Home ព័ត៌មានជាតិ រមណីយដ្ឋានទឹកជ្រោះផ្អោក ខេត្តតាកែវ ជាទីតាំងជីករកត្បូងដ៏មានតម្លៃជាច្រើនប្រភេទ!

រមណីយដ្ឋានទឹកជ្រោះផ្អោក ខេត្តតាកែវ ជាទីតាំងជីករកត្បូងដ៏មានតម្លៃជាច្រើនប្រភេទ!

102
0

រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ខណៈដែលបច្ចុប្បន្នគឺជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតមួយ។ យ៉ាងណាមិញ មនុស្សភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងទេថា កាលពីអតីតកាល វាគឺជាទីតាំងជីករកត្បូងមានតម្លៃជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIzol0K0BJAwRgS-nkdxi_ByivkCy9q6P6lFmzCsNFvfttOuxH_eK1Lzdm9hBaY3LMfQWUmGdROCjVmGe9uhwtoEMaxRh_mlXxpLVvunGCKihwMLCd5O6yAJA4M2iz1uppAbltL5PTDuCDsMZj4iQ0lVJZoMdetVN2uo7NBHrj99tollq1kyB5klRKsA/s1280/photo_2024-06-27_13-39-53.jpg

ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់កន្លែង រមណីយដ្ឋានជ្រោះផ្អោកហើយ ខណៈផ្លូវធ្វើដំណើរក៏ល្អ ហើយនៅទីនោះក៏មានកន្លែងរក្សាទុកយានជំនិះ គ្រប់ប្រភេទប្រកបដោយសុវត្ថិភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcB21GyqtZBD2WT6AR13rkvdQMXB2ZAqTe5T7KwSI0e_allOR4-_t-YnLxHB8URzWNptlXSqSU5bJjs-EoMXyY1_m0H3RZknnkpEGSzYokVcSE2oSImEZ-FSuXlMEg9gDLGnBLvuKMGz_DLxlDBhQKfrvIU01gK7ZquB44aIa8YpjhEBtZJ54HROhbTY/s1280/photo_2024-06-27_13-39-56.jpg

ទឹកជ្រោះផ្អោក មានប្រវែងប្រមាណ ១ គីឡូម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពីលើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម។ នៅទីនោះគឺមានទេសភាពនៃធម្មជាតិដ៏ស្រស់ត្រកាល ព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ទឹកជ្រោះត្រជាក់ថ្លាឆ្វង់ មានទាំងផ្ទះស្បូវសម្រាប់អង្គុយលេងកម្សាន្ត។ បន្ថែមពីនោះគឺមានសេវាកម្មចំណីអាហារតម្លៃសមរម្យ ក៏ដូចជាមានលក់វត្ថុអនុស្សាវរីយ រួមមានគ្រឿងអលង្ការ ត្បូងទាំងឆ្នៃហើយនិងមានមិនទាន់ឆ្នៃជាដើម ខណៈត្បូងទាំងនោះគឺរកដោយប្រជាជននៅទីនោះផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOvYNhznoN_T_rEl4Gc5kM96Pv4z2xw6XRCcMQEDFgjeFV-kGOkVLiYpzPoRctiuTJypgl1AGnlibE2RW5GOpH3xUeDIgh3cgq9-Cjq6jS_0mfrBD32qcFNdr3gr-CtPO0aNxr9XEW3209BCtEY20oUlpxWXgggxDxefrL84wiNQGK2o2AWw4EMqA-AkA/s960/Takeo-%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%87%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%95%E1%9F%92%E1%9E%A2%E1%9F%84%E1%9E%80-3.jpg

យោងតាមប្រភពពីមន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា កាលពីមុន ទឹកជ្រោះផ្អោកគឺជាទីតាំងដ៏សំខាន់មួយ ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។ យ៉ាងណាមិញ បច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំ និង ព្រៃជ្រៅ មកដល់សព្វថ្ងៃ។

តាមសម្តីអ្នកស្រុកនៅទីនោះបានឲ្យដឹងថា ត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម។ ហើយគេបែងចែកត្បូងជាពណ៌ថែមទៀត ត្បូងដែលថ្លៃជាងគេ គឺត្បូងពណ៌ទឹកសមុទ្រ ដែលគិតជាគីឡូ ១គីឡូ ចន្លោះពី ៣ម៉ឺន-៦ម៉ឺនដុល្លារ (ត្បូងពណ៌សមុទ្រមិនសូវមានជាគីឡូទេ ភាគច្រើនមានត្រឹមតែដើម) ត្បូងពណ៌ស តម្លៃ១ គីឡូ ជាង១ ០០០ ដុល្លារ និង ត្បូងពណ៌កាហ្វេ មានតម្លៃថោកជាងគេ គឺត្រឹមតែ ៥០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0aJfhXh-gvImfnz3v1BAr6HFVG2bF6YIbtNJWBHhaecdl9S2WHWCy3eZB0prj0giTSw3BUbR0c1sqJKMn0kmeoyKI5RjyxoIsXAEC5ym6aVk_uhyb9XIO-PpBHbakajKVyJRLcqMMmi8_-q-anvz5O3OnXNwoYH92SVeV7nc6xbWdwkGNZhgzmC2xouo/s1280/photo_2024-06-27_13-39-55.jpg

គួរបញ្ជាក់ថា ទឹកជ្រោះផ្អោកមានកន្លែងងូតទឹកចំនួនបីកន្លែង ហើយកន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត។ នៅអាងទឹកទីមួយ គ៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតឬមើលទេសភាព។ ហើយក៏នៅមានកន្លែងសម្រាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះនិងលេងល្បែងកំសាន្តជាច្រើនទៀត ។ ភ្ញៀវទេសចរភាគច្រើនដែលមកម្សាន្តនៅរមណីដ្ឋានទឹកជ្រោះផ្អោក តែនៅក្នុងអំឡុងខែសីហា កញ្ញា និង ខែ តុលា ព្រោះជារដូវវស្សា មានទឹកច្រើនហើយត្រូវនឹងខែបុណ្យភ្ជុំបិណ្ឌផងដែរ៕