នៅក្នុងរាជធានីភ្នំពេញ មានមហាវិថីរហូតដល់១៥ បានសាងសង់ និងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈនាដើមខែក្រោយ ក៏នឹងមានមហាវិថីមួយទៀតលេចរូបរាងឡើង។
ក្នុងចំណោមមហាវិថីទាំង១៦នេះ មាន២ ដែលដាក់ឈ្មោះតាមប្រធានាធិបតីចិន៖
មហាវិថីទីមួយមានឈ្មោះថា”មហាវិថីម៉ៅសេទុង” គឺជាមហាវិថីដែលគិតចាប់ពី មហាវិថីព្រះនរោត្តម កែងនឹង វិថីសុធារស ទៅដល់ ស្ពានអាកាសតិចណូ កែងនឹង មហាវិថីសហព័ន្ធរុស្ស៊ី។

ដោយឡែកមហាវីថីមួយទៀត មានឈ្មោះថា”មហាវិថី ស៊ី ជីនពីង”ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦”។
មហាវិថី ស៊ី ជីនពីង នឹងត្រូវដាក់លើផ្លាកឈ្មោះនាខែក្រោយជាផ្លូវការ ចំថ្ងៃខួប៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ៕










