Home ព័ត៌មានជាតិ មកដឹងពីប្រវត្តិ «វត្តដំរីស» ជាទីអារាមដ៏ចំណាស់មួយ នៅក្នុងខេត្តបាត់ដំបង!

មកដឹងពីប្រវត្តិ «វត្តដំរីស» ជាទីអារាមដ៏ចំណាស់មួយ នៅក្នុងខេត្តបាត់ដំបង!

133
0

វត្តដំរីស ជាទីអារាមព្រះពុទ្ធសាសនា អាយុកាលរាប់រយឆ្នាំមួយកន្លែង ដែលមានស្ថិតនៅក្នុងទឹកដីភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្តនេះក៏ជាសក្ខីភាពបង្ហាញពីព្រ.លឹងនៃស្ថាបត្យកម្មខ្មែរ, ជាប្រភពនៃវប្បធម៌ សាសនា ជំនឿ និងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្តកាលពីជំនាន់នោះ ខណៈបច្ចុប្បន្នក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipB56-YU0HjjPy_gq6U7-A4vDY_7moHgr-nsdgQOaXfSSH3KfhiqJl49ZLPuZj14JAloaZJo1iYbMQIZNYcCHK_omLt2Mn1ceiyJ64D4dUoYt7DmgTMEnWueXWp0eFpd8CLhNg7JFwRoIlLYpoaeDMPEiQaknSDRuf3uDHCMM-yCASd9vZ3aXrAQM714E/s592/118098564_245019960261385_1492076358786808556_n.jpg

វត្តដំរីស មានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដូច្នេះ វត្តស្វេតឆត្រ័កុញ្ជរជ័យ បើប្រែឲ្យពិរោះស្តាប់ទៅគឺមានន័យថា «ដំរី-សជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8g8xy391XCsC0MlaxzPVGUood4oYAvetj7iofzvm2pB5ouaCf4tbZjPxbVAYAvh3Alh000sMq1jBvXG0FxOc3NsGgst68G9IN9iExjCq056Re9JCEMSE7FngSugGOTimGUZDSrJ5rJWAvdj1ZQZjG5mUnSs_m3JZHHuJWRjo7EforimqbWqUTqBpOep8/s1100/vuth_1548996154_79257_86663.jpg

បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។ បើតាមលោកតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមក បានតំណាលថា លោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន។ ក្នុងចំណោមប្រពន្ធទាំងអស់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រីអ៊ឹង។ ដោយកើតទុក្ខនឹងប្តីមានប្រពន្ធច្រើន អ្នកស្រីអ៊ឹងមានជម្ងឺយ៉ាងធ្ងន់។ លោកម្ចាស់កថាថន បានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ ក្រោយមកអ្នកស្រីបានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថា បើអ្នកស្រីជាពីជម្ងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhickeZBGebpy_Av1Xq00pwetDWoL6mQshdxxE5cXQ6EuawceWV5HJvZKcpCNbBFZQyOe1m-lmuMPTnrzpmOSg_ZRYqcSc2DH1lTLdb8rGybhdx0FBHPQkk9pXe63LcXlbJ72Z-4e8UaqWkmJbk4HQ5U4wUTGegC0RhcW-7IcSpdryaC1uMqekEE5wbnAk/s961/photo_2024-06-25_08-44-10.jpg

បន្ទាប់មក អ្នកស្រីក៏ធូរស្បើយអំពីជម្ងឺនោះមែន ហើយក៍បានឲ្យគេចាប់ផ្តើមសាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ១៩០៤។ តែជាអកុសល្យអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួច ហើយក៏ឲ្យគេយកមកធ្វើបុណ្យបូជានៅមុខវត្តដំរីសនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQy1-HbL7k8wMTg9Nxo4zx2z3D8M7uTjoZ8G5l5aqY9AqhyphenhyphengHTh43Jc263HWk2dAC2QCrTzK5x8FAoERTXfmpc-5sAnRa8sNDlR6q7aQ0EYZHSLUsdG6Pme5svoRHw4Ze4sYv9GN-vOJ4pC-PDkq_dVmXVYM2v52uyzKvtFOQlz1gMtJSPQJcH9I41V0/s1074/photo_2024-06-25_08-44-14.jpg

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុសនោះ គឺចម្លាក់ផុស ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ គំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងខាងក្រៅមួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ! សត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និងជាពិសេស គឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyMPji86bvDBMF4eSoRQ0b8goyHHrvOZ13BzhlYWU4RACeeNiBRVgI_nhgGls0jrRpCjyEFMhH6oz1EBYw5CkpTtgyV_TyApHaiv72NF7jE0I6M1vRe1w9EJQHI384lJiGJlywXqxOHHEFQgrQm0aul6qF9UnlC0cwOI0ZRbNOnCquRpLE6XnpAGuWs8/s1074/photo_2024-06-25_08-44-15.jpg

យ៉ាងណាមិញ វត្តដំរីស មិនត្រឹមតែជាវត្តមួយដែលមានអាយុកាលចំណាស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្កប់នូវកម្រងអនុស្សាវរីយ៍ក្នុងបទចម្រៀងរបស់អធិរាជសំឡេងមាសលោកតាស៊ីន ស៊ីសាមុត កាលពីអំឡុងទសវត្សរ៍៦០ ក្រោមចំណងជើងថា «អនុស្សាវរីយ៍វត្តដំរីស» ដែលពិពណ៌នាអំពីវត្តដំរីស លើទឹកដីខេត្តបាត់ដំបងនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89nC1elK5RZ4C0H-Zwthy27Yno9UGGTXv8XLCF6JkLHIKK1uO6nCCBAv8uTTBffgiIp5T_ub0Rg41dtc5RdQJ-hnPwcUi3T23YDIB-ohQWMo-DzIkxfQTUlgI2CejyQE80nBSmB66U2L81j4kGtuiZoYo_4_-_4d9chwqxdP0jli3QCbaXQd_GHh2Y5M/s1074/photo_2024-06-25_08-44-18.jpg