0pp55ZNcek9pK1Wfit-t_CFHN3SSX0j1ubISi65OGWylyfJrbDPFow8/s960/fn-2019-03-01-15-06-11-2.jpg

កាលពីថ្ងៃទី ២៧ ខែមិថុនានេះ នៅលើបណ្តាញសង្គមផ្លូវការរបស់ កីឡាករប្រដាល់ Thiago Teixeira គឺបានធ្វើការដាក់បង្ហោះសារមួយឃ្លា ក្នុងការស្វែងរកជំនួយឧបត្ថម្ភ ដើម្បីចូលរួម ផ្សព្វផ្សាយគុនខ្មែរ ខណៈគាត់គឺមិនមានថវិការគ្រប់គ្រាន់នៅក្នុងការដើរលើវិថីនេះម្នាក់ឯងទេ។ កីឡាកររូបនេះថា លោកចង់ទៅអាមេរិក និងទៅស្ថាប័ន UFC ហើយដាក់ខ្លួនប្រដាល់នៅទីនោះ ដើម្បីតំណាងអោយគុនខ្មែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់មិនអាចចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារបានទេ បើគ្មានការងារធ្វើនោះ ហើយក្លឹបគុនខ្មែរក៏ទើបតែចាប់ផ្តើមដែរ។ ដូច្នេះហើយមានតែសុំចិត្ត សុំជំនួយពីបងប្អូនខ្មែរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimvx_w4yuGVIPh4PKATec36JSkk0IMsuc5feLE5hkx2opOAJ3ppAw_AWjY3NAJeSq-diLp00WSVpZbc693MLHz5vtLIjMY8y41gAdsstdza7AGLuu0jiihvvBELEO4mOHBg2WoN0-oz9YiG7V0EDg5D-UFCzyHGQFGkab2xCj9jdsFFklKI6QewjUbtCQ/s1280/photo_2024-06-28_15-51-41.jpg

ជាការឆ្លើយតប អតីតតារាចម្រៀងលោកម៉ៃ សុគន្ធ ក៏បានលើកឡើងថា «អាសូរតែ ពិការដៃជើង រ.បួសពីការប្រកួត រឺ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៅចុះ បានលើកដៃដាក់ QR សុំលុយមហាជន តែនេះកម្លាំងនៅមានដូចក្របី ស៊ីសុទ្ធតែ Pizza ប៊ឺហ្គើរ …ចេញលើកដៃសុំលុយពី ខ្មែរស៊ីប្រហុកទៅរួច អាសូរអើយអាសូរ។ មានអី ស្រួលដែរតាស មើល អ្នកបា..ញ់លុយ តាមខមិន ផុស ១ម៉ោង បានជិត២០០ដុល្លារដែរ ចុះទម្រាំ មួយខែពេញ ចំណូលប៉ុន្មានទៅ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9OUpBucZ4ejlsjFDhU46CnOLuQK_751JOs-aXkHyCVdMBL7ebNb9HcRfLGW7WeZ993kjWXXp9zbiD2DicG16HCl_jTH_VB9fWd4EGmOcCFdOm9xpVuqP1kikTkfLeulxhJM54EbNwAw7AqpJNl5l4Acs8B60nVyjqwY9dSBxG3BsIxa8ljzMdREeF8I/s1280/photo_2024-06-28_15-54-10.jpg

បន្ទាប់ពីការលើកឡើងរបស់លោកម៉ៃ សុគន្ធបែបនេះហើយ គឺឃើញថាមានមតិវែកញែកព្រោងព្រាតពីមហាជន ដោយអ្នកខ្លះក៏បានលើកឡើងថា «ខ្ញុំយល់ឃើញថាគាត់ហាក់បីដូចជាចង់កេងចំណេញនិងចង់បានផលប្រយោជន៍ជាងការដែលគាត់ពេញចិត្តជួយគុណខ្មែរ។ យើងមានធនធាននិងកីឡាករខ្មែរគ្រប់គាន់ហើយក្នុងការផ្សព្វផ្សាយ មិនចាំបាច់គាត់ជួយហើយយកផលប្រយោជន៍បែបនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUEj-RuaWYWoLAuv8GctTmaLJARhAHq9GQnqyNQPQbrvATSnHndUAbDcqnsSxxTj_LwwAU3GC3HXp57v8wcvkxl-4-cFug5C2-9h0X6ZHo0GLuOn6TDDxlNnoNu_nAh4q-OqY_NGfOx90DY2MMZjNXV682cZ1EYah2IpTN6u9PxXXUUkMBz38VFYOe9N0/s960/photo_2024-06-28_15-51-44.jpg

អ្នកខ្លះថា«ទើសខុសរបៀប! គាត់ធ្លាក់ខ្លួនដល់បែបនេះដោយសារអ្វីមានគិតអត់? គាត់ជួយគុនខ្មែរទាំងក្នុងស្រុកទាំងក្រៅស្រុក ជួយផ្សព្វផ្សាយចំណាយថវិការផ្ទាល់ខ្លួនរហូតធ្លាក់ខ្លួនដល់បែបនេះ»។ អ្នកខ្លះថា«គាត់ក៏បាន ផ្សព្វផ្សាយគុនខ្មែរទៅកាន់ អន្តរជាតិដែរបង បើគាត់លះបង់ដើម្បីគុនខ្មែរ ថវិកាតិចតួច ខ្ញុំគិតថាមិនអីទេបង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOIZKJKYERWTcE6-TMOt1c7eUMWqtXo6o43uxoecUCxgEusqwbLjROmHD-DPnzL8O3Eg9jGxN3TRHhWlAQOO1kKuLz7fCHt1p3PKybuD4RrBE8nACbhcEwfYxubW7v24SLOj-ouplKTJOYw8ITuOpL9chS_T3RfLL_kWxn15FEi41hf6baMyYakj_RnGM/s1280/photo_2024-06-28_15-52-01.jpg