ស្រីស្អាត ឡូរីន ដែលមានឈ្មោះពិតថា កញ្ចនា និងជាសង្សារតារារ៉េបល្បីលំដាប់ ប្រទេសបានលើកឡើងថា សង្គមសព្វថ្ងៃចូលចិត្តការសម្តែងជាងការពិត អ្នកខ្លះប្រឌិតរឿងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងឌឺដងផ្លែផ្កាគ្នា។ ថ្មីៗនេះ ឡូរីន ក៏បានព្រលែងខ្លួនមួយទំហឹងជាមួយឈុតប៊ីគីនី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ក្បែរមាត់សមុទ្រ ខណៈរូបភាពនោះទទួលបានទាំងការសរសើរនិងការរិះគន់។
នាថ្ងៃទី១៨ មិថុនា ឡូរីន បានទទួលសំណួរមួយពីអ្នកគាំទ្រថានាងគិតយ៉ាងណាដែរចំពោះសង្គមសព្វថ្ងៃនេះ។ ឡូរីន បានឆ្លើយតបថា សង្គមសព្វថ្ងៃគឺ ចែករំលែកការស្អប់គ្នា…..ប្រើពាក្យមិនសមរម្យ ហើយអ្នកខ្លះក៏គ្មានឱកាសធ្វើជាខ្លួនឯង….. វាយតម្លៃតាមប្រើចក្ខុ ការប្រឌិតរឿងឯកជនគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន…..។
សង្សារ វណ្ណដា បានលើកឡើងទៀតថា «អ្នកអានអ្នកស្តាប់គិតផ្សេង អ្នកដែលជាប្រធានបទដែលគេប្រឌិតគឺផ្សេង ពេលខ្លះវា ប៉ះពាល់ខ្លាំង រូបរាងពណ៌សម្បុរ ការប្រៀបធៀប…. មនុស្សចូលចិត្តការសម្តែងជាងការពិត ឌឺដងផ្លែផ្កាឱ្យចាក់រុក…..តែជឿចុះមនុស្សល្អដូច មាសទឹក១០ មិនខ្លាចពាក្យគេអុជ… ទោះ សម្បកក្រៅគេមើលទៅយ៉ាងណា ក៏មិនស្មើនឹងមានមនុស្សដែលយល់ជម្រៅចិត្តខាងក្នុងយើងដែរ»។
ជាមួយការឆ្លើយឆ្លងសំណួរចម្លើយជាច្រើនពីអ្នកគាំទ្រ ឡូរីន ក៏ទទួលបានការសរសើរ ថានាងមានចំណេះដឹង ចេះគិត ទាំងមើលទៅនាងក្មេងនិងជាមនុស្សហាយសូរ។
បច្ចុប្បន្ន ឡូរីន មានអាយុ២១ឆ្នាំ និងបានបង្កើតប្រ៊េនផ្ទាល់ខ្លួនលក់ផលិតផលតាមអនឡាញផងដែរ។ ភាពស្រស់ស្អាតដោយគ្មានការកែកុនរួមទាំងជាគូស្នេហ៍របស់ វណ្ណដា នាងក៏ត្រូវបានម្ចាស់ផលិតផលទាក់ទងផ្សព្វផ្សាយដូចគ្នា។
ដោយសារតែមានគូស្នេហ៍ជាអ្នកសិល្បៈ ឡូរីន ត្រូវបានសាធារណជនតាមដានគ្រប់សកម្មភាពដូច្នេះទើបធ្វើឱ្យនាងទទួលបានទាំងការសរសើរនិងការរិះគន់។ ជាក់ស្តែង ថ្មីៗកន្លងមកនេះ ឡូរីន បានបញ្ចេញរាងដ៏ស្រស់ស្អាតជាមួយដើមទ្រូងទ្រលុកទ្រលន់ក្នុងឈុតប៊ីគីនី នៅឯមាត់សមុទ្រជាហេតុធ្វើឱ្យអ្នកខ្លះក៏សរសើរ អ្នកខ្លះទៀតបញ្ចេញមតិរិះគន់កប់ៗមាត់តែម្តង៕










