ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សាក្នុងការរៀបចំឱ្យបាននូវឧទ្យានជាតិសាធារណ: នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងសម្រាប់ការជួបជុំ លំហែកម្សាន្ត ក៏ដូចជាការរៀបចំនូវការប្រគំតន្ត្រីជាដើម។
ជាមួយគ្នានោះ សម្ដេចក៏បានណែនាំឲ្យរដ្ឋបាលតាមបណ្ដាខេត្ត ត្រៀមដីទុកសម្រាប់ការរៀបចំ នូវឧទ្យានដូចគ្នាផងដែរ ដើម្បីបម្រើនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការសម្រាកលំហែរ នាថ្ងៃឈប់សម្រាក។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា មានឧទ្យានជាតិ១២កន្លែង ដែលឧទ្យានទាំងនោះស្ថិតនៅតាមខេត្តទាំងអស់ មិនមានមួយណាដែលស្ថិតនៅរាជធានីភ្នំពេញនោះទេ៕










