តារាសម្ដែងចិន Wang Xingyue មានអាយុ២២ឆ្នាំដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ការសម្ដែងក្នុងរឿងមនោសញ្ចេតនាបែបប្រវត្តិសាស្ត្ររឿង The Double។ ខណៈពេលដែលកំពុងទទួលបានការគាំទ្រស្រាប់តែតារាសម្តែងរូបនេះផ្ទុះភាពចម្រូងចម្រាស ត្រូវបានចោទប្រកាន់ពីបទកុហកអំពីអាយុដោយសារតែតារាសម្តែងរូបនេះចូលមហាវិទ្យាល័យនៅអាយុ ១៥ឆ្នាំ។
រឿងនេះបានចាប់ផ្តើមផ្ទុះឡើងបន្ទាប់ពីមានគេបានបង្ហាញថា Xingyue បានចាប់ផ្តើមមហាវិទ្យាល័យនៅអាយុ១៥ ឆ្នាំ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅស្រាវជ្រាវពីប្រវត្តិរបស់តារាសម្តែងរូបនេះដើម្បីស្វែងរកថាតើ Xingyue ពិតជាកើតនៅឆ្នាំ ២០០២ ឬយ៉ាងណា។.png)
អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញភ្លាមៗថាឈ្មោះកំណើតរបស់ Xingyue គឺ Wang Tao ហើយលោកពិតជាកើតនៅឆ្នាំ ២០០២ ក្នុងទីក្រុង Yueyang ខេត្ត Hunan។ លោកបានប្រឡងចូលមហាវិទ្យាល័យសិល្បៈនៅអាយុ១៥ ឆ្នាំ ហើយក្រោយមកបានទទួលការចូលរៀននៅ Central Academy of Drama ក្នុងទីក្រុងប៉េកាំង។ នៅអាយុ ១៨ ឆ្នាំ Xingyue បានចុះកិច្ចសន្យាជាមួយផលិតកម្ម Huanyu Entertainment ហើយត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងាររហូតដល់ថ្ងៃនេះ។
មានច្រើនដងណាស់នៅពេលដែលការសង្ស័យត្រូវបានទម្លាក់ទៅលើអាយុរបស់ Xingyue ។ ទោះជាយ៉ាងណា Xingyue មិនដែលលើកឡើងអំពីពាក្យចចាមអារ៉ាមនេះទេ។ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបថតសំបុត្ររថភ្លើងរបស់តារាសម្តែងរូបនេះដែលបង្ហាញពីឆ្នាំកំណើតរបស់លោកថា ០២។ អ្នកគាំទ្រម្នាក់ទៀតក៏បានចែករំលែករូបថត នៃឯកសារទទួលយកសាកលវិទ្យាល័យរបស់ Xingyue ហើយវាភ្ជាប់មកជាមួយលេខ 43060220 ដែលសន្មតថាជាផ្នែកមួយនៃលេខសន្តិសុខសង្គមរបស់គេ។.png)
នៅក្នុងប្រទេសចិន ខ្ទង់ទីប្រាំ និងទីប្រាំមួយនៅក្នុងលេខសន្តិសុខសង្គមឆ្លុះបញ្ចាំងពីលេខកូដស្រុក ខណៈដែលខ្ទង់ទី ៧ ដល់លេខ ១០ បង្ហាញពីឆ្នាំកំណើត។ លេខទីប្រាំពីរនិងលេខប្រាំបីនៅក្នុងលេខសុវត្ថិភាពរបស់ Xingyue គឺ ’20’ ដែលមានន័យថាលោកពិតជាបានកើតនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០។ គ្រូរបស់ Xingyue ដែលទទួលបន្ទុកសម្របសម្រួលការប្រឡងចូលមហាវិទ្យាល័យរបស់តារាសម្តែងរូបនេះក៏បានចេញមុខការពារគេផងដែរ។.png)
យោងតាមប្រភពបានឱ្យដឹងថា Xingyue បានចាប់ផ្តើមជំនាញផ្នែកសិល្បៈសម្តែងនៅអាយុ ១៣ ឆ្នាំ។ ថ្វីដ្បិតតែគេក្មេងជាងមិត្តភក្ដិដទៃទៀតក៏ដោយ តែរូបគេធ្វើបានយ៉ាងល្អនៅក្នុងសាលា ខណៈក៏មានការទម្លាយរូបថតរបស់ Xingyue នៅក្នុងថ្នាក់ជាភស្តុតាងផងដែរ។ នៅពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួននៅតែមិនជឿ ហើយសួរថា «តើវាពិតជាអាចទៅរួចក្នុងការប្រលងចូលមហាវិទ្យាល័យនៅអាយុ ១៥ ឆ្នាំមែនទេ? ប៉ុន្តែក៏មានការឆ្លើយតបយ៉ាងសាមញ្ញថា «ហេតុអ្វីមិនអាច?»៕










