ក្រោយពីមហាជនបញ្ចេញមតិប្រតិកម្មរិះគន់ខ្លាំងៗទៅកាន់បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលស្លៀកពាក់ស៊ិចស៊ីមិនសមទំនងនិងស្នើឱ្យប្រធានសមាគមអាណត្តិថ្មីចាត់វិធានការពេលនេះអ្នកច្នៃម៉ូតរូបនេះបានអង្គុយតុមូលជាមួយប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEBjA1Meb7NMXRpw0eEoDB86XpOG6IL6bbcZpgVFwDC7bgJo9Iu8AfdV34da2AZnr9VwHD1frcvHose2Gph3UTpefQLRQiNsJmNygLH5pjtELBwhGPEhyRyb1U5DWPfylJGDsKN7tG8_uOKnlJi-kjczZ6MI0zsB7mYfg_5JTAEVzGMV3fCqbCEiZI7hM/s2048/image_2024-06-13_10-32-38.png

តាមការឱ្យដឹងពីសមាគមសិល្បករ នៅរសៀលថ្ងៃទី១២ មិថុនា អ្នកជំនាញច្នៃម៉ូតលោក ឯម រៀម បានចូលជួបជាមួយថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ តាមការអញ្ជើញដើម្បីពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូតរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូតសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllrrH0r_DINV2BBaFRTdJaJ6RoNDKR7fTDi062pVq0pt3WLeeI8csBHrTDCC8BVeXIvLvK7UPnjFAvOH1M79iChJvx1vxhAyExJVexXcR7SNdjRQCOBZjzepGGdR2YKV5_WPfLrYZptPWRjfr494l8JhkcLRd1ZLNbxaGQiGyftCWIDka5Ff4QjPVMxU/s2048/image_2024-06-13_10-32-47.png
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ តែថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។
ក្នុងនោះក៏បានស្នើរទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNkt9wSq3g4utSAWVyguRCFb2vy-ZX9abYs1Wig8fTjCYAIDkd0I58wY45asmV3m0gQ-IlcbrLxhJoAr26imUirFVqJ27w3G5UNWl2u2CUbdFRmGMDMKzZliG7VDoBUEbWBghYRqdsklDQDgxuH-pUUcbtOAEKgeUCNqvNf7u97mAvLqtCAHG6_XjGY18/s2048/image_2024-06-13_10-32-52.png
លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជន និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ លោកនៅតែបន្តច្នៃម៉ូតទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-JZj9yyP6NtPsAkubOoJRApomOMHWwVKWlcmUgC2wQuOar9xiQMOtLLa7SFc8FVyuoztTrOwZy5D1jJAfrbbc0b1l9xpH6cpi3J2-x-uipGJrcSoXh16Kc-ofH7kb_txx4DHAnoWfppe63L5uN0HgaIYgddwmkRTaN-q6AgaWM9kflNgIV-0FR_xbfU8/s2048/image_2024-06-13_10-32-54.png

យ៉ាងណាក៏ដោយ បណ្ឌិតច្នៃម៉ូតរូបនេះបានស្នើរដល់មហាជនមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកនិងកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿងនេះ។ លើសពីនេះ លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ៕