តារាសម្តែងហុងកុងដ៏ល្បីល្បាញលោក Louis Koo ត្រូវបានប្តឹងដោយអ្នកជំនួញ Alex Dong ជុំវិញការចោទប្រកាន់ថាមិនសងប្រាក់កម្ចីចំនួន ៨.៣ លានដុល្លារហុងកុង ប្រមាណ១.១លានដុល្លារអាម៉េរិក។យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ពាក្យបណ្តឹងនេះទាក់ទងនឹងការវិនិយោគដែលក្រុមហ៊ុនទាំងពីរបានធ្វើនៅក្នុងឆ្នាំ២០១៣ក្នុងការបណ្តាក់ទុនម៉ូតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIk89UaXn5rXiCfqoKsRemtTqfuBwAmfKGLsoLcaFkgTzDrDx00z68VZcwFKFrbyY4PYcawafDXZceFzEjL0ncdg6fLVXnWGnUwzMZJlrUgs90Kj8bWeOpsHj7b4IO7DcUd26aQD97ApAZM0N_WCWEgHcm7qQN-mX9lgbotgyXi0pZEzWVssv4yvzetM/s2048/image_2024-06-13_16-12-18.png

ឯកសាររបស់តុលាការដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១២ មិថុនា បានបង្ហាញថា ដំបូងអ្នកទាំងពីរបានវិនិយោគ ២៤.៩ លានដុល្លារហុងកុងរួមគ្នាដើម្បីទិញភាគហ៊ុន ៤៩% នៅក្នុង Eyeteam Limited ដែលជាអ្នកចែកចាយផលិតផលពីម៉ាកល្បីៗមួយចំនួន ។ ការវិនិយោគនេះត្រូវបានបញ្ជូនតាមរយៈ Product Power ដែលជាក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងដោយតារាសម្តែង Louis Koo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKxCqI2yyj3Nl8ixjpKDOc4SmJDmlUV2JDGzR71aBAOzcgyYea397GPXIbfE9iJ67ZQI0e1A-_o6VEPHj2YeTzDMywCGECls7vGBWmX-QCElbTxb9S9HQDZA6uwI3XxVfyHQ1lq9053hAShyPisazGHQ3K8Jn3g-ZiNOeXSPbTimGoyS1aC4rSAG8Igp0/s938/image_2024-06-13_16-12-20.png

ឯកសារបញ្ជាក់បន្ថែមថា នៅពេលនោះតារាសម្តែងរូបនេះមិនមានថវិកាគ្រប់គ្រាន់ទេ ដូច្នេះហើយបានស្នើសុំឱ្យ Alex Dong ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់លោកចំនួន ៨.៣លានដុល្លារហុងកុង ដែលត្រូវសងវិញក្នុងរយៈពេល ៥ ឆ្នាំ ហើយមកដល់ពេលនេះ ប្រាក់កម្ចីនេះមិនត្រូវបានសងវិញទេ។

ភាពជាដៃគូនេះបានបន្តរហូតដល់ឆ្នាំ ២០១៤ នៅពេលដែលពួកគេបានសម្រេចចិត្តវិនិយោគនៅក្នុងក្រុមហ៊ុនមួយដែលដំណើរការភោជនីយដ្ឋាន Ming Kitchen នៅ Causeway Bay ។ ពួកគេគ្រោងនឹងទិញភាគហ៊ុន ៧០% តាមរយៈក្រុមហ៊ុន Cool Label របស់តារាសម្តែងរូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnSx-GLmcs8iYIZrcAA2lyBYixJFozSsBVDmaAs7RnxBeEvULJU2FWLygzU6v56_5f1HU36QJ7Ty9yWUZxCcvJ14VoblDt9Ueqd58ViSn22qebde4QzJd0mnPfuvVyX0pfe4H9OzHb1V-YYhVAHBixKr3sjANOPo4yfOu9E_LtXhGqSrqlfZazS7E_v8Y/s1800/image_2024-06-13_16-13-41.png

ដូចនេះ ក្រុមអ្នកច្បាប់របស់អ្នកជំនួញរូបនេះមិនត្រឹមតែស្វែងរកការសងវិញនូវទឹកប្រាក់ចំនួនជាង១លានដុល្លារអាម៉េរិកប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យតារាប្រុសវ័យ៥៤ឆ្នាំរូបនេះសងបំណុលក្នុងទម្រង់នៃការផ្ទេរភាគហ៊ុនដូចដែលលោកបានសន្យាជាមួយអ្នកជំនួញ Alex Dong។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiikhExYaWYPJkOBIUKPaAGFclcOln6ST1mV4LlhC9Z7p-dHYzrH_9D8niI40zCuVj_ZCVZaNpWY2xuFCcDmsXVb7wulTvBcZQ0130V3WomMlyVjVI94Qmb9YKqYIt23AF_VUPiGeOf8VgXOu3FKJz5tDTAH9LkmZuh6SZEZpJwcslu4QiI0bu70FGjV74/s1600/image_2024-06-13_16-13-43.png

Louis Koo បានសកម្មក្នុងការកម្សាន្តអស់រយៈពេល៣០ ឆ្នាំមកហើយ ដែលលោកសាងភាពល្បីល្បាញសម្រាប់ខ្សែភាពយន្ត TVB ជាច្រើន៕