ភ្នំពេញ ថ្ងៃ 28 មិថុនា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ទទួលបានតំណែងលេចធ្លោមួយនៅក្នុងតារាងកំពូលក្រុមហ៊ុនទាំង 50 ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes វៀតណាម ឆ្នាំ 2024 ដែលបង្ហាញពីអាជីវកម្មឈានមុខគេក្នុងចំណោមវិស័យចម្រុះនៅក្នុងផ្សារហ៊ុនរបស់ប្រទេស។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ Vietjet សម្រាប់ឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលដែលមានចំនួន 58.3 ពាន់ពាន់លានដុង (ប្រហែល 2.28 ពាន់លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ដែលមាន 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Forbes គឺមានក្រុមហ៊ុនដូចជា Petrolimex, Hoa Phat, PV Gas, Vinamilk និង FPT ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlEBSQBbxLf2b9nKidgGq_imWg8In7x-tPGJsVXyAIDwEK9JLXqLzkY9o_NFLeeb2LaeYYFRpOD3GidIGnecU2vprcvZozbK85NQ1PD0gUKZpsJyqlnr318rI1bLn2HrmnaQu78oJU5u4ie9NZnea5fy8n1Cvv9E3zf0aYf3wkWdutla2phpOeoBdheA/s1600/Photo%201.jpg

ក្រុមហ៊ុន Vietjet បានបង្ហាញនូវកំណើនសេវាកម្មដឹកអ្នកដំណើរដ៏រឹងមាំបន្ទាប់ពីការរាតត្បាតនៃជំងឺរាតត្បាត តាមរយៈការពង្រឹងបណ្តាញហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Vietjet បានបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ ដោយធ្វើការហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានដំណើរការជើងហោះហើរចំនួន 133,000 ជើង និងផ្តល់សេវាជូនអ្នកដំណើរចំនួន 25,3 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនដល់ 183% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះមានភ្ញៀវធ្វើដំណើររហូតដល់ជាង 7,6 លាននាក់ ដែលបានធ្វើដំណើរតាមផ្លូវហោះហើរអន្តរជាតិ។ ក្រុមហ៊ុន Vietjet បានផ្តោតលើការពង្រឹងកងនាវាអាកាសចរណ៍ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រសិទ្ធភាពប្រេងឥន្ធនៈ និងគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយឧស្ម័នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28PtHwAwBoGCe3cZD2kXhgTfFQ_5t8PUl4WJuuhKs1uzXArrRmDWaFONgfBBmhTZWHkNWUuXriqbH6lM6F-EjFysEgFQcwdANYMx2g6JCYoEqoF4UL6RlP2qD82mVsqt4jgQLgTEn872cgqGEaeL0Yk7lB1ErTj27Blq8g55f9IHeW-YOgplCulDFgj8/s1600/Photo%202.jpg

លើសពីនេះ Vietjet ក៏ទទួលបានចំណាត់ថ្នាក់ឥណទាន VnBBB – ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសាជីវកម្មវៀតណាម ស្របតាមស្តង់ដារកំណត់របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។

ក្រុមហ៊ុនទស្សនាវដ្ដី Forbes វៀតណាម ក៏បានចុះផ្សាយកំពូលក្រុមហ៊ុនទាំង 50 ឆ្នាំ 2024 ដែលបានគូសបញ្ជាក់ក្រៅតែពីការកោតសរសើរ និងការទទួលស្គាល់ជាច្រើនរបស់ Vietjet ថាក្រុមហ៊ុន Vietjet ត្រូវបានជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោក ដែលមានហិរញ្ញវត្ថុរឹងមាំ និងមានប្រតិបត្តិការអាជីវកម្មល្អ ដែលនេះត្រូវបានតម្លៃដោយ Airfinance Journal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJT1FeuULeRu88GmJ48kHInngNp67U6U0BNJQhv9fZsAw1FrTadwXwe-OPOP_q4u00yZKKrubfLl5OX-AWMILnpLos98CFzOmrOSPw_sCpf0NS4EwQnkCVun6FY-X50eXMEaByZLtRHSgL8XIKXRbTPvmTJmjH5qai_hwUQ2tzE0z2_QNfpK6xx0wwAn8/s1600/Photo%204.jpg

លើសពីនេះ Vietjet ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនល្បីៗចំនួន 50 នៅវៀតណាម, ជាក្រុមហ៊ុនកំពូលក្នុងចំណោមក្រុមហ៊ុនទាំង 50 របស់វៀតណាមដែលមានប្រតិបត្តិការអាជីវកម្មល្អបំផុត, ជាក្រុមហ៊ុនអភិបាលកិច្ចសាជីវកម្មកំពូលទាំង 10 នៅផ្សារហ៊ុនវៀតណាម និងក្នុងចំណោមក្រុមហ៊ុនដែលបានដាក់បញ្ចូលក្នុងតារាងកំពូលក្រុមហ៊ុនទាំង 20 ដែលមានពិន្ទុនៃការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាពខ្ពស់បំផុត ដែលបានវាយតម្លៃដោយ HOSE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaSyVHcDm3P_4-ctB7LA-tp7sLgWDdLKi789K2DqhRI_8BudgBK320b1Sv9oqp3jfXwDx1xYjS23mj9JQELC7olbfXVWObr_A-16YzQVOjdxmKbP5HEi7IqztRe6LcsT_Cs9qNWQpO3uh77_Y_fWAmRWoVKsGfI_d-zJbUdtDdK6AFVb8CkqPNRTUod2U/s1800/Vietjet%20aircraft%20(5).jpg

###

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nQOnMLJq7GkFIHly4J7gee4RLf0WfaoYkMwxPgrebq0SqXLqUF5iYSAWFxaqyDX2ZkhTi7jj5ltqVrSDGxEYKAn7Vo2msqWzCfYoBOijbJ094rSRX612ecQ9UF58djmXdeK6hmXWkQOTTAHb9Z_c6mAFQwH_vga7KujrcnfO69ILLry86onJ_bklC48/s1863/Passengers%20on%20the%20inaugural%20flight%20from%20Taichung%20to%20Phu%20Quoc.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066