សមាគមឧកញ៉ាកម្ពុជា ចេញមុខបញ្ជាក់ជុំវិញករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ និងរបួសស្រាល២នាក់ ដែលជនសង្ស័យ មានឈ្មោះ ស្រី ស៊ីណា មានគោរមងារជា ឧកញ៉ា។
ទាក់ទងករណីនេះ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែមិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ ហើយបច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា ស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យ។
គួរបញ្ជាក់ផងដែរ កាលដែលបានងារជាឧកញ៉ានេះ គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។ មិនតែប៉ុណ្ណោះក៏ត្រូវមានមានប្រវត្តិរូបច្បាស់លាស់,មានកិរិយាមាយាទល្អ,ពុំធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងត្រូវប្រកបមុខរបរស្របច្បាប់។
នៅក្នុងមាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖
*លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
*លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
*លំដាប់ថា្នក់ទី៣ ឧកញ៉ា










