តារារ៉េប Sprite ដែលមានឈ្មោះកំណើត Sukkonlawat ជាតារារ៉េបថៃដ៏ល្បីអាយុ ១៨ឆ្នាំដែលមានបទចម្រៀងបានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard Global Charts ជាមួយនឹងបទ «Ton» ត្រូវបានប្តឹងដោយអតីតក្រុមហ៊ុនរបស់គេ ពីបទរំលោ.ភកិច្ចសន្យា។
ទោះបីជាភាពជាក់លាក់នៃជម្លោះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ HYPE TRAIN ENTERTAINMENT អះអាងថា Sprite នឹងទទួលបាន ២០,០០០ បាត ប្រមាណ៥៤៥ដុល្លារសម្រាប់រាល់ការមើល ១,០០០,០០០ ដងដែលទទួលបាននៅលើ YouTube ដោយក្រុមហ៊ុនរក្សាបាន ៧០ ភាគរយនៃចំនួននោះ។
មេធាវីរបស់ Sprite មានឈ្មោះថាលោក James LK បានបង្ហាញនៅលើបណ្តាញសង្គម Facebook ថាក្នុងករណីនេះ Sprite នឹងត្រូវការការចូលមើលជាង ២ពាន់លានដង ដើម្បីទូទាត់សងការខូចខាតផ្នែកហិរញ្ញវត្ថុចំនួន ១៤លានបាត ដែលប្រមាណនឹងជាង៣៨ម៉ឺនដុល្លារអាម៉េរិក។.png)
ទោះជាយ៉ាងណាក៏ដោយ ឆាណែលដែលបានបង្ហោះវីដេអូចម្រៀងរបស់តារារ៉េបវ័យក្មេងរូបនេះបច្ចុប្បន្នមានអ្នកចូលមើលជាង ៤២១ លានដង មិនមែនជារបស់អ្នករ៉េបវ័យក្មេងរូបនេះទេ ឬយ៉ាងហោចណាស់ក៏មិនមែនជាវេទិកាដែល Sprite ទទួលបានប្រាក់ចំណូលដែរដែលនេះជាចម្ងល់ថា តើលុយ១៤លានបាតបានមកពីណា?
មេធាវីខាងលើបានបង្ហាញការអាណិតអាសូរទៅកាន់ Nong Sprite ដោយបានរៀបរាប់ថារូបគេគជាកូនល្អ ចេះដឹងគុណ និងពូកែនិពន្ធ និងច្រៀង។ តារារ៉េបវ័យក្មេងរូបនេះត្រូវបោះបង់ការសិក្សាព្រោះឪពុកម្តាយរបស់ខ្លួនមានប្រាក់ចំណូលទាប។ មេធាវី James LK ក៏បានកោតសរសើរឪពុកម្តាយរបស់ Rapper វ័យក្មេងរូបនេះដែលបានតស៊ូអត់ធ្មត់ និងគាំទ្រកូនអស់ពីលទ្ធភាពដោយបង្ហាញខ្លួនទាំងគ្រួសារជុំវិញបញ្ហាប្រឈមផ្លូវច្បាប់នេះ។ តាមដីកាចោទ មកកាន់តារារ៉េបវ័យក្មេងរូបនេះរំលោភកិច្ចសន្យាទោះបីជាភាគីឪពុករបស់ Sprite បានស្នើសុំលុបចោលកិច្ចសន្យាមុននឹងកូនប្រុសរបស់ខ្លួនល្បីលើពិភពលោក ។
ការរំលោភលើសិទ្ធិអ្នកនិពន្ធនៅតែជាបញ្ហាដ៏ចម្រូងចម្រាសនៅក្នុងឧស្សាហកម្មតន្ត្រី ជាពិសេសនៅក្នុងប្រទេសថៃ ដែលសិល្បករតែងតែប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់លើកម្មសិទ្ធិ និងសិទ្ធិក្នុងការបង្កើតរបស់ពួកគេ។ ជាក់ស្តែង ក្នុងឧប្បត្តិហេតុមួយដែលទាក់ទងគ្នានេះ កាលពីកក្កដា ឆ្នាំ២០២៣ តារាចម្រៀងថៃម្នាក់ក៏ត្រូវបានក្រុមហ៊ុន RS ប្តឹងទារប្រាក់ ១២ លានបាតដូចគ្នាពីបទរំលោភសិទ្ធិអ្នកនិពន្ធ បើទោះជានិពន្ធបទចម្រៀងដោយខ្លួនលោក។
Sprite ដែលបច្ចុប្បន្នចុះហត្ថលេខាជាមួយ Hype Train Records មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើបណ្ដឹងនេះទេ។ លោកត្រូវបានគេឃើញចុងក្រោយនៅសហរដ្ឋអាម៉េរិកជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនដែលសម្តែងនៅ Sabaidee Fest ក្នុងរដ្ឋកាលីហ្វ័រញ៉ា។.png)
Sprite គឺជាតារារ៉េបវ័យក្មេងបំផុតនៅក្នុងប្រទេសថៃ ហើយក៏ជាតារារ៉េបម្នាក់ស្រលាញ់ពេញចិត្ត វណ្ណដា ដូចគ្នា ខណៈអ្នកទាំងពីររួមជាមួយ Rapper ប្រចាំប្រទេសថៃផ្សេងទៀតធ្លាប់សហការចេញបទចម្រៀង «Run The Town »កាលពីខែមេសា ឆ្នាំ២០២២៕










