ដំណាំស្រូវវស្សាខេត្ដសៀមរាប ខេត្តព្រះវិហារ និងឧត្តរមានជ័យ កំពុងរងការបំផ្លិចបំផ្លាញជាខ្លាំងពីដង្កូវហ្វូង ដែលមានប្រភពមកពីប្រទេសថៃ។
ស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងចំណោមជាង៣០០ហិកតា បានរងផលប៉ះពាល់ដោយសត្វដង្កូវហ្វូងស៊ី តែសំណាងល្អត្រូវបានក្រុមជំនាញខេត្តចុះទៅបាញ់ថ្នាំជូនពលរដ្ឋបានទាន់ពេលវេលា។
សត្វដង្កូវនេះ គឺកើតឡើងមកពីសត្វមេអំបៅ ដែលហើរចល័តចេញពីប្រទេសថៃ រកកន្លែងពងញាស់ក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ដល់ដំណាំខេត្តដែលនៅព្រំដែនជាមួយថៃ ដូចជា ខេត្ដព្រះវិហារ ឧត្ដរមានជ័យ និងខេត្ដសៀមរាប។
គួរបញ្ជាក់ផងដែរថា សត្វដង្កូវហ្វូងនេះ ក្នុងដំណាក់កាលនៅតូចនៅឡើយ ប៉ុន្ដែវាធំលឿន វានឹងបំផ្លាញស្រូវលឿន បើសិនមិនបានពិនិត្យមើលឱ្យបានត្រឹមត្រូវ និងចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត ៕










