ស្ពានឬស្សីកោះប៉ែន ត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។
បច្ចុប្បន្ន ស្ពានស្ពាននេះ គឺជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ តែដោយមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះបណ្តាលឱ្យអជ្ញាធរ ប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយហេតុថាទឹកឡើងខ្ពស់ធ្វើឱ្យជន់លិច និងអាចបង្កហានិភ័យសម្រាប់បងប្អូនដែលចង់ដើរឆ្លងកម្សាន្ត។
ហេតុដូច្នេះ សម្រាប់បងប្អូនដែលចង់ទៅលេងកោះប៉ែន ក៏អាចទៅកម្សាន្តបានដដែល ដោយត្រូវធ្វើដំណើរតាមស្ពានថ្មកោះមិត្តជំនួសវិញ។
គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែន មានប្រវែងជា១គីឡូម៉ែត្រ សាងសង់ឡើង សម្រាប់ឆ្លងកាត់ទន្លេមេគង្គ ពីក្រុងកំពង់ចាម ទៅកាន់ទឹកដីកោះមួយចំនួនរួមមានកោះប៉ែន កោះមិត្ត កោះព្រលូង កោះសូទិន ជាដើម៕











