បើតាមជំនឿហុងស៊ុយ ការរៀបចំផ្ទះ និងបរិវេណនៅមុខផ្ទះ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងដល់កម្លាំងថាមពល និងលាភសំណាង ពីព្រោះគេចាត់ទុកថា បរិវេណមុខផ្ទះ គឺជាចំណុចទទួលយកថាមពលដ៏សំខាន់សម្រាប់មនុស្សរស់នៅក្នុងផ្ទះ ។ ហេតុនេះ តើយើងគួរតែរៀបចំបរិវេណមុខផ្ទះបែបណា ទើបពុំរារាំងទ្រព្យសម្បត្តិ និងលាភសំណាង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnAzcRoNgtEOLPSYVboShFRUUpg6ki_TQss5ofsv3udzwffOlc2rHNwVkT-LuDdXgFeaOmrpMqIFVDp6m-5hxl0sOqpZo8PJ1az95m6MDFACSG1ylh2I0iih3PhazqqFzD9WdXP-V7wJhlXg468ecLz2vIMNMJddbiQrxzmEC7xdNZjtGt2Vm8Ll2Dqs/s728/photo_2024-06-18_15-37-49.jpg

យើងគួរតែរៀបចំបរិវេណមុខផ្ទះឱ្យស្អាតបាត និងធំទូលាយ ព្រមទាំងគ្មានសម្ភារៈរញ៉េរញ៉ៃផ្សេងៗ ដើម្បីទទួលយកថាមពលវិជ្ជមានចូលក្នុងផ្ទះ ។ គួរតែយកសម្ភារៈ៥យ៉ាងនេះចេញពីមុខផ្ទះឱ្យអស់ ដូចជា ៖

១-សំរាម និងសម្ភារៈលែងប្រើប្រាស់ ៖ សំរាម គឺជាវត្ថុមិនស្អាត និងផ្តល់ថាមពលអវិជ្ជមានផងដែរ ។ បើអ្នកគរសំរាមនៅមុខផ្ទះ វានឹងនាំមកនូវរឿងអាក្រក់ជាច្រើន ព្រមទាំងធ្វើឱ្យបរិវេណមុខផ្ទះមានសភាពកខ្វក់ និងក្លិនស្អុយចូលក្នុងផ្ទះ ។ តើដឹងឬអត់ថា ទ្វារផ្ទះនីមួយៗ គឺជាច្រកចូលរបស់លាភសំណាងមកពីគ្រប់ទិសទី ទើបអ្នកពុំគួរទុកសំរាម ឬសម្ភារៈលែងប្រើប្រាស់នៅមុខផ្ទះ ដើម្បីកុំឱ្យវារារាំងលាភ ឬមាសប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1n3v9lqdZmLdfPbE3FIkdmhaHdH2LQ-hqjCkNv_57Q-d46QViIhMGoTyQCX5pGahFtQsq4XdhfO3HW5lo64ga1I9H-ZabwWzsEC9tLw5U8xj_twHc6vaDHJOP48sg2QoTaUEEgKdapY717fVTxVxmTNEt180GjXEauf3RpxPXFiD4laLLAUDtg6ctUY/s1080/trinity-nguyen-NnrP75lhU-E-unsplash-1080x628.jpg

២-ក្បាលរ៉ូប៊ីណេទឹកធ្លាយ ៖ ទឹក គឺប្រៀបដូចជាលាភសំណាង និងទ្រព្យសម្បត្តិ ហើយបើមានក្បាលរ៉ូប៊ីណេទឹកធ្លាយនៅមុខផ្ទះ គឺបង្ហាញថា វាជាការបាត់បង់ទ្រព្យសម្បត្តិ ឬលាភ ។ ក្រៅពីនេះ ទឹកលិចចេញពីក្បាលរ៉ូប៊ីណេអាចបង្កើតជាស្លែ ឬផ្សិត និងធ្វើឱ្យមានថាមពលអវិជ្ជមាននៅជុំវិញផ្ទះ ហើយទីបំផុត ជោគលាភនឹងហូរចេញទៅក្រៅអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzunCyM8w_uXGByUXf8a9o1ZDBVym-Ixq0znF1mYKmVZ-VsjTJcIlmPc3nm8RQgH6t8Ym09Ig6O3GL_3QwZKocdKM9JSaiDFFYc8I4k3DjqGyeDbmu9iQlluGJu4ozXLUUmfC37zea6Lv25fFYowWeEAll6r48ze3hzjENlGkEdUUttQjIDPj89XYCk4/s1200/15112651_web1_GettyImages-1215639548.webp

ទឹកហូរគ្រប់ពេលវេលា គឺដូចជាគ្នានឹងជោគលាភហូរចេញពីផ្ទះគ្រប់ពេលវេលា ហើយវាជាការខ្ជះខ្ជាយទឹកឥតប្រយោជន៍ ។ ដូច្នេះ បើផ្ទះណាមានក្បាលរ៉ូប៊ីណេធ្លាយ គួរតែប្រញាប់ជួសជុលវាជាបន្ទាន់ ។

៣-កុំទុកអំបោសនៅមុខផ្ទះ ៖ ចាស់ៗបុរាណហាមដាច់ខាត កុំទុកអំបោសនៅមុខផ្ទះឱ្យសោះ ពីព្រោះគេជឿថា អំបោសតំណាងឱ្យរឿងរ៉ាវមិនល្អ ។ ហេតុនេះ ការទុកអំបោសនៅមុខផ្ទះ ប្រៀបដូចជាការបោសជោគលាភ និងសុភមង្គលចេញពីផ្ទះ ប៉ុន្តែយើងគួរតែទុកអំបោសនៅកន្លែងបិទជិត ដូចជា ៖ ទូរ និងបន្ទប់ដាក់សម្ភារៈ ដើម្បីដាក់វាដាច់ដោយឡែកពីសម្ភារៈប្រើប្រាស់ទូទៅ ។https://resize.indiatvnews.com/en/resize/newbucket/1200_-/2022/07/broom-1656899973.jpg

៤-វត្ថុមុតស្រួច ៖ បើតាមក្បួនហុងស៊ុយ គឺហាមដាច់ខាតកុំទុកវត្ថុមុតស្រួចនៅមុខផ្ទះ ដូចជា ៖ កាំបិត, ដាវ ឬការសាងសង់របងមានសភាពមុតស្រួច ពីព្រោះវត្ថុមុតស្រួចទាំងនេះនឹងបំផ្លាញជោគលាភក្នុងផ្ទះទាំងអស់ ព្រមទាំងធ្វើឱ្យម្ចាស់ផ្ទះជួបគ្រោះថ្នាក់ទៀតផង ។

៥-កុំដាំដើមឈើធំគ្របមុខផ្ទះ ៖ ដើមឈើធំដែលដាំនៅមុខផ្ទះច្រើនពេក វាអាចធ្វើឱ្យផ្ទះងងឹត, នាំថាមពលអវិជ្ជមានចូលផ្ទះ និងបិទផ្លូវជោគលាភ ។ ហេតុនេះ យើងគួរតែដាំដើមឈើធំៗនៅមុខផ្ទះក្នុងចំនួនសមល្មម ឬមិនច្រើនពេក ពីព្រោះដើមឈើធំនឹងបាំងពន្លឺថ្ងៃ ហើយធ្វើឱ្យថាមពលវិជ្ជមានក្នុងផ្ទះធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPREqcFcwdi9kmFSC-WFwrIvQTJcz4ylwD6a4SFRZRCzA6E3HduZR6SwtygPSHq0B6s8F2bDXICOd-Pa9w0-W10O_EM2qnWYj0YO4DbYEH-At34oVcQxI62kwBoBbRn4ssVj82xLQ0a8GghuU05EF-x9STuC61kAR6teGLcxTnPJffpcRb2a6zkmhWFtE/s1000/photo_2024-06-18_15-37-46.jpg