រ៉ូស ដែលមានការចាប់អារម្មណ៍ក្នុងរឿងមិនសូវល្អបានបង្ហោះសំណេរពេញដោយកំហឹងទៅលើគណនីហ្វេកប៊ុកមួយដែលយករូបនាងប្រៀបធៀបជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាកុលាបស្រស់ ចំណែកឯនាងវិញជាកុលាបជាំ។ រ៉ូស ថានាងស្អប់ណាស់អ្នកយករូបនាងប្រៀបធៀបជាមួយគេ មនុស្សម្នាក់ៗកើតមកមានតម្លៃនិងកិត្តិយសរៀងៗខ្លួននាងមិនបានទៅប៉ះពាល់អ្នកណាមុនទេ។.png)
នៅល្ងាចថ្ងៃទី២៥ មិថុនា រ៉ូស បានបញ្ចេញគណនីហ្វេកប៊ុកមួយឈ្មោះថា «Ty Nath» ដែលបានប្រៀបធៀបរូបនាងនិងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយឈុតផ្កាចម្រុះលើដងខ្លួនដោយដាក់អក្សរលើរូបនាងថា ជាកុលាបជាំ ចំណែកឯដាក់អក្សរលើ Miss Grand Cambodia 2022 ជា កុលាបស្រស់។ រ៉ូស បានបញ្ចេញកំហឹងដោយមានពាក្យ «អញ» ថានាងស្អប់ណាស់យករូបនាងទៅ compared ជាមួយគេ នាងរស់បែបនាងគេរស់បែបគេសំខាន់ bullying សុទ្ធតែកុលាបជាំ។
រ៉ូស ថាមនុស្សដូចគ្នាតើ ចាំបាច់យកនាងទៅcompared មួយគេ មនុស្សម្នាក់ៗកើតមកមានតម្លៃនិងកិត្តិយសរៀងៗខ្លួន សំខាន់នាងមិនបានទៅប៉ះពាល់អ្នកណាមុន ហើយmiss grandនឹងមិចវិញបានយកមក compared មួយនាងបើថាបានជាន់ជាន់ដល់ងាប់មិនបាច់ងើបទេ។
ខ្លឹមសាររបស់ រ៉ូស គេសង្កេតឃើញថាមានអ្នកបញ្ចេញមតិសញ្ញាវិជ្ជមានច្រើន ដោយបានលើកឡើងថាសង្គមបច្ចុប្បន្នចូលចិត្តមានការប្រៀបធៀប ទោះបីជាមិនចូលចិត្តនាងយ៉ាងណាក៏កុំប្រៀបធៀបនាងជាមួយអ្នកដទៃដែរ។
គួរបញ្ជាក់ថា ជារឿយៗ អាណារ៉ូស ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ទៅលើសកម្មភាពរបស់នាងដូចជាការបញ្ចេញរូបស៊ិចស៊ី មានរឿងអាស្រូវពាក់ព័ន្ធនឹងរឿងលើគ្រែនិងមានរឿងជាច្រើនទៀត៕











