តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ជី ដេវីត និង ទេព បូព្រឹក្ស ដែលកំពុងស្ថិតនៅលើទឹកដីទ្វីបអឺរ៉ុបបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីជាមួយការតុបតែងខ្លួនជាពិសេស ជី ដេវីត តែម្តងលេងស្ទាយ៍មួយទំហឹងមិនចាញ់តារាម៉ូដែល។ គូស្នេហ៍តារាល្បីមួយគូនេះចូលរួមកម្មវិធីធំ Paris Fashion Week តាមរយៈប៊្រេនដ៏ធំមួយហើយវត្តមានអ្នកទាំងពីរក៏ធ្វើឱ្យ camera Men នៅទីនោះមានការចាប់អារម្មណ៍សម្រុកថតពួកគេអំឡុងពេលទៅដល់កម្មវិធី។.png)
កាលពីពេលថ្មីៗនេះ ជី ដេវីត និងទេព បូព្រឹក្ស ស្ថិតក្នុងរ៉ូបពណ៌សដ៏ស្រស់ស្អាតបានធ្វើឱ្យអ្នកគាំទ្រសរសើរថាស្រស់ស្អាតដូចជាទេវបុត្រ និងព្រះនាង បណ្តើរគ្នាយ៉ាងត្រសងនិងស្រស់ស្អាតទាំងគូចូលរួមកម្មវិធីនៅបារាំង។ នៅយប់ថ្ងៃទី២៦ មិថុនា នេះ ជី ដេវីត ក៏បានទម្លាក់វីដេអូខ្លីមួយ ចូលរួមកម្មវិធីតាមរយៈប្រ៊េនលំដាប់ពិភពលោកក្នុងកម្មវិធី Paris Fashion Week ជាមួយចំណងជើងថា «ELIE SAAB haute Couture Paris 2025»។
ក្នុងវីដេអូខ្លីនេះគេបានឃើញ ជី ដេវីត លេងស្ទាយ៍មួយទំហឹងមិនចាញ់តារាម៉ូដែលនោះទេជាមួយសំលៀកបំពាក់ពណ៌ខ្មៅ ចំណែក ទេព បូព្រឹក្ស វិញស្ថិតក្នុងរ៉ូបពណ៌ខ្មៅ មានឆ្នូតពណ៌មាស ទម្លាក់សក់ និងកាន់កាបូបដ៏តូចពណ៌ខ្មៅ។ អ្នកទាំងពីរបានដើរចូលរួមកម្មវិធីប្រកបដោយពន្លឺចែងចាំង និងទទួលបានការចាប់អារម្មណ៍ពី cameramen ថតរូបអ្នកទាំងពីរជាហូរហែ។ វីដេអូខ្លីនេះដែល ជី ដេវីត បានចែករំលែកជូនហ្វេនគេក៏បានឃើញពីការដើរម៉ូតដោយតារាម៉ូដែលជាមួយសំលៀកបំពាក់ដ៏ស្រស់ស្អាតប្រចាំរដូវកាលថ្មីរបស់គេ។
គួរបញ្ជាក់ថា ជី ដេវីត និង ទេព បូព្រឹក្ស ជាតារាចម្រៀងប្រចាំប្រទេសខ្មែរដែលជារឿយៗលេចមុខក្នុងកម្មវិធី Fashion Week នៅបារាំង និង អ៊ីតាលី សហរដ្ឋអាម៉េរិក ហើយពេលនេះចូលរួមកម្មវិធីដ៏ធំលក្ខណៈបែបនេះម្តងទៀតនៅប្រទេសបារាំង៕










