Home ព័ត៌មានអន្តរជាតិ ហេតុអ្វីកោះមួយនៅជប៉ុនក្លាយជាកោះខ្មោចគួរឱ្យខ្លាចលំដាប់ទី២ លើពិភពលោក?

ហេតុអ្វីកោះមួយនៅជប៉ុនក្លាយជាកោះខ្មោចគួរឱ្យខ្លាចលំដាប់ទី២ លើពិភពលោក?

115
0

ប្រទេសជប៉ុន ៖ Hashima គឺជាកោះមួយពុំបានកើតឡើងតាមធម្មជាតិទេ ប៉ុន្តែកោះនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៨៧ ដោយក្រុមហ៊ុនឈ្មោះ Mitsubishi ។ កោះនេះមានប្រវែងសរុបស្មើប្រមាណ៥០០ម៉ែត្រ ស្ថិតនៅឆ្ងាយពីទីក្រុង Nagasaki ប្រមាណ១៥គីឡូម៉ែត្រ ។ ប៉ុន្តែដឹងអត់ថា តើគេបង្កើតកោះនេះឡើងសម្រាប់ឱ្យអ្នកណារស់នៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkuPLN2G0bPw2LEQAIv2uHthZsGewrFN7Veq917g-zQjgK6uYyhJY-krp8D20A0ZRyBujrCMGakNSMoqpG3G2neQtVXMIG1uLljycMn9VsnH3sBPq5-8-k7Cc6dnNrPxLVzGRZNbweCWBDkcz_eDX4pwC6sIaoSsNwxV6B10H-VwqaCjpRMxFd1JrQiM/s640/photo_2024-06-13_11-22-06.jpg

ក្រុមហ៊ុន Mitsubishi បានចំណាយដើមទុនយ៉ាងច្រើនបង្កើតកោះ Hashima ដើម្បីឱ្យកម្មករធ្វើការក្នុងអណ្តូងរ៉ែធ្យូងថ្មស្នាក់នៅ ។ កាលពីអតីតកាល កោះនេះធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងរីកចម្រើនយ៉ាងខ្លាំងផ្នែកឧស្សាហកម្មអណ្តូងរ៉ែធ្យូងថ្ម ដែលជាប្រភពថាមពលដ៏សំខាន់របស់ប្រទេសជប៉ុននាពេលនោះ ។

បើតាមឯកសារបញ្ជាក់ថា កោះនេះធ្លាប់មានមនុស្សរស់នៅច្រើនស្មើប្រមាណ៥.០០០នាក់ ហើយនៅលើកោះមានហាងលក់ទំនិញតូច-ធំ និងអាជីវកម្មជាច្រើនទៀត ។ ប៉ុន្តែក្រោយមក ពេលតម្រូវការរ៉ែធ្យូងថ្មធ្លាក់ចុះ និងគ្មានអ្នកត្រូវការបន្តទៀត ទើបក្រុមហ៊ុន Mitsubishi សម្រេចចិត្តបិទអាជីវកម្មអណ្តូងរ៉ែភ្លាមៗ ព្រមទាំងផ្លាស់ប្តូរទីលំនៅអ្នករស់នៅលើកោះទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitjo0l1n35R202Q7uGiVly3bv_J3w7Bq5Dx0nla0Mtv1HunhgnP4-Bs3jcpSX5aroH0I7aOB321cdn5-uHXFSBW_9k0AppdeuZBgzPflsDhefmhDDXUEk38z25oKPgcSBlzym4bz-ar1_tAmgQ_FxH0IWDPGUbSw0uM7myReDrNEDpNCWEPoIkEYmphrU/s1280/photo_2024-06-13_11-22-07.jpg

ពេលនោះ មនុស្សរស់នៅលើកោះជាច្រើននាក់បានសម្រេចចិត្តបោះចោលសម្ភារៈប្រើប្រាស់របស់ពួកគេនៅទីនេះ និងចាកចេញពីកោះដោយគ្មានទ្រព្យសម្បត្តិជាប់ខ្លួន ។ ហេតុនេះ ទើបធ្វើឱ្យបច្ចុប្បន្ន គេឃើញលើកោះទាំងមូលពោរពេញទៅដោយសម្ភារៈចាស់ៗយ៉ាងច្រើនដែលត្រូវគេបោះចោល ។

ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កោះ Hashima ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងឃុំឃាំងអ្នកទោសចិន និងកូរ៉េខាងត្បូង ដែលគេបានចាប់ធ្វើជាឈ្លើយសឹកឱ្យមកធ្វើការនៅអណ្តូងរ៉ែធ្យូងថ្ម ។ ពលរដ្ឋជប៉ុននិយាយតៗគ្នាថា មានឈ្លើយសឹកចិន និងកូរ៉េខាងត្បូងជាច្រើននាក់បានដួលស្លាប់លើកោះនាពេលនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMy0SjaN0aEctdfl4rMucW7ROgwgJ7wMqpVecG7p40Vym6PoYW7O2GbqCA-6V4spYtHKDiNre4a0PeuTrTt9qusdjw_3VIi8D3oNUfQhbX1v-ypbjSY-egKT2WBqJqCLytOzmYyv_lEWZxeH1oO2s9NFv9UpEYd5iNqhvXRuIgmHjVGX5z53sd4OlAkoE/s1200/photo_2024-06-13_11-22-08.jpg

ក្រៅពីនេះ កោះ Hashima ត្រូវបានគេដាក់ឈ្មោះថា «កោះខ្មោច» ទៀតផង ។ រីឯមូលហេតុដែលគេដាក់ឈ្មោះបែបនេះ ដោយសារអ្នកធ្លាប់មកកាន់កោះបានឃើញហេតុការណ៍ប្លែកៗ និងពុំគួរឱ្យជឿជាច្រើនលើក ទើបគ្មានអ្នកណាម្នាក់ចង់មកលេងទីនេះទេ ។ ក្រោយមក វាបានក្លាយជាកោះមានខ្មោចលងគួរឱ្យខ្លាចបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីអគារ Tower of London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_8xGsjPUPaO6oIFrDzUBNSxNCSWOEIQvgXqTIsGDyXsAzaEG7kirlpKo3IGKt7pQhrRgy_IZoHMCyBp5OtoML7A0DSXJAi1_PLtgPsnBn4peva4gLzyyutKmdUQ47Q2cVzfuFkfy3OdoaojILlXNaRE9Gz_Kx9-p3cdb2Sfjfh21k4_uxoyQPv83bENw/s1280/photo_2024-06-13_11-22-07%20(2).jpg