Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់ហាមពលរដ្ឋធ្វើដំណើរទៅចិន ក្រោយចិនកំណត់វិធានការបែបនេះ

តៃវ៉ាន់ហាមពលរដ្ឋធ្វើដំណើរទៅចិន ក្រោយចិនកំណត់វិធានការបែបនេះ

73
0

តៃវ៉ាន់ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានរ៉យទ័ររាយការណ៍ថា អាជ្ញាធរតៃវ៉ាន់បានដាស់តឿនពលរដ្ឋរបស់ខ្លួនដែលចង់ធ្វើដំណើរទៅប្រទេសចិន គួរតែផ្អាកការធ្វើដំណើរបណ្តោះអាសន្នសិន ប្រសិនបើពុំចាំបាច់ ។ ការដាស់តឿនរបស់អាជ្ញាធរតៃវ៉ាន់ គឺក្រោយពីកាលពីពេលថ្មីៗនេះ ចិនបានគំរា.ម ប្រហា.រ ជីវិ.ត ពលរដ្ឋតៃវ៉ាន់ណាដែលគាំទ្រឯករាជ្យរបស់តៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4BWSKQ9SXHIn2ICfCqgl1P-1adUfmbWyVQx2yTNh_-WhGIez-FCMii-iMQJXbqDMmqGhCVaYsRm7rrpSELqv3F_35ISgA3v3RrBJWZgVDZw8wn5GldAG4pP88A250qlgk9azipK6WEjt9FRDf689epO6Mg3kOlGqWL99zDcK5zaqu1wk0mtGWBpC940/s1200/photo_2024-06-28_10-42-50%20(3).jpg

លោក Liang Wenjie មន្ត្រីនាំពាក្យការិយាល័យកិច្ចការដីគោករបស់តៃវ៉ាន់ និយាយថា ចាប់ពីចុងខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋតៃវ៉ាន់ពុំគួរធ្វើដំណើរទៅប្រទេសចិន, ហុងកុង និងម៉ាកាវ ទេ ។ លោកបន្តថា ការដាស់តឿននេះ គឺដើម្បីទប់ស្កាត់ការគំរាមកំហែងអាយុជីវិតដល់ពលរដ្ឋតៃវ៉ាន់ដែលធ្វើដំណើរទៅចិន ក្រោយពីចិនបានកំណត់វិធានការជាច្រើនដើម្បីពង្រឹងសន្តិសុខជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHoOSV0mvRI2wVIk8An6A0BhUSFBYE81kcnYL25r2CT_F3qanOeSzkh54AvVqg5tCWTAhZ3HW3cvOsQ71Wp1Ru8zLRBVJvFL5o_2R_C89sNQxiDtqRf9-QoYMJsFrdZsSxyw9Cfi_zuV3F-CFSpusyji5fPCuSxLngAB0ua11UWrdfSJW8EjTC9JtpOk/s1200/photo_2024-06-28_10-42-50.jpg

លោកបន្ថែមថា បើពុំចាំបាច់ទេ ពលរដ្ឋតៃវ៉ាន់កុំធ្វើដំណើរទៅប្រទេសចិនដាច់ខាត ហើយការដាស់តឿនរបស់អាជ្ញាធរតៃវ៉ាន់នេះ មិនមែនជាការហាមឃាត់ការធ្វើដំណើរទៅចិនទេ ប៉ុន្តែវាជាវិធានការដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋតៃវ៉ាន់ ។ ម្យ៉ាងទៀត ពលរដ្ឋតៃវ៉ាន់អាចក្លាយជាឧបករណ៍របស់ចិនដាក់សម្ពាធមកលើតៃវ៉ាន់ ។

ពេលប្រព័ន្ធផ្សព្វផ្សាយសួរថា វិធានការចុងក្រោយរបស់តៃវ៉ាន់ អាចពុំផ្តល់លទ្ធផលវិជ្ជមានដល់ទំនាក់ទំនងរវាងតៃវ៉ាន់និងចិន លោក Liang Wenjie និយាយថា វិធានការនេះ គឺផ្តោតទៅលើពលរដ្ឋដែលគាំទ្រឯករាជ្យរបស់តៃវ៉ាន់ តាមរយៈពាក្យសម្តី និងទង្វើ ហើយមានចំនួនតិចតួចណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6HQkWKnYReJSfroxnT4pRb2mFw65Nzt8nT7IvI3i3YneMhc9lf5UI-yBaxTXhV2JQaoOeByBZTmEVmWh2hCvI0uU19vCDeFRUVVGplPDYaP78xtEPklZxFJbf_3F90ZODsVzlIzmIwp_lx_KPrcngpMgIm_59RNbKexEqnCsA5rxxltwJPiinDElFo4/s1200/photo_2024-06-28_10-42-50%20(2).jpg

ចំពោះបញ្ហាពលរដ្ឋតៃវ៉ាន់ ដែលចិនយល់ឃើញថា ជាបុគ្គលបែងចែកទឹកដីតៃវ៉ាន់ចេញពីចិន ហើយចិនអាចចាប់ខ្លួនពលរដ្ឋតៃវ៉ាន់នៅប្រទេសផ្សេងទៀត និងបញ្ជូនទៅចិន តាមការស្នើសុំរបស់រដ្ឋាភិបាលចិន លោក Liang Wenjie និយាយថា ការបែងចែកទឹកដីរវាងតៃវ៉ាន់ និងចិន គឺជាការចោទប្រកាន់ផ្នែកនយោបាយ ។ ប្រទេសអភិវឌ្ឍន៍នានាពុំគួរសហការជាមួយចិនដើម្បីចាប់ខ្លួនពលរដ្ឋតៃវ៉ាន់ទេ ។ ប៉ុន្តែបើប្រទេសណាមួយសហការជាមួយចិន តៃវ៉ាន់ពុំអាចហាមឃាត់បានឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijGMN1FlpCfkMIIWK9vNYLSz0Yb89SxofVMTvkCJLBIalsVmV5wut-4X0K3UiQi_8IpMy-9SmnUaw92lWiTTcIP5RRvudo8LWg7G6tVadVgqyjg9aJp0IXd4XRRyB91-l8Vbu72OJAlZ4zfVTqjlH-XkIXPleNW0qiHEqKpqx5jYILO1G2rbtZb43yC_k/s1500/2022-10-05T000000Z_1862207784_MT1NURPHO000MRUWUZ_RTRMADP_3_TAIWAN-CHINA-1.webp

ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានព្យាយាមចរចាជាមួយចិន ប៉ុន្តែចិនបដិសេធ ពីព្រោះចិនចាត់ទុកថា ប្រធានាធិបតីថ្មីតៃវ៉ាន់រូបនេះមានគំនិតបែងចែកទឹកដីតៃវ៉ាន់ចេញពីចិន ។ កន្លងមក ប្រធានាធិបតីថ្មីតៃវ៉ាន់ពុំព្រមទទួលស្គាល់ថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ចិន ដោយលោកនិយាយថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះ ទើបមានសិទ្ធិកំណត់អនាគតរបស់តៃវ៉ាន់ ៕