យោងតាម St Headline នៅក្នុងសវនាការកាលពីថ្ងៃទី១៩ ខែមិថុនា Chris Wong ជាមិត្តស្រីរបស់ លោក Lee Lung Kei អតីតតារាសម្តែងជើងចាស់ TVB ត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ខែពីបទឧ.ក្រិដ្ឋក.ម្មចំនួន ៧ រួមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយ ការផ្តល់ព័ត៌មានក្លែងក្លាយដើម្បីដាក់ពាក្យចូលហុងកុង និងស្នាក់នៅហួសពេលកំណត់។ នៅក្នុងតុលាការនាងបានសារភាពថាបានប្រព្រឹត្តបទឧ.ក្រិដ្ឋហើយបានទទួលយកការកាត់ទោ.ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0x6kO0MW0cPOAiTxUH_NBe10KOXTiEi0NB-QcHxs5ToqmAPS5Tbn83SnBAD0SJiECEEDByw68E5p67ke0N5ZGKRvnz2jCBupeoSi_L_EcNm6rSK_grWYYHg01vqE0oyLWqDsvLPvszs0ZDGCXzjf5GAfDzs77tNNlFVszeT26S7xT2iAJQ5C5gCR7a5U/s1024/image_2024-02-22_11-58-23.png
បន្ទាប់ពីចេញពីតុលាការ លោក Lee Lung Kei បានយំ ហើយនិយាយថា លោកមិននឹកស្មានដល់ការកាត់ទោសធ្ងន់បែបនេះទេ។ ទោះបីជាយ៉ាងណាលោកនិងមិត្តស្រីទាំងពីរបានយល់ព្រមមិនប្តឹងឧទ្ធរណ៍។ តារាសម្តែងជើងចាស់រូបនេះបាននិយាយថា៖ «ខ្ញុំនឹងចាំនាងចេញពីគុករៀបការ ខ្ញុំនឹងទៅគុកទៅលេងនាងរាល់ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZN5HoOx1c2qFud2BvVOc7_vujk8owIrnMIO7jkU_ZVVbBbdYa6BGCCH4TtLdO7X3tlpOj5YSR6E3JyqBcxVsywOTdxc3sSYJEPmBRmr7BKVc9jp7qA6ZR5Y6IQtecwfjQhn5fuMzHLI1isdPDBkie49_Lv454kDAmxJCD_rDiWcQ2bJJdez4GxyX8ltg/s960/image_2024-02-22_11-58-22.png

Chris Wong វ័យ៣៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ។ យោងទៅតាមការស៊ើបអង្កេត នាងបានប្រើប្រាស់សញ្ញាប័ត្រសកលវិទ្យាល័យក្លែងក្លាយពីសាលារៀននៅសហរដ្ឋអាម៉េរិក នៅពេលដាក់ពាក្យសុំចូលជាអាទិភាពក្នុងទីក្រុងហុងកុង។ ក្នុងរយៈពេល ៤ ខែកន្លងមកនេះ Lee Lung Kei បានលុបចោលការងារជាច្រើន ដើម្បីផ្តោតលើការមើលថែមិត្តស្រីរបស់ខ្លួន។ ស្ទើរតែរាល់ថ្ងៃ លោកបានទៅពន្ធនាគារ ដើម្បីពិភាក្សារកដំណោះស្រាយ និងលើកទឹកចិត្តដល់ស្មារតីដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFTBXu4qJrlZb89iM1og2cfWkmzYLkBDmElwOnmxkqSZylcAN-nLyzjecysDmVNuxUiTFqwLYxhikvGAmd2eFhquBnuOZECm-vAusO7S1WyjRNsEC-VTUIHc2k2ptLBmIrzzPjrFGsuy_Z3wjIaszINJC4vUb24BG2QKcL_cXpS10qKzLQEhAFVC5ltOI/s1536/image_2024-02-22_16-46-14.png

គួរបញ្ជាក់ថាអតីតតារាសម្តែង Lee Lung Kei និង Chris Wong បានស្រលាញ់គ្នាតាំងពីឆ្នាំ២០១៨។ ដើមឡើយអ្នកទាំងពីរគ្រោងនឹងរៀបការនៅចុងឆ្នាំ ២០២៣ ប៉ុន្តែដោយសារសាច់ញាតិខាងស្រីទទួលមរណៈភាព ទើបពិធីមង្គលការត្រូវបានពន្យារពេល។ តារាសម្តែងជើងចាស់រូបនេះលេចមុខលើកញ្ចក់ទូរទស្សន៍ហុងកុង ដែលថតឱ្យ TVB តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយបានលេចមុខក្នុងស្នាដៃល្បីៗជាច្រើនទៀតនៅប្រទេសចិនផងដែរ។ ក្រៅពីការសម្ដែងលោកក៏ជាអ្នកចម្រៀងដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCckrNCFH0VrOM_Ii4S33jtasM8ie4ZU8Egv80OkrzEo9ySv2PzuAqhH9dz1hmADNrMzV9ihoq794Qdxv2PSntpiN5AJc_MuEkndOQH3ljzUeR_1MqmdjRGTTZqBe8eWKtLNO3TLLvjaBds8l8YxPfMMhuwM6IoYkDjD9PLbcHsUDNkOFaLlwVGLFv8vU/s881/image_2024-02-22_16-46-18.png