Home ព័ត៌មានអន្តរជាតិ បក្សីមួយប្រភេទនេះជាប់ឈ្មោះជាបក្សីដែលហោះលឿនបំផុតក្នុងលោក

បក្សីមួយប្រភេទនេះជាប់ឈ្មោះជាបក្សីដែលហោះលឿនបំផុតក្នុងលោក

119
0

ពាក្យថាបក្សីគឺជាសត្វស្លាបដែលអាចហោះហើរក្នុងល្បឿនលឿន និងកម្ពស់ខ្ពស់ ទោះជាយ៉ាងណាមិនមែនបក្សីទាំងអស់សុទ្ធតែមានសមត្ថភាពបែបនេះទេ ដោយសត្វខ្លះគឺហោះបានតែទាបៗប៉ុណ្ណោះដូចជាមាន់ ទា ហើយខ្លះទៀតក៏ហោះបានខ្ពស់ៗដូចជា ចាប ព្រាបជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់សត្វស្លាបមួយប្រភេទត្រូវបានគេចាត់ទុកថា ជាបក្សីដែលហោះបានខ្ពស់និងលឿនបំផុតក្នុងលោក ដោយសត្វបក្សីនោះមានឈ្មោះថា kestrel ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzJ9eKfFWQUHN3yIZIDWemD34PpaRwcZsaxDRUzlyK0Ex52bqktu2fgDuBa8YLHXRxp_8ALL6OGT2qB0Geb80QPYYVE6k-c06x99wSx20-GOSH7YkCU-L97D7BYXrG3kiTp6dw78z6Whr4H3y2i1cHfoDofVIFEGqbzS7hkaNyswM4kdkft6ZBbA8m9U/s750/photo_2024-06-28_11-12-34.jpg

kestrel គឺជាបក្សីដ៏អស្ចារ្យបំផុតក្នុងចំណោមបក្សីជាច្រើនផ្សេងទៀត ដោយសារវាមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនបំផុតរហូតដល់ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាសត្វស្លាបហោះលឿនបំផុតក្នុងលោក នេះបើយោងតាម IFL Science។ ជាទូទៅពួកវាគឺមានល្បឿនហោះមិនគួរឱ្យជឿជាពិសេសក្នុងពេលរកចំណី ហើយល្បឿនដែលសត្វនេះហោះចុះគឺលឿនជាងហោះឡើងលើទៅទៀត ដោយហោះចុះក្នុងល្បឿន ៣៨៩,៤៦ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqZ6kPlvRkBgo7ojkuoVgLcrj24FBG-gpvQRByggvr9YaaP3338IKp3O0geyS1t7nCBIKs3Je9JgVJGVq6K-p6xG1KM-6zAwpq3IavcuBVOqE78-CHAIX_Wg7nHBGLsuut1OcN-CBByus8M0_s15Z9Z_MoyhNgq3PR9RsycLm-7FckDcdMkQouJAGKyU/s1280/photo_2024-06-28_11-12-54.jpg
ទោះជាយ៉ាងណា បើនិយាយអំពីកម្ពស់ដែល kestrel ហោះគឺត្រឹមតែ ៥,១៨២ ម៉ែត្រប៉ុណ្ណោះបើធៀបទៅនឹងសត្វត្មាត Rüppell ឬសត្វឥន្ទ្រី គឺវាមិនមែនជាសត្វដែលហោះបានខ្ពស់នោះទេ ប៉ុន្តែវាជាសត្វដែលហោះលឿនជាងគេ។ សត្វត្មាត Rüppell អាចហោះបានកម្ពស់រហូតដល់ ១១,៣០០ ម៉ែត្រឯណោះ រីឯសត្វឥន្ទ្រីហោះបាននៅកម្ពស់ ៧,៣០០ម៉ែត្រ ទោះបីជាវាហោះបានខ្ពស់ក្តី តែសត្វទាំងពីរនេះមិនអាចហោះបានលឿនដូចសត្វ kestrel ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwQEN7DAmxZr6qAj7vUmB1V2R6HSqXDdUyHS8jWfvezWRjpvFTuCLJII5DcdS1NqB45ju_v-4-c2MxctQJsIqprlR8ksh75hPD5j2vwy0nv-pnl5GM6uy44mS2wbRNbPdJIROshQFFJwozXX8uSba3S_mlyToLbecrsX6y2QvFlGNE7pbDYXG4oUBk64/s1280/photo_2024-06-28_11-13-29.jpg

គួរបញ្ជាក់ដែរថា សត្វស្លាប kestrel គឺមានដើមកំណើតនៅក្នុងប្រទេសអាហ្វ្រិក ហើយក្រោយមកបានរីករាលដាលពាសពេញពិភពលោក។ សត្វបក្សីនេះច្រើនរកឃើញនៅប្រទេសអាហ្វ្រិក អូស្ត្រាលី អាមេរិក និងនៅលើកោះមហាសមុទ្រឥណ្ឌា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzNFQjADwl4w4xMcFnSFXTesIX11zoiWW3oDQ33iDZb-RBWeSpJ9-WDtgCIrbs2VhKuz1qUIAS-2o-3_HxzaaxeW7YSVl63VqYf-JkiWaUYeJD9TfZ6X-zyrrzYCpYtKqX-onX64JtISX3YA8VO38SwLW0qyXSZoB1qknFDrAecIEIHHHB0xCFqH6oXc/s1280/photo_2024-06-28_11-13-44.jpg