ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើជំនួបជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)។
ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ៕











