Home ព័ត៌មានអន្តរជាតិ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលចិនបានវ៉ាដាច់អាមេរិកក្នុងវិស័យសំខាន់មួយនេះ

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលចិនបានវ៉ាដាច់អាមេរិកក្នុងវិស័យសំខាន់មួយនេះ

61
0

ប្រទេសចិន៖ យោងតាម CNBC ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនបានលក់រថយន្តច្រើនជាងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនេះបង្ហាញឱ្យឃើញថា ក្រុមហ៊ុន BYD គឺកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងទីផ្សាររថយន្តពិភពលោក។ ដូច្នេះគិតត្រឹមពីឆ្នាំមុនរហូតមកដល់ពេលនេះប្រទេសចិននៅតែនាំមុខអាមេរិកក្នុងការលក់រថយន្ត នេះបើតាមសម្តីរបស់អ្នកស្រាវជ្រាវ Jato Dynamics ដែលបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី១៥ មិថុនា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje25euxWCgw4L1PI93aJSZDP2tdndZcGx7-jfMuN7ZkSSlGUyOBa35brmhyphenhyphenEo6wKZt8wKddHV2WxILrI0Vc7Xr_Tf6vwyZKiTbZZZ695YuXmmqmdH6-GiXZ5kvTceI_ScuDuH2lbBhIOntXCr_mmcy6QrA6V9_8rkFRPWV-uL3y2a7BeUYNpuQ2Y1uJGA/s1280/photo_2024-06-18_10-48-00.jpg

យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលក់រថយន្តថ្មីចំនួន ១៣.៤ លានគ្រឿងកាលពីឆ្នាំមុន ខណៈដែលម៉ាកយីហោអាមេរិកបានលក់រថយន្តប្រហែល ១១.៩ លានគ្រឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណាម៉ាកយីហោជប៉ុននៅតែនាំមុខចិននិងអាមេរិកជាមួយនឹងការលក់ ២៣.៥៩ លានគ្រឿង។ យោងតាមរបាយការណ៍ កំណើននៃការលក់របស់ប្រទេសចិនគឺបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើង ២៣% កាលពីឆ្នាំមុនរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSci1ROULpNSux48abtFGaDdaIPALfbmH1wp_NFG7NVW8v83FGmnNdD_EEWe-wDEcryXYf4ViD70MxmEwoSR3vVonOJDviZk6HDUQ9Jc3_XmxGki63NTVfbHA7ADLkLJpo3ta48nDpMeMl3EGRrcJXa9BpFJ90GCq3tx-I2vUmWUMGFX6MEcTzcg9ITIw/s1280/photo_2024-06-18_10-48-45.jpg

អ្នកវិភាគជាន់ខ្ពស់របស់ Jato លោក Felipe Munoz បាននិយាយនៅក្នុងរបាយការណ៍ថា មូលហេតុដែលចិនវ៉ាដាច់អាមេរិកក្នុងទីផ្សារលក់រថយន្តគឺដោយសារ ក្រុមហ៊ុនអាមេរិកនៅតែរក្សារថយន្តបែបប្រពៃណី ដែលមានតម្លៃខ្ពស់ ខណៈចិនបាន Update រថយន្តថ្មីៗជានិច្ច ក៏ដូចជាគុណភាពល្អ និងតម្លៃសមរម្យ ចំពេលមានការកើនឡើងនៃតម្រូវការទូទាំងពិភពលោក។ Munoz បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តចិនទទួលបានចំណែកទីផ្សារដ៏ធំនៅទូទាំងមជ្ឈិមបូព៌ា អឺរ៉ាស៊ី និងអាហ្រ្វិក ខណៈពេលដែលសម្រេចបាននូវកំណើននៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ។ ទន្ទឹមនឹងនោះ ម៉ាកយីហោចិនមួយចំនួនក៏ទទួលបានចំណែកទីផ្សារក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ផងដែរ រួមមានអឺរ៉ុប អូស្ត្រាលី នូវែលសេឡង់ និងអ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj4mi7elNSD644ooVj8G0uUIff1ir8-5jEmmPoX9uX1lagzCXjI3NQNBJyv5lU1GYdA69cE0qaxJSjKtwprcuO6e2fkFAQOt4Xuxcf4sJqek5kzP2RX1LLPKG0ET-aTcglCUKxUlo6R8-ghU7x14RxcfxldVnIrj3u-sa2RPBcXqaYEcnKy-1ZuiZ-N_0/s1280/photo_2024-06-18_10-47-30.jpg

យោងតាមរបាយការណ៍ គិតមកដល់បច្ចុប្បន្ននេះការលក់គឺបានកើនឡើងនៅគ្រប់តំបន់ លើកលែងតែទ្វីបអាហ្រ្វិក ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះគឺកំពុងប្រឈមមុខនឹងឧបសគ្គពាណិជ្ជកម្មកើនឡើងនៅឆ្នាំ ២០២៤ ដោយសារប្រទេសជាច្រើនបានអនុវត្តវិធានការដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេពីការនាំចេញរបស់ចិនដែលមានតំលៃថោក។ ដូច្នេះក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ៣៨% ខណៈសហរដ្ឋអាមេរិកវិញគឺបានដំឡើងពន្ធបួនដងលើរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ១០០% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKwOBphr1RV8OHc9UTX960SmUcjruiYET9CrLilTGpPaWTCByYPENKeS3beo17uOUFxivrzYirOLRdd1XrbLrj8UphUrZOaI2ixgo0PwCpdbv0aY8X0ENxIjsKIN8vIzBJokAaNzE2mpGtBbEyltyIdXl9_5wgS7C9A3Fuyn1bNCBI25tKs95KCf4lY8/s1280/photo_2024-06-18_10-47-16.jpg