Home ព័ត៌មានអន្តរជាតិ គ្រាន់តែឃើញរូបភាពរបស់រូងភ្នំ Utroba ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

គ្រាន់តែឃើញរូបភាពរបស់រូងភ្នំ Utroba ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

57
0

ប្រទេសប៊ុលហ្គារី ៖ បើអ្នកណាបានឃើញរូបភាពរូងភ្នំមួយនេះនឹងនិយាយថា ចុម! ដូចខ្លាំងម្ល៉េះ! ខណៈអ្នកខ្លះទៀតលួចញញឹម ដោយសារពួកគេគិតវែងឆ្ងាយលើសពីនេះ ។ អ្នកឃើញរូបភាពរូងភ្នំនិយាយដូចៗគ្នាថា គ្រាន់តែក្រឡេកមួយភ្លែត ធ្វើឱ្យពួកគេមានបាបកម្មទៅហើយ ។ ហេតុអ្វីបានជាវាមានរូបរាងបែបនេះ តើវាកើតឡើងដោយសារធម្មជាតិ ឬមនុស្សជាអ្នកបង្កើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdWgKfIsXwbr_DTNjDSjYX0N9Z0NNXue1N3ROgYLTVn28LBZtvgI3DFbhu4jcFoKS7sYvGICspgHcX80QjlkBlEvVY3mu-isBaL6GfWE_2TZYlVi0AI55ogO6PwmJfFEkRtMw1i9pkJm_6B_SSqCWYn1WVXW5v_-ey6FmR0Kr6Mn-s9cxE4dxKj1PcemM/s1000/photo_2024-06-26_12-40-46%20(2).jpg

រូងភ្នំដែលយើងបានឃើញនេះឈ្មោះថា «Utroba Cave» ឬឈ្មោះ «Womb Cave» ឬឈ្មោះ «រូងភ្នំមាត់ស្បូន» ដែលគេប្រទះឃើញដំបូងនៅឆ្នាំ២០០១ ក្នុងទីក្រុង Kardzhali ប្រទេសប៊ុលហ្គារី ។ នៅពេលយើងបានឃើញរូបភាពរបស់រូងភ្នំនេះ យើងនឹងបាត់ឆ្ងល់ថា ហេតុអ្វីទើបគេដាក់ឈ្មោះវាបែបនេះ ហើយវាមិនត្រឹមតែជាកន្លែងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងស័ក្តិសិទ្ធិផងដែរ ។

វាជារូងភ្នំបុរាណមួយកើតឡើងតាមធម្មជាតិតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ ប៉ុន្តែត្រូវបានមនុស្សសម័យមុនចោះថ្មបន្ថែមចូលទៅផ្នែកខាងក្នុង ដើម្បីឱ្យវាមានរូបរាងដូចយើងគ្រប់គ្នាបានឃើញ ។ កាលពីជាង៣.០០០ឆ្នាំមុន មនុស្សបានចោះថ្មចូលទៅខាងក្នុងជម្រៅប្រមាណ២២ម៉ែត្រ ដោយសារពួកគេតាំងចិត្តបង្កើតរូងភ្នំឱ្យក្លាយជារូបរាងបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvTSfLkkkifbnMnOHZYCdFer4CTTf_2-iV4jP6pUrpPjNQR3wV1VNV7DoVmAhJWV5RpHS0FcIC1i17-75nfbsOaB0Cxelc8erN0Y2nE9h22cei7lPW5ZI9lagmsnAQ_nKpcvIJPFsImW3iN2nabd8mfC8bl9UUGBtDoaCvC5FuXsP0Rpe_C6qd3ZkSjQ/s701/photo_2024-06-26_12-40-46.jpg

អ្នកជំនាញនិយាយថា កាលពីដើមឡើយ ច្រូកចូលរូងភ្នំ Utroba មានស្នាមប្រេះខ្លះៗ ហើយក្រោយមក ច្រកចូលរូងភ្នំត្រូវបានមនុស្សចោះថ្មបន្ថែមឱ្យកាន់តែធំទូលាយជាងមុន ។ រីឯច្រករូងភ្នំមានកម្ពស់៣ម៉ែត្រ, ទទឹងស្មើ២ម៉ែត្រកន្លះ ហើយនៅផ្នែកខាងក្នុងនៃរូងថ្មមានអាសនៈកម្ពស់១.៣ម៉ែត្រ ។ គេជឿថា នៅទីនេះ គឺជាទីសក្ការៈបូជារបស់ជនជាតិថូរ៉ាស៊ីស ។

ជារៀងរាល់ថ្ងៃ ពន្លឺថ្ងៃនឹងចាំងចូលផ្នែកខាងលើនៃរូងភ្នំ ចាប់ពី២នាទី ទៅ៣នាទី ហើយវាក៏បង្កើតជារូបរាងលិង្គ ។ ប៉ុន្តែពន្លឺថ្ងៃនេះនឹងចាំងចូលដល់ទីអាសនៈតែ១ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ គឺក្នុងអំឡុងពេលចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនា ។ គេចាត់ទុកថា ពន្លឺថ្ងៃដែលចាំងមកលើអាសនៈនេះ គឺជានិមិត្តរូបតំណាងឱ្យការមានផ្ទៃពោះរបស់ស្ត្រី និងជារដូវសាបព្រួសដំណាំប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_Dn_W9rRJVAv2kt7nlRvsylnTZ3_dHEn02enB32NsDj2imbiumJVFaaVXPZMR4OXZSw2P96WU3yrZaTaBfi6yjCD9LQWr5ZCtlbJaLmTRcXxGSDwBe7rWrPjacKhFoXdk2BZcvFAaAPTTV2Ne0VH41CxKeGlt2Oi3B7C0b5g0f9LAmPhKWW-F8sE2mM/s1200/utroba-womb-cave-bulgaria-7.webp

បច្ចុប្បន្ន រូងភ្នំនេះបានក្លាយជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេស គូស្វាមី-ភរិយាជាច្រើនគូបានធ្វើដំណើរមកសុំកូននៅទីនេះ ។ ទោះយ៉ាងណា មិនថាវាត្រូវបានបង្កើតឡើងដោយធម្មជាតិ ឬមនុស្ស ប៉ុន្តែគេពុំអាចបដិសេធបានថា រូបភាពរបស់រូងភ្នំអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទាំងអស់ និងចង់ដឹងពីប្រវត្តិរបស់វា ៕