Home ព័ត៌មានអន្តរជាតិ ប្រទេសកម្ពុជា ថៃ និងវៀតណាមសហការគ្នាភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ

ប្រទេសកម្ពុជា ថៃ និងវៀតណាមសហការគ្នាភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ

56
0

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ AEC Connect រាយការណ៍ថា ប្រទេសកម្ពុជា ថៃ និងវៀតណាម ត្រៀមសហការគ្នាភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ គឺចាប់ពីប្រជុំកោះផ្សេងៗរបស់ខេត្តត្រាត ប្រទេសថៃ រហូតដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងខេត្តឃៀនគៀង ប្រទេសវៀតណាម ។ គម្រោងភ្ជាប់ផ្លូវទេសចរណ៍នេះ ក្នុងគោលបំណងជំរុញផ្នែកពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍ និងព្រឹត្តិការណ៍ MICE (Meetings, Incentives, Conferences និង Exhibitions) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfCld6_tBmhviqUPpRB-mI1JQkZ73Jcn0k8UJ_KE1GEQGy2MXTS6NfV3S6-q2baJ91rAs65ml-cwQZp5_YdPNcuFxD0Qdobrw8jxBMNNadalpmTsU7EyhZwDOZo28_QDpaEg4970IApp5RsenmHAnrDWhxFFfusZ50tGT5C2NhnBbwZJLf47Fo8QznJCo/s682/photo_2024-06-28_09-59-37.jpg

នាពេលថ្មីៗនេះ លោក Natthaphong Sanguanjit អភិបាលខេត្តត្រាតរបស់ថៃ បានធ្វើជាប្រធានកិច្ចប្រជុំមួយ ស្តីពីគម្រោងភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ ចំនួន៣ប្រទេស (គឺកម្ពុជា ថៃ និងវៀតណាម) ក្នុងកម្មវិធី «CVTEC-Trat Business Roadshow 2024» ដោយមានអភិបាលរងខេត្តចំនួន៦ មកពី៣ប្រទេសចូលរួម ។

ក្រៅពីនេះ ក៏មានលោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ថៃ និងលោក Phuriphan Bunnag អនុប្រធានការិយាល័យផ្សព្វផ្សាយសន្និបាត និងពិព័រណ៍ថៃ មកចូលរួមប្រជុំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyjddEHaDD1pezWPYrae44MYg-R8S4Ebdwo4H1q9KHwuosS6KoSBq_DAuggNK2e5N_2If8B9ya8XJ7OMk1vHjIHoOXrFFhad2EdyElwE-dB4KdK5OnTCbJnTQ9zF0Jj3A3D5_0zspYNBtRxyWrP9b2Fv4CZPVw-q1ZdAfeHH00z4wof_3ZepbvSm8gXNo/s682/photo_2024-06-28_09-59-37%20(2).jpg

លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ថៃ និយាយថា គម្រោងនេះមានគោលបំណងជំរុញឱ្យមានការភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្ររវាងប្រទេសទាំង៣ ក្រោមគំនិត «One Market, Three Destinations» ។ ដូច្នេះ ភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ មិនមែនត្រឹមតែជាផ្លូវសេដ្ឋកិច្ចទំនើបប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញវិស័យទេសចរណ៍គួរឱ្យទាក់ទាញ តាមរយៈវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវផងដែរ ។

ចំណែកលោក Apichai Somboonpakorn នាយករងការិយាល័យផ្សព្វផ្សាយសន្និបាត និងពិព័រណ៍ថៃ និយាយថា យើងជឿជាក់ថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការអនុវត្តគម្រោងនេះជាមួយកម្ពុជា និងវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiLnTMIspMYa4PO_rgMUGKA1XJ4slKLYYnTS1pylF_j9QD9k86uBmtLFHtDYbPajYKDkuzpoQbxSyK6AgbZqK57nR57n8nfZ63fxb6BAr9-DUylVc6KsbWRjTriltdq8tTWhoviyoj5kA5C_4TaZiiwh2UBmu3YSGwTB0h9oakTwk7ZHLsrLJXOnIsC4/s1050/kiengiang-17186803985651442944579.jpg
លោក Apichai បញ្ជាក់ថា បើគម្រោងនេះទទួលបានជោគជ័យនឹងធ្វើឱ្យភ្ញៀវទេសចរអាចមកកម្សាន្តនៅប្រទេសទាំង៣ ចាប់ពីទីក្រុងផាត់តាយ៉ា រហូតដល់ទីក្រុង Laem Chabang រហូតដល់ខេត្តត្រាត ប្រទេសថៃ, ខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងខេត្តឃៀនគៀង ប្រទេសវៀតណាម។ ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា និងវៀតណាម ក៏អាចធ្វើដំណើរមកកម្សាន្តនៅថៃបានដូចគ្នា ។

ការភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្រ (Cambodia Vietnam Thailand Economic Corridor (CVTEC) គឺភ្ញៀវទេសចរនឹងចំណាយពេលប្រមាណ១ម៉ោង ធ្វើដំណើរចាប់ពីកោះភូកុក (ខេត្តគៀនសាង ប្រទេសវៀតណាម) មកកាន់ខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) ហើយអាចធ្វើដំណើរតាមទូកចំនួន៣ម៉ោងទៀត ទើបមកដល់កំពង់ផែឃ្លងញ៉ៃ ខេត្តត្រាត (ប្រទេសថៃ) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-8HxWhSc69N7ZVJn5jWEfPkutnMkFq29cjU1RbG0k0ZlFAA8R7zoXowaPMmBJRUFv3rzjys67QDGcNOyt-mTfOiSYAa8tw7vrns7aGL8QaKrNBWx1GZ0XchDxTuxp0Wf4TRtXJFET11c6IXYjJBtpU8RQtotfIbThcF7SHupYRDkV-1DcdyWaoiO9FzM/s1547/af6f1320bc06db5ad774fead8dbf6e2f.webp

ប្រទេសថៃរំពឹងថា ការភ្ជាប់ផ្លូវទេសចរណ៍នៅតាមឆ្នេរសមុទ្ររវាងប្រទេសទាំង៣ នឹងដំណើរការនៅឆ្នាំ២០២៥ ហើយធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសទាំង៣ មានជម្រើសទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងបន្ថែមទៀត និងងាយស្រួលផងដែរ ៕