ថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា និងម្ចាស់ពាន Beat The Best ទាំងពីររដូវកាលគឺ សួ វិចិត្រ និង លីន សោម៉ា បានដឹកដៃគ្នាអង្រួនឆាកតន្រ្តីយ៉ាងកក្រើកជាមួយនឹងបទចម្រៀងកាលពី៨ឆ្នាំ «ស្រលាញ់បងម៉ែឱ្យជិះឆ្កែ»។ អ្វីដែលកាន់តែចាប់អារម្មណ៍ សួ វិចិត្រ បានហៅ លីន សោម៉ា ជាសង្សារពេញៗមាត់តាមរយៈខម្មិនឆ្លើយឆ្លងគ្នាលើបណ្តាញសង្គម។
«ស្រលាញ់បងម៉ែឱ្យជិះឆ្កែ» ជាបទពេញនិយមរបស់តារាចម្រៀង ពេជ្រ សោភា និង ជី ដេវីត កាលពី៨ឆ្នាំមុននៅពេលអ្នកទាំងពីរចាប់ដៃគូជាមួយគ្នានៅក្នុងផលិតកម្មរស្មីហង្សមាស។ បទដ៏ល្បីល្បាញមួយនេះ ត្រូវបានតារាចម្រៀង ពេជ្រ សោភា ជ្រើសរើសយកបកបកស្រាយជាមួយសិស្សប្អូនទាំងពីររូបគឺ សួ វិចិត្រ និង លីន សោម៉ា នៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីពេលថ្មីៗនេះ។
តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីនៅលើផេករបស់ខ្លួនពីការសម្តែងរបស់អ្នកទាំងបីទៅលើបទចម្រៀងខាងលើនេះដោយភ្ជាប់មកជាមួយចំណងជើងថា «និយាយមែនម្ចាស់ពាន ពីរនាក់នេះកូរខ្ញុំសាហាវ កូនស្រីតាមម៉ែកុំតាមខាងប្រុសម៉ែខ្លាចគេឱ្យកូន ទឹកភ្នែក»។ ការបង្ហោះរបស់ ពេជ្រ សោភា បានធ្វើឱ្យ សួ វិចិត្រ ម្ចាស់ពាន Beat the Best រដូវកាលទី១បានចូលទៅខម្មិនថា «តាមបងវិញសោម៉ា»ដោយ ពេជ្រ សោភា តបវិញថា «កូនខ្ញុំត្រូវតាមខ្ញុំ»។
ការឆ្លើយនេះមិនទាន់ចប់នោះទេ ខណៈដែល សួ វិចិត្រ បានឆ្លើយតបវិញដែរថា «កូនម៉ាក់ភាពិតមែនតែសង្សារខ្ញុំទេ»។ ចំណែក លីន សោម៉ា វិញ បានចូលឆ្លើយឆ្លងថា «តាមម៉ែវិញបានឡានជិះ» ស្របពេល សួ វិចិត្រ ថា «តាមបងវិញ»។.png)
ទោះយ៉ាងណា ការនិយាយរបស់ សួ វិចិត្រ ម្ចាស់បទ «ជួបមនុស្សសម្តែង» ទំនងជាការលេងសើចទៅកាន់ លីន សោម៉ា ថាសង្សាររបស់ខ្លួនឱ្យស្របតាមអត្ថន័យបទចម្រៀងរបស់ពួកគេបានសម្តែងរួមគ្នាលើកដំបូង មិនមែនជាការលេបខាយពីសំណាក សួ វិចិត្រ ទៅកាន់ លីន សោម៉ា ឡើយ៕










