Home ព័ត៌មានជាតិ ករណីប្រទះឃើញសត្វខ្លា២ក្បាល សុីឆ្កែអ្នកភូមិ ត្រូវរដ្ឋបាលឃុំចន្ត្រីចេញលិខិតច្រានចោល

ករណីប្រទះឃើញសត្វខ្លា២ក្បាល សុីឆ្កែអ្នកភូមិ ត្រូវរដ្ឋបាលឃុំចន្ត្រីចេញលិខិតច្រានចោល

139
0

ថ្មីៗនេះមានការបង្ហោះ និងចែករំលែកជាច្រើន ពីបណ្តាញទំនាក់ទំនងសង្គម Facebook របស់អាខោន ដែលមានឈ្មោះ Bordito Online ដោយបានបង្ហោះថា៖”ឃើញហើយៗ ខ្លាចំនួនពីរ ក្បាលនៅខាងត្បូងផ្សារចន្ត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង សូមអោយបងប្អូនប្រុងប្រយ័ត្ន”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfXU-oZkjpOBtEzje1qh3c9vTH9loDTr16miYuosrvSFZ9J55r1_nMHqXZH7bSYYqgKve308SAN2IWX7LpGmRQp0DQ-u4sQz7iRc5ZcCWdAGIK1-phsJbMcK4mGzaeaN7CGXEXMd-ussbBUgNP-N13YuUiKvxPPdW7lN932fWsUrRfODH1C82zTplAib0/s1280/6b667c03ca14066cf72028baa06bcb97.jpg
ជុំវិញករណីនេះ រដ្ឋបាលឃុំចន្ត្រី បានធ្វើការបដិសេធ និងច្រានចោលនូវការបង្ហោះព៌តមានមិនពិត ដោយជាក់ស្តែង នៅយប់ថ្ងៃទី២៦ និងព្រឺកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី បានសហការជាមួយកម្លាំងប្រជាការពារបានស្អាតចល័តនៅគោលដៅខាងត្បូងផ្សារចន្ត្រីនោះពុំមានសកម្មភាពដូចការចុះផ្សាយនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgB96rN774WWVHMhvV5y3MWVGa6htgjdOec4oThRKqA4j2Elz7sZRFNCKDSeJEUeOpiHidU3-J3w8FvpMRyXn3IabQMsHPn84HYKW_bc53-1IqWAlQitNioadBd_v0bcfw_v378xbgxuQ5WHszDRqzsKGt5lb9nsWpYm7xCdAktVcNJuH0cRwgeyaqoQ/s1280/0b4a864ef2736be4905c60ad96f0ee13.jpg

ការបង្ហោះព៌តមានមិនពិតបែបនេះធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ និងសេចក្តីសុខសាន្ត របស់បងប្អូន ប្រជាពលរដ្ឋ បង្ករភាពភ័យខ្លាច និងអសន្តិសុខនៅក្នុងឃុំចន្ត្រីទាំងមូល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-BvrdRQLZxzUmEVbkClGq8G4XULrNXl7DOYjw5Ck7M44bCgvCLGn3CQPgJN5dizro1NfXKkRYrV2Xsxmgh4b1cM5Idst8xpoTvu-CEqZ7wJzDyuxBwgYhZRcX7nofPb1tH0F9d35SdPdcfeK2EUtNkscxBpGMLh3Svt79VsGhNfMbRIzrksyGgQjN6Qc/s1280/154c19a034336f4c3148f0413956783e.jpg