Home ព័ត៌មានជាតិ មកស្គាល់ទីតាំង ដែលត្រូវបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

មកស្គាល់ទីតាំង ដែលត្រូវបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

221
0

គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ចំថ្ងៃខួបកំណើតអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyI8lFaPhhuUu56z-IQPsgWSqZ6-uzm7itf7ehqe23LqNKjuL7OzQ5ctKhVk6Ub6SmYR5Kb5V6dC_kZZHcyRKobGg8GsptQ-if6luaNzjRvTJbQQWt9mMr0UgU-TohwUhsIbsqxFpgw7Zc3Pl6howLSRE11soG7zM-QQBcEk4ypAL2Um-kXrQOgLLKSh4/s960/IMG_3430.jpg

ចំណុចចាប់ផ្តើមសាងសង់ដំបូ នៃគម្រោងនេះ នឹងបើកការដ្ឋាននៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh3_7yIL3iYK5ewnSNVW4Mika1FPtn2DDa6orLamGDJlsEepHyRZDUI8UE84ksyTiIXvv2LrtHjHdw-Oxoz0ycJXijaQv5sapivhHE1c7webkHvw84WhNWLy6Asnx4o87L_bbJ86VMH7YEAESttiHrGnFwXO0QPNdjn5ltGW9nY2oR-C7ws78q_Lfa4aY/s1100/667cd63b89bbd_1719457320_large.jpg

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rbeFlZEjQBr6lxyMf7W0mnbSFAF5dRQy4NrJGxIecFL5MULw5EHBesyEGoH55Ncm_yfvxXPWNlkQKB-EJKIW4my30-QhkYvQ4gpk5MFdOiIGgKsuKErOOvgD6IvHHjt7htQ6nINnoR5q7DIKvNal7mUpcThKSFdW1R9jeG1Vwu_J0yhlgfqnHbbcUjc/s960/photo_2024-04-26_22-03-58.jpg