Lisa សមាជិកក្រុម BLACKPINK ពិតជាតារាដែលមានឥទ្ធិពលជុំវិញពិភពលោកពិតៗដែលបង្កើនកំណត់ត្រាម្តងហើយម្តងទៀត។ ថ្មីៗនេះ តារាចម្រៀងរូបនេះបានចូលរួមក្នុងវេទិកាដ៏ពេញនិយម TikTok និងទទួលបានអ្នកតាមដាន១០ លាននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយយកឈ្នះកំណត់ត្រារបស់តារា K-pop កំពូលៗជាច្រើនទៀតដូចជា BTS, Jungkook រួមទាំង Rosé ជាសមាជិករួមក្រុមនិងសិល្បករជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5FpSlAv-xzITgemLuCI7P79PswN9ks4cI9GrigWwXVGqBBgWxB98-RwZa_POuK_aPAlY9wzJ-w1DSWZyU5XoLMrlOcYixRl6vb52iT3fiLKrBHCL736iIDAYusaBYeesjA4tUy0AUIcrVwRJqB3R7_E-hDvLLH6tu-j9Uf8lDrI0jmO51aTms9yMQxg/s1534/image_2024-06-24_09-26-32%20(2).png

កំណត់ត្រាថ្មីរបស់ Lisa សមាជិកក្រុម BLACKPINK គឺទទួលបានអ្នក Follow TikTok ដល់ទៅ ១០លាននាក់ក្នុងរយៈពេល១៦ ថ្ងៃបន្ទាប់ពីការបើកគណនីផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី២៣ មិថុនា ដែលធ្វើឱ្យនាងក្លាយជាតារា K-pop លឿនបំផុតដែលអាចធ្វើដូច្នេះបាន។ មិនត្រឹមតែតារា K-pop ទទួលបានសមិទ្ធលឿនបំផុតប៉ុណ្ណោះទេថែមទាំងជាតារាអាស៊ីលឿនបំផុតដើម្បីសម្រេចបាននូវស្នាដៃនេះនៅក្នុងប្រវត្តិសាស្រ្ត TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPP8A1V3TbpMFhVrZG_UehHlg31wbRFng9StAtdZXYjl5rFpPwveVTUH2F9_r-CkplGrjEODdidzXpTjrOvx2VOxoBPwyH61n6N6yy_ObncaCmnMr35_2cIN60k73fQ5SRuQwNBubfsWGFx5o2-hQ9lIc06-Gewwr6qrOAzlIQcKfCaAplA8IqsxEV3x0/s750/1-jpeg-1707646490-6446-1707646527.jpg

ទន្ទឹមនឹងនេះ ជាមួយនឹងកំណត់ត្រាថ្មីនេះ Lisa បានវ៉ាដាច់មិត្តរួមក្រុមរបស់នាងគឺសមាជិក Rosé ដែលបានឈានដល់ចំនួនអ្នកតាមដានច្រើនជាងគេក្នុងរយៈពេល ១៩ ថ្ងៃ ខណៈ Jungkook សមាជិកក្រុម BTS ដែលឈានដល់១០ លាននាក់បន្ទាប់ពី២១ ថ្ងៃ និងក្រុម BTS បន្ទាប់ពី ២ ខែនៃការចូលរួមក្នុងវេទិកានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIr3Mv-mpBFfX_3zzvrj9Qk-_15WU4Ufujrrg0qnP2ZQeVQT_Fx8HwEKHkGRPGI5vB4cqG9rVRFR_gI4VNQ5CmFNfwthkadYz-3l-MnEf1dtfI_Hk-JyceDZ1sWrYN6lyQyevcG92igadIptm3OEKTrJ2ZygTYXHn2VnWRz60MfMF-8UmVRAV3HULGMQ/s2048/image_2023-11-07_10-51-37.png

នៅថ្ងៃទី៧ ខែមិថុនា Lisa បានដើរតាមគន្លងមិត្តរួមក្រុម Rosé ហើយបានក្លាយជាសមាជិកទីពីររបស់ BLACKPINK ដែលបើកគណនីផ្ទាល់ខ្លួននៅលើ TikTok ។ បន្ទាប់ពីចូលរួម នាងក៏បានបង្កើតកំណត់ត្រាថ្មីភ្លាមៗ ហើយបញ្ចូលឈ្មោះថ្មីរបស់នាងទៅក្នុង កំណត់ត្រាពិភពលោក Guinness ដោយទទួលបានអ្នកតាមដាន ១ លាននាក់ក្នុងរយៈពេល ២ ម៉ោង ១៨ នាទី។ តួលេខនេះបានវ៉ាដាច់ BTS ដែលពីមុនបានរក្សាកំណត់ត្រាដោយឈានដល់ចំនួនអ្នកតាមដានខ្ពស់បំផុត៣ ម៉ោង ៣១ នាទីបន្ទាប់ពីចូលរួម TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8PRAsYQBnBHWLZAhrh6NOYRdx-Qiy3khnSRETkjP7eZ8mbkh_76P_Co888A_BlZ0ADGbMVRvta-XHu6FJgAEg918f8KL82BIj1h_Eu0uL-rgY-mnj303TIJqp22MaE45pbn7kDwzaE-a45ZWv0URNUarA68k7AoiBbv8vRd7z0BFisoQySSetn3BZME/s1242/image_2024-06-18_11-06-59.png

វីដេអូដំបូងរបស់ Lisa ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមមួយនេះជាមួយនឹងចំណងជើងថា «Coming Soon» ក៏ទទួលបានការចូលមើល និងចូលចិត្តរាប់លានផងដែរ ខណៈ Lisa នឹងចេញបទចម្រៀង ROCKSTAR នាថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ៕